បទពិសោធន៍ ១០យ៉ាងដែលខ្ញុំទទួលបានបន្ទាប់ពីឆ្លងផុតវ័យ ២០ឆ្នាំ
- 2019-01-09 01:18:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បទពិសោធន៍ ១០យ៉ាងដែលខ្ញុំទទួលបានបន្ទាប់ពីឆ្លងផុតវ័យ ២០ឆ្នាំ
វាជារឿងល្អដែលយើងរៀនពីកំហុសរបស់ខ្លួនឯង ប៉ុន្តែវាកាន់តែល្អបើយើងអាចឆ្លុះបញ្ចាំងពីកំហុសនោះបន្ទាប់ពីយើងបានឆ្លងកាត់វាហើយ។ នេះគឺជាបទពិសោធដែលខ្ញុំបានប្រមូលពីកំហុសនៃវ័យ ២០ ឆ្នាំរបស់ខ្ញុំ៖
១. គិតថាខ្លួនឯងធំហើយ ចេះច្រើន ដឹងច្រើន ទាំងការពិតសូម្បីតែធាតុពិតមនុស្សម្នាក់ក៏ខ្ញុំមើលមិនធ្លុះផង
២. ចេះតែបន្ទោសនេះ បន្ទោសនោះ នូវអ្វីដែលបានកើតមកលើខ្លួនឯង ទាំងមិនដែលចេះទទួលថាខ្លួនឯងជាអ្នកខុស
៣. ចេះតែឱកាសទៅមនុស្សដែលគ្មានសន្ដាននឹងកែប្រែម្ដងហើយម្ដងទៀត រហូតស្ទើរតែរុញខ្លួនឯងធ្លាក់នរក
៤. គិតថាស្នេហាជារឿងលេងសើច ធម្មតាៗមួយ តែការពិតស្ទើរបោះបង់ជីវិតខ្លួនឯងចោល ព្រោះមនុស្សប្រុសខុស
៥. ខ្ជះខ្ជាយពេលវេលាជាមួយរឿងអត់ប្រយោជន៍ជាច្រើន រហូតស្ទើរតែយឺតយ៉ាវក្នុងជីវិត
៦. ចូលចិត្តអន់ចិត្តជាមួយជីវិតខ្លួនឯង ហើយបែរជាច្រណែននឹងជីវិតអ្នកដទៃ ទាំងខ្លួនឯងនៅស្ងៀមមិនបានធ្វើអ្វីសោះ
៧. មិនចូលចិត្តរៀន មិនចូលចិត្តអានសៀវភៅ មិនចូលចិត្តធ្វើអីថ្មីៗ ហើយតាំងស្រែកថាខ្លួនឯងកើតមកមិនពូកែ មិនបញ្ញាដូចគេ
៨. មិនចូលចិត្តធ្វើអីដែលលំបាក ចង់តែនៅកន្លែងដែលស្រណុក រហូតដល់ជួបរឿងលំបាកទើបដឹងខ្លួន
៩. ចូលចិត្តសម្រេចចិត្តតាមអារម្មណ៍ គ្មានការគិតបានវែងឆ្ងាយ រហូតធ្វើឲ្យមានបញ្ហាធំ ទើបស្ដាយក្រោយ
១០. ខ្ជះខ្ជាយលុយទៅលើរឿង និងរបស់មិនបានការច្រើន ទាំងមិនដឹងថាលុយពិបាករកប៉ុណ្ណា
កំហុសអ្នកណាក៏មានដែរ តែបើមានហើយត្រូវចេះកែ មិនមែនដឹងហើយនៅតែធ្វើខុសទៀតនោះទេ៕
ចុចអាន៖កុំទាន់សរសើរមនុស្សស្រីថាគេរឹងមាំ បើមិនធ្លាប់ឃើញគេឈឺចាប់បែបណា