គុណ​ប្រយោជន៍​សំខាន់​ៗ​​របស់​ខូឡាចេន​(Collagen )សម្រាប់​មនុស្ស​ស្រី

  • 2018-11-26 03:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខូឡាចេន​បាន​ដើរ​តួ​សំខាន់​ណាស់​សម្រាប់​មនុស្ស​​គ្រប់​គ្នា ហើយ​ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី​តែ​ម្ដង ព្រោះ​បើ​ខូឡាចេន​កាន់​តែ​តិច​ទៅៗ ស្បែក អារម្មណ៍ និង​សម្រស់​កាន់​តែ​ថយ​ចុះ។ នៅ​ពេល​ខូឡាចេន​កាន់​តែ​អស់ ស្បែក​អ្នក​នឹង​កាន់​តែ​ស្ងួត បាត់បង់​សំណើម ការពារ​កំដៅ​ថ្ងៃ ហើយ​ធ្វើ​ឲ្យ​ស្រអាប់។ លើស​ពី​នេះ​វា​ក៏​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ធុញថប់ មិន​ស្រស់ថ្លា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​កាន់​តែ​ចាស់​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ហេតុ​អី​មនុស្ស​ស្រី​គួរ​តែ​ទទួលទាន​ខូឡាចេន​បន្ថែម?

អាយុ​កាន់​តែ​ច្រើន​ខូឡាចេន​កាន់​តែ​ចុះ​ថយ ដូច្នេះ​ដើម្បី​រក្សា​ខូឡាចេន​ឲ្យ​នៅ​តែ​គ្រប់គ្រាន់ មនុស្ស​ស្រី​ត្រូវ​ញ៉ាំ​ខូឡាចេន​បន្ថែម​ពី​ក្រៅ​ទៀត។

ការ​ញ៉ាំ​ខូឡាចេន​គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ទប់ស្កាត់​ភាព​ចាស់​ជ្រីវជ្រួញ និង​ជួយ​រារាំង​ស្នាម​អុចខ្មៅ ភាព​ស្រអាប់ មិន​ឲ្យ​ងាយ​កើត​ឡើង។ វា​ជម្រុះ​កោសិកា​ចាស់ៗ និង​បណ្ដុះ​មក​វិញ​នូវ​កោសិកា​ថ្មី។ មិន​តែ​ប៉ុណ្ណោះ​វា​ផ្ដល់​នូវ​ភាព​ស្រស់ស្រាយ អារម្មណ៍​ល្អ ដែល​ជួយ​ឲ្យ​មនុស្ស​ស្រី​មិន​ងាយ​ចាស់។

គុណ​ប្រយោជន៍​របស់​ខូឡាចេន​៖

១. មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ថែ​បំប៉ន​សុខភាព​ស្បែក

២. ជួសជុល​កោសិកា​ស្បែក​ដែល​ខូច និង​ផ្ដល់​មក​វិញ​នូវ​ភាព​ទន់​រលោង ភ្លឺថ្លា​ដល់​ស្បែក

៣. ប្រឆាំង​ភាព​ចាស់​ជ្រីវជ្រួញ និង​ថែរក្សា​ភាព​ក្មេង​ជាង​វ័យ

៤. ផ្ដល់​សំណើម​ទៅ​ដល់​ស្បែក និង​ជួយ​ទប់​ស្កាត់​មិន​ឲ្យ​ស្បែក​រង​ការ​បំផ្លាញ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ

៥. ផ្ដល់​នូវ​អារម្មណ៍​ល្អ កាត់​បន្ថយ​ភាព​តានតឹង

ដូច្នេះ​នារី​គ្រប់​រូប​គួរ​តែ​ចាប់​ផ្ដើម​ញ៉ាំ​នូវ​ខូឡាចេន​ដើម្បី​បំពេញ​បន្ថែម​នូវ​ការ​ថយចុះ​របស់​វា។ នេះ​គឺ​ដើម្បី​ភាព​ស្រស់​ស្អាត និង​មិន​ឲ្យ​សម្រស់​វិវត្ត​ទៅ​តាម​អាយុ៕​

ចុចអាន៖ស្បែក​ទន់​រលោង​​ដូច​​​កូន​ក្មេង ដោយ​​វិធី​​ងាយ​ៗ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម