រឿង​​​សំខាន់​​ ​​​៨ យ៉ាង ឆ្នាំ​​​​​​​​​​​​​​​ចាស់​ធ្វើ​​មិន​​បាន ចូល​​​ដល់​​​ឆ្នាំ​​ថ្មី​​​​​ចាំ​​ធ្វើ​​​ក៏​មិន​​​ហួស​ពេល​​ដែរ!

  • 2018-12-27 08:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ពេល​​វេលា​​​ដើរ​លឿន​ណាស់ នៅ​មិន​​​​​​​យូរ​ទេ​​​​​ សល់​​​​​តែ​ប៉ុន្មាន​ថ្ងៃ​​​ទៀត​​​ ឆ្នាំ​​ថ្មី​​​​២០១៩ នឹង​​​ចូល​​​មក​​ដល់។ ​​ទោះ​ឆ្នាំ​​​ចាស់​​កន្លង​ទៅ​​​រាប់​មិន​​អស់ ​​​ប៉ុន្តែ​ជីវិត​មនុស្ស​​​នៅ​តែ​​មមាញឹក និង​មាន​ទំនួល​​​ខុស​ត្រូវ​ជា​​ច្រើន​មិន​ទាន់​បាន​​បំពេញ​​នៅ​ឡើយ។ មិន​​ថ្វី​ទេ ​​​​​​​​ឲ្យ​​​តែ​​​​​​ដង្ហើម​និង​​ការ​​​​តាំង​​​ចិត្ត​​នៅ​មាន ចាប់​​​​ផ្តើម​​​​ធ្វើ​​​​រឿង​​សំខាន់​​​​ដែល​អ្នក​​​​ចង់​ធ្វើ​​ ចាប់​ពី​ឥលូវ​​នេះ​ទៅ​​​ក៏​មិន​ទាន់​ហួស​ពេល​ដែរ។

១. ​ចង់​ផ្លាស់​​ប្តូរ​​​​​​​​​​​ជីវិត ត្រូវ​​ផ្លាស់​​ប្តូរ​​​ទម្លាប់​អាក្រក់​ប្រចាំ​​ថ្ងៃ​​ជាមុន​​សិន។ ឆាប់​ចូល​គេង ហើយ​​ឆាប់​ភ្ញាក់​​ឡើង​វិញ​ ជាមួយ​​នឹង​​​​គំនិត​​​​ថ្មី​​ល្អៗ​ ដែល​អាច​​ជួយ​ឲ្យ​អ្នក​​ប្រសើរ​ឡើង និង​​​​​​បំភ្លេច​រឿង​មិន​បាន​ការ​​ចេញ​ពី​ក្នុង​​ខួរ​ក្បាល​​​ឲ្យ​អស់​។

២. ​​​​​​​ឈោង​​​ចាប់​​​ក្តី​​ស្រមៃ​​​​​​ដែល​​​​អ្នក​​ប្រាថ្នា​ទុក​មក​ជា​យូរ កុំ​​អស់​សង្ឃឹម ខំ​​​​ខែ​នេះ ឆ្នាំ​​នេះ​​មិន​បាន​​សម្រេច​ ត្រូវ​​​បន្ត​​ភាព​ជឿជាក់​លើ​​ខ្លួន​​​ឯង​​​​​​​​​ មិន​​​រា​ថយ​​ដាច់​​ខាត។

៣. ​​​រក្សា​​ទំនាក់​​​​ទំនង​ល្អ​​ជាមួយ​​មនុស្ស​​​ជុំវិញ​​ខ្លួន មិន​ថា​​គ្រួសារ ស្នេហា ​​មិត្តភ័ក្តិ បងប្អូន ​សុទ្ធ​​តែ​​​​សំខាន់​​ទាំង​អស់។ ចំណែក​ឯ​​មនុស្ស​​ណា​ពិសពុល គួរ​ទុក​​ដាក់​​នៅ​កន្លែង​​មួយ​​ឆ្ងាយ​​​ពី​ខ្លួន​ ​ដើម្បី​​កុំ​ឲ្យ​​​ចង្អៀត​និង​​​​ហត់​​​ចិត្ត។

៤. ​​​បើ​​​​ដើរ​​ទៅ​​មុខ​លែង​​រូច ត្រូវ​​​​​ផ្លាស់​ប្តូរ​​ផ្លូវ​ថ្មី ​​កុំ​​​​​​​ធ្វើ​​ខ្លួន​​​ដូច​ជា​​ជាប់​​​នៅ​ក្នុង​​អណ្ដូង​​ ឬ​​ប្រអប់​គ្មាន​​ឃើញ​ពន្លឺ​អ្វី​​ទាល់​​​​​​តែ​​សោះ។ ​​ត្រូវ​​ចាំ​ថា រាល់​បញ្ហា​​​តែង​តែ​​មាន​​​ដំណោះ​​ស្រាយ។

​​​​​៥. លើក​ទឹក​ចិត្ត​​ខ្លួន​​​ឯង​គ្រប់​ពេល ​​​​​ទើប​មាន​សង្ឃឹម។ ពេល​មាន​​​សង្ឃឹម​ ​​​ទើប​ធ្វើ​​​រឿង​​​ផ្សេង​ទៀត​​​បាន។

៦. ជឿ​​​​លើ​​ព្រហ្មលិខិត​​ខ្លះ ក៏​មិន​​​ខុស​អី​​ដែរ ព្រោះ​​​​​​​​​រឿង​ណា​​​ដែល​​​​មិន​សម​បំណង​ ក្រៅ​ពី​​ការ​​​បន្ទោស​​​​​ខ្លួន​ឯង គួរ​ទម្លាក់​​​កំហុស​លើ​ព្រហ្មលិខិត​​​ ក្រែង​លោ​​​​មិន​​​សូវ​ឈឺ​​ខ្លាំង។

​​​​៧. អត់​អោន​​​​ឲ្យ​មនុស្ស​​​ដែល​​​ធ្វើ​​ឲ្យ​អ្នក​ឈឺ​​ចាប់។​ ប្រសិន​​បើ​អ្នក​​នៅ​តែ​​​​​​យក​​​រឿង​​​​ឥត​​ប្រយោជន៍​​​មក​គិត ​​អ្នក​អោប​​ភ្លើង​គឺ​ជាអ្នក ហើយ​អ្នក​​​​​​​​ឆេះ​​រោលរាល​ក៏​ជា​អ្នក។ ​មិន​ថា​ជា​កំហុស​​ដោយ​ចេតនា​​អចេតនា ត្រូវ​​​​អធ្យាស្រ័យ​ អហោសិកម្ម​ឲ្យ​ទៅ​​​​ល្អ​​​ជាង។

៨. ​​រៀន​​អ្វី​​​ដែល​​ថ្មី អ្វី​​​​​​ដែល​គិត​ថា​​​​​ខ្លួន​​ចង់​​​ចេះ​​ចង់​​ដឹង​បន្ថែម ហើយ​​កុំ​ភ្លេច​​​​​ធ្វើ​ជា​​គំរូ​​ល្អ​​ដល់​អ្នក​​ដទៃ​ផង។ ​ចេះ​​​​​​​​លើក​​​​​​ទឹក​​​ចិត្ត​​​មនុស្ស​​គ្រប់​គ្នា ​​ហើយ​​​​​បើ​អ្នក​​ចូល​ចិត្ត​​និយាយ​​ចំៗ​ ត្រូវ​​​​ច្បាស់​ថា​​​​វា​មិន​​ប៉ះពាល់​អារម្មណ៍ បំបាក់​​ទឹក​​ចិត្ត​​​​​​អ្នក​​​ដទៃ​ដែរ។

​****​​​​​​ចាប់​ផ្តើម​ធ្វើ​អ្វី​​​ដែល​អ្នក​​​​​ចង់​ធ្វើ ពី​ឥឡូវ​នេះ កុំ​​ចាំ​ទុក​យូរ​នាំ​ខាត​​ពេល បន្ត​​​​ដំណើរ​​​លើ​ផ្លូវ​​​​ចម្រុះ​​ពណ៌​​ដោយ​​ភាព​​​​អង់​អាច​​ក្លាហាន ជឿជាក់​​​ថា​អ្នក​​អាច​ធ្វើ​​បាន​។**

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម