៣យ៉ាង ឪពុកម្ដាយគួរជួយកូនតាំងពីតូច ​ទើបពេលធំឡើង ខួរក្បាលឆ្លាតវៃ មិនទ្រុឌទ្រោម

  • 2019-01-05 02:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បីលូតលាស់បានល្អបំផុត ក្រៅពីមានលក្ខខណ្ឌសុខភាពអំណោយផលពីកំណើតហើយ កូនតូចៗត្រូវការរបបអាហារ និងការថែទាំពីអាណាព្យាបាលជាចាំបាច់។

ហេតុនេះហើយ ឪពុកម្តាយគួរឲ្យកូនបន្តបោះទឹកដោះគោឲ្យបានយ៉ាងហោចណាស់ដល់អាយុ២ឆ្នាំ ឬយូរជាងនេះរឹតតែល្អ ព្រោះក្នុងម្សៅទឹកដោះគោសម្បូរទៅដោយសារជាតិចិញ្ចឹម វីតាមីន ជាតិដែក និងសារធាតុរ៉ែចាំបាច់ជាច្រើន ដែលអាចរុញច្រានការលូតលាស់របស់កុមារឲ្យបានល្អបំផុត។ ក្រៅពីនេះ អាណាព្យាបាលត្រូវជ្រើសម្សៅទឹកដោះគោដែលមាន Gos-Fos និង Fiber ជួយឲ្យប្រព័ន្ធ រំលាយអាហារដំណើរការល្អ និងមាន Zinc ដែលធ្វើឲ្យប្រព័ន្ធការពាររាងកាយកុមាររឹងមាំ មិនងាយឈឺថ្កាត់ ចំណែក Calcium និង Vitamin D ជួយឲ្យឆ្អឹងរឹងមាំនិងលូតកម្ពស់បានល្អ។

យោងតាមសៀវភៅណែនាំ ពីការចិញ្ចឹមកូនឲ្យបានល្អ របស់អង្គការស៊ីប៉ា បានឲ្យបញ្ជាក់ថា ដើម្បីឲ្យកុមារវិវឌ្ឍបានឆាប់រហ័ស ទាមទារការចូលរួមជួយពីឪពុកម្ដាយ និងមនុស្សជុំវិញខ្លួន ហើយការលូតលាស់របស់កុមារត្រូវបានបែងចែកជា ៣ប្រភេទ៖

១. ការលូតលាស់ផ្នែករាងកាយ៖

ឪពុកម្តាយត្រូវចូលរួមជួយកូនអភិវឌ្ឍចលនាទាំងធំ និងតូចតាមរយៈសកម្មភាពដូចជា ឱប ថើប និងថ្នាក់ថ្នមឲ្យបានដិតដល់ ព្រោះការប៉ះពាល់រាងកាយរបស់កុមារជួយឲ្យខួរក្បាលគេបញ្ចេញអ័រម៉ូនដែលគេត្រូវការដើម្បីលូតលាស់កាន់តែប្រសើរ។ ដូច្នេះពេលកូនតូចរបស់លោកអ្នកចាប់ផ្តើមចេះវារ អ្នកគួរតែរៀបចំកន្លែងដែលមានសុវត្ថិភាព និងទាក់ទាញ ដើម្បីឱ្យកូនរបស់អ្នកអាចធ្វើចលនាឡើងចុះបានដោយមិនភ័យពីគ្រោះថ្នាក់។

២.ការលូតលាស់ផ្នែកប្រាជ្ញា៖

ឪពុកម្តាយត្រូវជួយឲ្យកូនឲ្យក្លាយជាមនុស្សចង់ចេះដឹងពេញមួយជីវិត តាំងពីតូចៗ តាមរយៈការបង្កើត ឬផ្តល់ឱកាសឲ្យកូនបានលេងក្នុងកន្លែងដែលសម្បូរកត្តាជំរុញឱ្យគេឆ្ងល់ និងចង់ដឹង រូបភាពបង្កប់អត្ថន័យអប់រំ របស់លេងជំនួយប្រាជ្ញា សៀវភៅតុក្កតា ផាត់គំនូរ រៀបរូប និងចូលរួមលេងសប្បាយជាមួយគេ ព្រមទាំងលើកទឹកចិត្ត និងសរសើរគេឲ្យច្រើន។

៣. ការលូតលាស់ផ្នែកភាសា និងទំនាក់ទំនង៖

កុមាររៀនទាក់ទងជាមួយមនុស្សជុំវិញខ្លួន តាមរយៈការនិយាយ និងស្តាប់។ ម្តាយឪពុកអាចជួយឲ្យកូនតូចឆាប់ចេះនិយាយបានត្រឹមត្រូវ និងច្បាស់តាមរយៈការនិយាយឆ្លើយឆ្លង ឬសួរសំណួរពីវត្ថុជុំវិញខ្លួនទៅកាន់កុមារ ដោយប្រើពាក្យច្បាស់ៗ សម្លឹងភ្នែក កាយវិការ ហើយគួរច្រៀង និទាន ឬអានរឿង និងលើកទឹកចិត្តឲ្យកូននិយាយឲ្យច្រើន។

ពេលកូនចាប់ផ្តើមចេះនិយាយស្តាប់គ្នា ម្តាយឪពុកត្រូវជួយកូនឲ្យរៀនយល់ដឹងអារម្មណ៍ រីករាយ ខឹង ទុក្ខព្រួយ ខ្លាច ភ្ញាក់ផ្អើល និងរបៀបបង្ហាញអារម្មណ៍ទាំងនោះ៕

ចុចអាន៖ អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង

អត្ថបទ៖ ដេត លីដា