ស្មានមិនដល់សោះថា តារាប្រុសកូរ៉េទាំងនេះ ពេលចូលជួរទ័ព រឹតតែស្អាតជាងមុនទៅវិញ
- 2018-12-26 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់សោះថា តារាប្រុសកូរ៉េទាំងនេះ ពេលចូលជួរទ័ព រឹតតែស្អាតជាងមុនទៅវិញ
មិនត្រឹមតែមិនអាក្រក់ជាងមុនដោយសារតែហត់ ឬកាត់ហាត់នៅក្រោមកម្ដៅនោះទេ តារាប្រុសកូរ៉េទាំងនេះ បែរជាមានរូបសម្បត្តិមាំមួន និងស្អាតជាងមុនទៅវិញ បើទោះជាមិនបានតែងខ្លួនដិតដល់ដូចពេលចូលកម្មវិធីមួយៗក៏ដោយ។
សម្រាប់បុរសកូរ៉េគ្រប់រូបគឺមានតួនាទីត្រូវចូលបម្រើកងទ័ពឲ្យប្រទេសខ្លួនរយៈ ២ ឆ្នាំ។ កាព្វកិច្ចនេះគឺគ្មាននរណាអាចលើកលែងបានឡើយ សូម្បីតែជាតារាជួរមុខ។ ក្នុងអំឡុងពេលចូលជួរកងទ័ព តារាប្រុសទាំងអស់ត្រូវផ្អាកគ្រប់សកម្មភាពក្នុងសិល្បៈទាំងអស់។ អាស្រ័យហេតុនេះហើយ ពេលនៅក្នុងជំរុំទ័ព មានតារាមិនតិចឡើយដែលត្រូវបាក់សម្រស់ អាក្រក់ជាងមុន។ យ៉ាងណាក្ដី ករណីមួយនេះ មិនមែនកើតឡើងចំពោះគ្រប់សិល្បករឡើយ ត្បិតក៏មានប្រុសស្អាតមួយចំនួន ហត់យ៉ាងណា ហាលថ្ងៃក្ដៅយ៉ាងណាក៏នៅតែស្អាតមិនចាញ់ពេលចូលប៉ុស្តិ៍នោះទេ។ ខាងក្រោមនេះគឺជា តារាប្រុសកូរ៉េល្បីឈ្មោះមួយចំនួនដែលនៅតែរក្សាបានភាពសង្ហារទាំងពេលនៅក្នុងជួរកងទ័ព៕
១. Song Joong Ki
២. Ji Chang Wook
៣. Lee Min Ho
៤. Kim Soo Hyun
៥. Lee Jun Ki
៦. Hyun Bin
៧. Tae Yang
៨. Joo Won
៩. Joo Ji Hoon
១០. Taec Yeon
១១. Choi Siwon
១២. Lee Seung Gi
១៣. Im Si Hwan
ចុចអាន៖បង្ហាញមុខនៅព្រលានយន្តហោះ Lisa និង Jisoo នៅតែស្អាតទោះតែងខ្លួនសាមញ្ញ