អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង
- 2018-10-01 03:06:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារដំបូង ៣មុខល្អបំផុតចំពោះសុខភាពទារក អ្នកម្ដាយថ្មីថ្មោងគួរយល់ដឹង
ចំពោះម្ដាយឪពុក កូនសំខាន់ជាងជីវិតខ្លួនឯងទៅទៀត ជាពិសេសកូនតូច គឺប្រៀបដូចជាកែវភ្នែក ដែលត្រូវថែរក្សាថ្នាក់ថ្នម និងការពារគ្រប់ពេលវេលា។ នៅអាយុ ៦ខែទារកចាប់ផ្ដើម បៅច្រើនជាងមុន ដូច្នេះម្ដាយគួរបំបៅកូនញឹកញាប់ជាងមុន ដោយ ៤ ម៉ោងម្ដង។ ចំពោះកូនដែលបៅទឹកដោះគោ គួរបៅរៀងរាល់ ៤ម៉ោងម្ដងដូចគ្នា។
អ្វីដែលសំខាន់នោះគឺ ក្នុងវ័យនោះជាវ័យលូតលាស់ តែប្រព័ន្ធរំលាយអាហារនៅខ្សោយ ដូច្នេះមាតាបិតាត្រូវចេះជ្រើសរើសម្សៅទឹកដោះគោដែលមាន សារជាតិ Gos & Fos ព្រោះវាជួយឲ្យប្រព័ន្ធរំលាយរឹងមាំ ដំណើរការស្រួល និងមិនធ្វើឲ្យទារកមានអាការៈឈឺ ឬឆ្អល់ពោះឡើយ ដែលសារជាតិនេះមាននៅក្នុងម្សៅទឹកដោះ Belwis.
ផលិតផលសុទ្ធពីប្រទេសអូស្ត្រាលី និងផលិតឡើងពីវត្ថុធាតុដើមពីធម្មជាតិ ១០០% Belwiz ជាម្សៅទឹកដោះគោដែលពោពេញទៅដោយជាតិប្រូតេអ៊ីន និងសារធាតុរ៉ែ និងជីវជាតិសំខាន់ៗ ២៩មុខ សម្រាប់ការរីកចម្រើនលូតលាស់ទាំងផ្នែករាងកាយ និងប្រ័ពន្ធខួរក្បាយរបស់ទារក បើកទ្វារសម្រាប់សក្តានុពលលូតលាស់ពេញលេញដល់ទារក ពិសេសមានសារធាតុ Alpha Lactalbuumin ដែលមាននៅក្នុងទឹកដោះម្តាយជួយកាត់បន្ថយសំពាធទៅលើតម្រង់នោម (ក្រលៀន) ដ៏ក្មេងខ្ចីរបស់ទារក មិនប្រឈម និងបញ្ហាក្តៅសាច់ ឬរលាកបំពង់ករជាដើម។
អាហារបន្ថែមសំខាន់បំផុតក្នុងវ័យនេះ ដោយហេតុថាវាជាជំហានដំបូងសម្រាប់កុមារត្រូវរៀនស្គាល់អាហាររឹង និងរៀនទំពារ ដែលមានឥទ្ធិពលខ្លាំងលើការលូតលាត់ទាំងបញ្ហាស្មារតី និងរាងកាយរបស់គេ។ ជាទូទៅដើម្បីប្រាកដថាកុមារទទួលបានសារជាតិចិញ្ចឹម និងវីតាមីនគ្រប់គ្រាន់សមស្របនឹងវ័យរបស់គេ អ្នកម្តាយខ្មែរយើងភាគច្រើនតែងធ្វើបបរខាប់គ្រប់គ្រឿងបញ្ចុកកូនតូចជាទីស្រលាញ់ ពេលគេចាប់ផ្តើមអាចញុំាអាហាររឹងបាន គឺចាប់ពីវ័យ ៦ខែឡើងទៅ។
យោងតាមវិបសាយសុខភាពអន្តរជាតិ healthline ក្នុងអត្ថបទអាហារចម្អិនដោយផ្ទាល់ដៃសម្រាប់កុមារតូច (Homemade Baby Food Recipes) បានឲ្យដឹងថាមានជាអាហារបន្ថែម ៣មុខដែលងាយស្រួលធ្វើបំផុត ហើយមានជីវជាតិគ្រប់គ្រាន់មិនចាញ់បបរខាប់គ្រប់គ្រឿងឡើយ សមស្របសម្រាប់អ្នកម្ដាយសម័យថ្មីដែលមិនសូវមានពេលធ្វើបបរខាប់គ្រប់គ្រឿងឲ្យកូនតូចដោយផ្ទាល់ដៃ ដូចជា៖
១. ស្ងោរ ល្ពៅ ដំឡូងជ្វា ឬការ៉ុត
បន្លែដែលមានកាកសរសៃច្រើន ដូចជាដំឡូងជ្វា ល្ពៅ ឬការ៉ុតល្អណាស់ចំពោះទារក។ ព្រោះវាមិនត្រឹមតែសម្បូរដោយវីតាមីន និងសារជាតិចិញ្ចឹមនោះទេ តែវាជាបន្លែដែលមិនបង្កឲ្យមានប្រតិកម្ម ដែលល្អបំផុតចំពោះប្រព័ន្ធរំលាយអាហាររបស់ទារក។ អ្នកអាចចម្អិនវាដោយស្ងោរឲ្យឆ្អិន រួចកិនឲ្យម៉ត់ សឹមបញ្ចុកកូន។
២. ផ្លែប៊ឺស្រស់
ផ្លែប៊ឺកិនមួយផ្លែ ក៏ជាអាហារដែលមានវីតាមីនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ទារកផងដែរ។ ផ្លែប៊ឺមានជាតិខ្លាញ់ធម្មជាតិដែលសារពាង្គកាយទារកត្រូវការខ្លាំងដើម្បីការលូតលាស់។
៣. ចំហុយផ្លែសារី
ផ្លែសារីអាចអាចជួយឲ្យទារកបាត់អាការៈ ទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចចម្អិនដោយយកសារីមួយផ្លែបកសម្បកចេញ ចិតជាចំណិតដុំៗរួចដាក់ចំហុយឲ្យទន់ សឹមយកមកកិនឲ្យម៉ត់៕
ចុចអាន៖ស្វែងយល់ពីតម្រូវការចាំបាច់ តាមដំណាក់កាលលូតលាស់របស់ក្មេង ចាប់ពីកើតដល់១២ខែ