រៀបការ​នឹង​គ្នា​តែ​៤​ឆ្នាំ​សោះ ទ្រព្យ​រួម Yang Mi និង Harwick Lau ឡើង​ដល់ ១ ពាន់​លាន​ដុល្លារ

  • 2019-01-03 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​រយៈពេល​រៀបការ​នឹង​គ្នា​មិន​បាន​យូរ​អង្វែង​ដូច​ប្ដី​ប្រពន្ធ​គេ​ដទៃ​ទៀត​ក៏​ដោយ តែ​អតីត​គូ​ស្នេហ៍​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Yang Mi និង Harwick Lau មាន​ទ្រព្យ​រួម​នឹង​គ្នា​ច្រើន​មិន​ធម្មតា។

Yang Mi និង Harwick Lau ពេលរៀបការ

ទោះ​បី​ជា​ពាក្យ​ចចាមអារ៉ាម​ថា អតី​ប្ដី​ប្រពន្ធ​តារា​ចិន Yang Mi និង Harwick Lau មាន​ភាព​រកាំរកូស​នឹង​គ្នា​តាំង​ពី​ឆ្នាំ ២០១៥ ក៏​ដោយ តែ​​រហូត​ដល់​ចុង​ឆ្នាំ ២០១៨ នេះ​ទើប​ពួក​គេ​ប្រកាស​បែក​គ្នា​ជា​ផ្លូវ​ការ ដោយ​កូន​ស្រី​របស់​អ្នក​ទាំង​២ នឹង​នៅ​ជាមួយ​ឪពុក។ ទន្ទឹម​នឹ​ង​គ្នា​នេះ​ដែរ ទោះ​បី​ជា​មាន​ឈ្មោះ​ល្បី​មុន​អតីត​ប្រពន្ធ​ក៏​ដោយ តែ​សមត្ថភាព​រក​លុយ​របស់ Harwick គឺ​ចាញ់ Yang Mi ឆ្ងាយ​ណាស់។

យ៉ាងណាក្ដី យោង​តាម​បណ្ដាញ​ព័ត៌មាន East Week របស់​ហុងកុង អ្នក​ទាំង​២​មាន​ទ្រព្យ​រួម​គ្នា​ដល់​ទៅ ១ ពាន់​លាន​ដុល្លារ ដោយ​ទ្រព្យ​ភាគ​ច្រើន​របស់​អ្នក​ទាំង​២​គឺ​បាន​មក​ពី​ការ​បោះទុន​លើ​អចលនទ្រព្យ​នៅ​ហុងកុង។ ប្រភព​ដដែល​មិន​ទាន់​ដឹង​ថា​អ្នក​ទាំង​នឹង​ចែក​លុយ​នេះ​យ៉ាង​ម៉េច​នោះ​ទេ៕

Yang Mi និង Harwick Lau ពេលនៅជាប្ដីប្រពន្ធ

ចុចអាន៖លី លានជា បង្អួត​កូន​ស្រី​២​នាក់ សម្រស់​ស្រស់​ស្អាត​ដូច​តារា​ៗ

អត្ថបទ៖Caramel