បើជីវិតអ្នកកំពុងតែក្រឡាប់ចាក់ គួរធ្វើរឿង ៥ យ៉ាងនេះ
- 2018-12-26 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើជីវិតអ្នកកំពុងតែក្រឡាប់ចាក់ គួរធ្វើរឿង ៥ យ៉ាងនេះ
ការដែលជួបរឿងស្មុគស្មាញច្រើនពេក ធ្វើឲ្យជីវិតមនុស្សម្នាក់ៗក្រឡាប់ចាក់ ព្រោះតែគិតច្រើនពេក។ គ្មាននរណាម្នាក់នៅក្នុងពិភពលោកនេះជួបរឿងល្អៗរហូតឡើយ តែក៏មិនគួរជួបតែបញ្ហាពេកដែរ ព្រោះអាចធ្វើឲ្យមនុស្សអស់សង្ឃឹមតស៊ូ។ បើអ្នកកំពុងតែជួបបញ្ហាច្របូកច្របល់ នោះអ្នកគួរតែធ្វើ ៥ យ៉ាងនេះ ដើម្បីស្ដារស្ថានភាពមកវិញ៖
១.និយាយជាមួយនរណាម្នាក់
នៅពេលដែលអ្នកមានអារម្មណ៍ថា រាងកាយ និងបញ្ញាស្មារតីទន់ខ្សោយខ្លាំងព្រោះតែជួបរឿងរញ៉េរញ៉ៃមិនឈប់នោះ អ្នកគួរតែស្វែងរកដៃគូសន្ទនាណាម្នាក់ដែលជិតស្និទ្ធ ដើម្បីឲ្យស្បើយខ្លះ។ ជាពិសេសប្រសិនបើម្នាក់នោះចិត្តទូលាយ អ្នកអាចខ្ចីស្មារបស់គាត់ ដើម្បីយំឲ្យអស់ទឹកភ្នែករឹតតែល្អ។
២.ចេញដើរលេងឲ្យបាត់ទុក្ខម្ដង
វាមិនចាំបាច់ជាពេលយប់ ឬការទៅផឹកស្រាទេ អ្នកអាចដើរពេលថ្ងៃ ឬព្រឹកក៏បានដែរ ហើយធ្វើអ្វីដែលខ្លួនគិតថាអាចជួយខ្លួនឯងបាន។ បើរកគ្នាជួយកំដរមិនបាន ចេញក្រៅដើរតែម្នាក់ឯង ឬជាមួយសត្វចិញ្ចឹម។
៣.ធ្វើខ្លួនឲ្យរវល់
កុំគិតអំពីប្រភេទការងារ កុំគិតអំពីពេលវេលាទំនេរ ឲ្យតែទំនេរគិតច្រើន គឺធ្វើការរហូតទៅមិនថាការសម្អាតផ្ទះ ឬជួយអ្នកជិតខាង និងនៅកន្លែងធ្វើការ។
៤.ធ្វើសកម្មភាពកីឡា
កីឡាអាចជួយឲ្យអ្នកធ្វើឲ្យអារម្មណ៍ស្រស់ថ្លា និងជួយរំងាប់អារម្មណ៍ នៅពេលផ្ដោតលើវាខ្លាំង។ ដូចនេះពេលជីវិតអ្នកចូលដល់ស្ថានភាពក្រឡាប់ចាក់ហើយ គួរតែងាកមកហាត់កីឡា ឬហាត់ប្រាណ។
៥.កុំអស់សង្ឃឹម
មិនថាស្ថានការណ៍លំបាកយ៉ាងណាទេ អ្នកត្រូវតែរៀនដោះស្រាយ។ សូមព្យាយាមដើម្បីដាក់អ្វីទាំងអស់ដែលមករំខានអ្នក ហើយព្យាយាមជួសជុលអ្វីគ្រប់យ៉ាងដែលបណ្ដាលឲ្យអាក្រក់ទាំងនោះ។ អ្នកមិនមែនជាមនុស្សតែម្នាក់គត់នៅក្នុងពិភពលោកនេះ ដែលជួបរឿងអាក្រក់ឡើយ ហើយនេះមិនមែនជាពេលចុងក្រោយដែលជីវិតជួបរឿងបែបនេះ៕
ចុចអាន៖មេរៀនជីវិតទាំង ៦ ដែលមនុស្សស្ថិតនៅវ័យ ២០ ឆ្នាំឡើងទៅគួរតែរៀន