ងាយៗ! បណ្ដុះរោមភ្នែកឱ្យវែង ក្រាសជាងមុន មួយសប្ដាហ៍អាចដឹងលទ្ធផល
- 2018-12-27 06:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងាយៗ! បណ្ដុះរោមភ្នែកឱ្យវែង ក្រាសជាងមុន មួយសប្ដាហ៍អាចដឹងលទ្ធផល
រោមភ្នែកងរក្រាសគឺជាសម្រស់ដ៏ទាក់ទាញមួយរបស់នារីៗ ព្រោះវាធ្វើឱ្យភ្នែកកាន់តែមានមន្តស្នេហ៍ និងភាពជឿជាក់។ ថ្ងៃនេះ វិបសាយកញ្ញានឹងបង្ហាញពីរូបមន្តធម្មជាតិមួយបែបដែលនារីៗអាចសាកល្បងបាននៅផ្ទះ ហើយមិនមានគ្រោះថ្នាក់ដល់សម្រស់របស់អ្នកឡើយ។
ងាយៗ គ្រាន់តែប្រើរបស់ខាងក្រោមនេះ៖
Vasaline
វីតាមីន E ៣គ្រាប់
ប្រេងដូង១ស្លាបព្រាកាហ្វេ
ជក់ម៉ាស្ការ៉ាចាស់ៗដែលឈប់ប្រើ
ចានគោមតូចមួយ និងស្លាបព្រា
វិធីធ្វើ៖
ច្របាច់វីតាមីន E ទាំងបីគ្រាប់ដាក់ចូលកូនចានតូចមួយ
ដួស Vasaline ២ស្លាបព្រាកាហ្វេ និងប្រេងដូង១ស្លាបព្រាកាហ្វេ ចូលចានដែលដាក់វីតាមីនមុននេះ រួចកូរចូលគ្នាឱ្យសព្វ
ដួសល្បាយទាំងបីដាក់ចូលក្នុងក្រឡមួយ ទុកកន្លែងស្ងួតដើម្បីទុកប្រើប្រាស់
វិធីប្រើ៖
លាងសម្អាតមុខ និងភ្នែកជាមួយទឹកក្ដៅឧណ្ហៗ
យកសំឡី ឬជក់ម៉ាស្ការ៉ាមកជ្រលក់ចូលល្បាយដែលបានធ្វើរួចខាងលើ រួចយកមកលាបលើរោមភ្នែកពីគល់ដល់ចុងដើម្បីឱ្យវាជ្រាបចូលបានល្អ
ធ្វើនៅពេលយប់ មុនចូលគេង ហើយទុករហូតដល់ភ្លឺសឹមលាងមុខចេញ
អនុវត្តបែបនេះជាប្រចាំរយៈ២សប្ដាហ៍ អ្នកនឹងឃើញថារោមភ្នែកនឹងឡើងក្រាស ងរ វែង និងខ្មៅជាងមុនមិនខាន។
ប៉ុន្តែហាមដាច់ខាត ឱ្យល្បាយនោះចូលភ្នែក ព្រោះវានឹងអាចមានគ្រោះថ្នាក់៕
ចុចអាន៖ ស្បែកមុខសរលោងអស់ស្នាមជារៀងរហូត ដោយសារយ៉ាអួ ផ្សំជាមួយសេរ៉ូមប្រៃ