លី លានជា បង្អួត​កូន​ស្រី​២​នាក់ សម្រស់​ស្រស់​ស្អាត​ដូច​តារា​ៗ

  • 2018-12-31 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មិន​មែន​អ្នក​នៅ​ក្នុង​សិល្បៈ​ក៏​ដោយ តែ​សម្រស់​កូន​ស្រី​របស់​កំពូល​តារា​សម្ដែង​ក្បាច់គុន​ចិន Jet Li បាន​ធ្វើ​ឲ្យ​គេ​ឈ្លក់​វង្វេង​ស្ទើរ​គ្រប់​គ្នា។

Jet Li និង​កូន​ស្រីទាំង ២ ពេលបច្ចុប្បន្ន

កាល​ពី​យប់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​មុន​នេះ កំពូល​តារា​សម្ដែង​ចិន Jet Li បាន​បង្ករ​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេល​បង្ហោះ​រូប​កូន​ស្រី​ទាំង​២​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ ភ្លាម​ៗ​នោះ រូប​ភាព​នេះ​ត្រូវ​បាន​គេ​ចែក​រំលែក​យ៉ាង​ច្រើន។ ស្ថិត​ក្នុង​វ័យ​ក្រមុំ កូន​ស្រី​តួ​រឿង “Hero” Jane និង Jetta មាន​សម្រស់​កាត់​ម្ដាយ ដែល​ជា​អតីត​បវរកញ្ញា​ហុងកុង។ ទោះ​បី​ជា​មិន​ប្រឡូក​ក្នុង​សិល្បៈ​សូម្បី​តែ​បន្តិច​ក៏​ដោយ តែ​ទស្សនិកជន​បាន​បញ្ចេញ​មតិ​ថា កូន​ស្រី​សំណព្វ​របស់​តារា​ជើង​ចាស់​រូប​នេះ មាន​រូប​សម្បត្តិ​ធ្វើ​ឲ្យ​តារា​ខ្លះ​សុំ​ខ្មាស។

Jet Li និងភរិយា

នៅ​ពេល​នេះ កូន​ទាំង​២​របស់​លី លាន​ជា​ខ្ពស់​ជាង​ឪពុក​ហើយ។ ក្រោយ​ពេល​រស់​នៅ​សិង្ហបុរី​ជា​ច្រើន​ឆ្នាំ នៅ​ពេល​នេះ គ្រួសារ​របស់​តារា​វ័យ៥៥​ឆ្នាំ បាន​រើ​មក​រស់​នៅ​ទីក្រុង​សៀងហៃ ស្រុក​កំណើត​របស់​ប្រពន្ធ​វិញ​ហើយ។ ចែក​រំលែក​ពី​កូន​របស់​ខ្លួន សិល្បករ​កើត​ឆ្នាំ ១៩៦៣ ឲ្យ​ដឹង​ថា​មិន​ចង់​ឲ្យ​កូន​ចូល​សិល្បៈ​ទេ ទោះ​មាន​ការ​អញ្ជើញ​ច្រើន​ក៏​ដោយ ព្រោះ​មិន​ចង់​ឲ្យ​កូន​លំបាក ហើយ​ចង់​ឲ្យ​កូន​ធ្វើ​ការ​ដូច​អ្នក​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផងដែរ​ថា Jane ឆ្នាំ​នេះ​មាន​វ័យ ១៨ ឆ្នាំ និង Jetta មាន​វ័យ ១៥ ឆ្នាំ​ហើយ៕

Jet Li និង​កូន​ស្រីទាំង ២ ពេល​នៅ​ក្មេង

ចុចអាន៖Anglebaby ក្លាយ​ជា​ផ្ទាំង​ស៊ីបរិះគន់ ពេល​ប្រើ​ជំនួយ​ការ​ដោះ​ស្រោម​ជើង និង​ពាក់​ស្បែក​ជើង​ឲ្យ

ប្រភព៖ ngoisao អត្ថបទ៖Caramel

អត្ថបទពេញនិយម