១១​ច្បាប់​សម្រាប់​មនុស្ស​មាន​មារយាទ​ល្អ ​ថ្លៃថ្នូរ​ក្នុង​សង្គម​

  • 2018-12-31 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ធ្វើ​ខ្លួន​ឲ្យ​សុភាព​រាបសា​គឺ​ជា​វិធី​​សាមញ្ញ​មួយ​ដើម្បី​ក្លាយ​ខ្លួន​ជា​មនុស្ស​ល្អ​ម្នាក់ ដែល​ទទួល​បាន​ការ​សរសើរ និង​ចំណាប់​អារម្មណ៍​ល្អ​ពី​អ្នក​ដទៃ និង​ក្នុង​សង្គម​ទាំង​មូល ដូច្នេះ​ហើយ​ការ​មាន​មារយាទ​ល្អ​​គឺ​មិន​មែន​ជា​អ្វី​ដែល​ហួស​សម័យ​នោះ​ឡើយ តួ​យ៉ាងដូច​ជា​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​សមរម្យ ការ​រៀប​ចំ​ខ្លួន​ឲ្យ​មាន​របៀបរៀបរយ និង​​ស្មារតី​ប្រុងប្រយ័ត្ន។​ បើ​អ្នក​​ចង់​ក្លាយ​ជា​មនុស្ស​ដែល​មាន​មារយាទ​ល្អ​គួរ​ឲ្យ​រាប់​អាន​ក្នុង​​សង្គម គួរ​ចាប់​ផ្ដើម​ ឬ​បន្ត​ប្រព្រឹត្ត​ទង្វើ ១១យ៉ាង​ខាង​ក្រោម​នេះ៖

១. កុំ​សម្លក់​មុខ​អ្នក​ដទៃ​ និង​កុំ​និយាយ ឬ​សើច​ឮ​ៗ​​ដោយ​មិន​ដឹង​កាលៈទេសៈ។

២. ពេល​ចូល​ដល់​បន្ទប់​ធ្វើ​ការ ឬ​កន្លែង​ជួបជុំ​ណាមួយ អ្នក​គួរ​​សម្ដែង​ការ​គួរ​សម​ជាមួយ​មនុស្ស​គ្រប់​គ្នា​ដោយ​មិន​​រើសអើង​​​ពី​តំណែង ឋានៈ អាយុ ឬ​អាជីព​អ្វី​ឡើយ។

៣. អ្នក​មិន​គួរ​បបួល​នរណា​ដើរលេង ឬ​ចេញ​ក្រៅ​ជាមួយ​ឡើយ បើ​អ្នក​រវល់​តែ​ជាមួយ​ទូរសព្ទ ឬ​ថត​រូប​ខ្លួន​ឯង​លេង​គ្រប់​ពេល។

៤. នៅ​ពេល​មិត្ត​រួម​ការងារ​​អ្នក​​​ជួប​គ្នា​ចៃដន្យ​ជាមួយ​មនុស្ស​ដែល​គេ​ស្គាល់​ និង​​មាន​ការ​រាក់ទាក់ អ្នក​ក៏​គួរ​បង្ហាញ​ការ​រាក់ទាក់ ញញឹម​ញញែម​ ទៅ​អ្នក​នោះ​ដែរ បើ​ទោះ​បី​អ្នក​មិន​ដែល​ស្គាល់​គេ​ក៏​ដោយ។

៥. សុភាព​បុរស​ពិត​នឹង​គោរព​មនុស្ស​ស្រី​គ្រប់​គ្នា​ស្មើ​ៗ​គ្នា។

៦. បើ​អ្នក​ជា​មនុស្ស​តែ​ម្នាក់​ដែល​ចូល​ចិត្ត​ដេញ​ម៉ូដ លេង​ Fashion ទោះ​បី​អ្នក​តែង​ខ្លួន​ឲ្យ​ស្អាត​យ៉ាង​ណា ក៏​អ្នក​នៅ​ជុំវិញ​អាច​នឹង​មើល​មក​ថា​គួរ​ឲ្យ​កំប្លែង។

៧. ត្រូវ​ប្រុងប្រយ័ត្ន គោរព​អ្នក​ដើរ​ថ្មើ​ជើង​នៅ​លើ​ផ្លូវ ខណៈ​ដែល​អ្នក​កំពុង​បើកបរ។

៨. អ្នក​មិន​គួរ​ស្ងៀមស្ងាត់​នៅ​ពេល​កំពុង​និយាយ​ទូរសព្ទ​ឡើយ ហើយ​បើ​សិន​អ្នក​កំពុង​នៅ​ជាមួយ​មិត្ត​ភ័ក្ដិ​សូម​លើក​តែ​ទូរសព្ទ​សំខាន់​ៗ​បាន​ហើយ។

៩. អ្នក​ដទៃ​ក្នុង​ក្រុមហ៊ុន​នឹង​គិត​ថា​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់ ឬ​សោះកក្រោះ បើ​សិន​អ្នក​គិត​តែ​ចុច​ទូរសព្ទ​ខ្លួន​ឯង។ ដូច្នេះ​ហើយ​សូម​កុំ​លេង​ហ្វេសប៊ុកឬ​អ៊ិនស្តាក្រាម ហើយ​ងាក​មក​យក​ចិត្ត​ទុក​ដាក់​ជាមួយ​មនុស្ស​ម្នា​នៅ​ចំពោះ​មុខ​អ្នក​វិញ។

១០. ត្រូវ​ពោល​ពាក្យ​ “អរគុណ” គ្រប់​ពេល​ដែល​មាន​អ្នក​ដទៃ​ជួយ​អ្នក។

១១​. មិន​គួរ​ជជីក​សួរ​អ្នក​ដទៃ​ពី​រឿង​ទាំង ៩​នេះ៖ អាយុ សាសនា បទពិសោធន៍​គួរ​ឲ្យ​ខ្មាស មុខមាត់ រឿង​​សហាយ​ស្មន់ ប្រាក់​ខែ/ទ្រព្យ​សម្បត្តិ បញ្ហា​សុខភាព អំណោយ និង​បញ្ហា​គ្រួសារ។

ការ​រក្សា​មារយាទ​ល្អ​ជាមួយ​សង្គម​បែប​នេះ នឹង​អាច​ឲ្យ​អ្នក​កសាង​ទំនាក់ទំនង​ល្អ និង​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​ក្នុង​សង្គម​ពិត​ប្រាកដ។ មិន​ត្រឹម​តែ​សម្រាប់​ខ្លួន​ឯង ប៉ុន្តែ​ទង្វើ​ទាំង​នេះ​ក៏​នឹង​ជះឥទ្ធិពល និង​ការ​កែប្រែ​​ល្អ​ៗ​​ដល់​សង្គម​ដែល​អ្នក​​កំពុង​រស់​នៅ​ផង​ដែរ ៕

ចុចអានបន្ត៖

ប្រភព៖ issue247 ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន