Anglebaby ក្លាយ​ជា​ផ្ទាំង​ស៊ីបរិះគន់ ពេល​ប្រើ​ជំនួយ​ការ​ដោះ​ស្រោម​ជើង និង​ពាក់​ស្បែក​ជើង​ឲ្យ

  • 2018-12-30 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សកម្មភាព​ថ្មី​បំផុត​របស់​តារា​សម្ដែង​ស្រី​លំដាប់ A ចិន Angelababy ត្រូវ​បាន​មហាជនរិះគន់​យ៉ាង​ខ្លាំង ពេល​នាង​ឲ្យ​ជំនួយការ​ដោះស្រោម​ជើង និង​ពាក់​ស្បែក​ជើង​ឲ្យ​ខ្លួន។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ​មុន​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Weibo ម្នាក់​ បាន​បង្ហោះ​កម្រង​រូប​ភាព តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ចិន Angelababy ប្រើ​ជំនួយ​ការ​ខ្លួន ដោះ​ស្រោម​ជើង និង​ពាក់​ជើង​ថ្មី​ឲ្យ​នាង នៅ​ពេល​នាង​កំពុង​ថត​រូប​ឲ្យ​ទស្សនាវដ្ដី​មួយ។ ប្រភព​ដដែល​នេះ​សរសេរ​ថា៖ “ស្ទើរ​តែ​មិន​ជឿ​ថា មាន​អ្នក​ហ៊ាន​ជួល​ជំនួយ​ការ​ម្នាក់ ដើម្បី​តែ​ដោះ​ស្រោមជើង និង​ពាក់​ស្បែក​ជើង​ឲ្យ​ទាល់​តែ​សោះ។ មិន​ដឹង​ថា​ជំនួយ​ការ​នេះ ទទួល​បាន​ប្រាក់​ខែ​ប៉ុន្មាន​ដែរ​ទៅ​ហ្ន”។ អ្វី​ដែល​សំខាន់​នោះ អ្នក​ម្ដាយ​កូន​១​ហាក់​មិន​អើពើនឹង​ជំនួយការ​ខ្លួន​ឡើយ ហើយ​ក៏​គ្មាន​បំណង​ឱន​ចុះ ដើម្បី​ដោះ​ស្រោម​ជើង​ខ្លួន​ឯង​ដែរ។

ក្រោយ​ពេល​រូបភាព​ទាំង​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ភ្លាម​ៗ ស្រី​ស្អាត​វ័យ ២៩ ឆ្នាំ​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ៗ​ថា​ ដូច​ជា​គ្មាន​សីលធម៌ ហើយ​ធ្វើ​ចរិត​ឆ្មើង​ហួសហេតុ។ អ្នក​ខ្លះ​ថែម​ទាំង​បញ្ចេញ​មតិ​ថា តើ​នាង​ពិការ​ដៃ​ឬ ក៏​យ៉ាង​ម៉េច បាន​ដល់​ថ្នាក់​ឲ្យ​គេ​ដោះ​ស្រោម​ជើង​ដូ​ចនេះ។ ស្រប​នឹង​គ្នា​នេះ​ដែរ អ្នក​គាំទ្រ​របស់​តួ​រឿង “General and I” បាន​ចេញ​មកតតាំង​ថា នេះ​គឺ​ជា​ការងារ​របស់​ជំនួយ​ការ។ អ្នក​ខ្លះ​គេជួល​មក​ឲ្យ​ផាត់​មុខ និង​ធ្វើ​សក់​ឲ្យ​តារា ហើយ​ខ្លះ​ទៀត​ជួល​មក​ជួយ​ស្លៀកពាក់​ឲ្យ ដូច​នេះ​ការ​ជួយ​ពាក់​ស្រោម​ជើង​ឲ្យ​ក៏​គ្មាន​អ្វី​ខុស​ដែរ ព្រោះ​នេះ​គឺ​ជា​ការ​ងារ​របស់​គេ គ្មាន​អ្នក​ណា​មក​បង្ខំ​នោះ​ឡើយ៕

ចុចអាន៖[យ៉ាងគួ សៀវ ឡុងនី ទម្លាយ​រូប​ថត​មង្គលការ​ជា​លើក​ទី​២ បំបិទ​ព័ត៌មាន​លែងលះគ្នា]http://kanha.sabay.com.kh/article/1113735#utm_campaign=onpage(http://kanha.sabay.com.kh/article/1113735#utm_campaign=onpage)

ប្រភព៖ ngoisao អត្ថបទ៖Caramel

អត្ថបទពេញនិយម