Fan Bingbing ខ្ទាត​ចេញ​ពី​​បញ្ជីឈ្មោះតារា​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់បំផុត

  • 2018-12-27 02:10:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ជួរ​មុខ​ជា​ច្រើន​របស់​ចិន​ដូច​ជា Yang Mi Dilraba និង Yang Yang សុទ្ធ​តែ​ឈរ​លំដាប់​ខ្ពស់​ក្នុង​​តារាង​តារា​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​បំផុត ហើយ​នេះ​ក៏​ជា​លើក​ទី​មួយ​ផង​ដែរ សម្រាប់​កំពូល​តារា​សម្ដែង Fan Bingbing គ្មាន​វត្តមាន​ក្នុង​បញ្ជី​មួយ​នេះ។

កាល​ពី​ថ្ងៃ​ទី ២៤ ខែ ធ្នូ កន្លង​ទៅ​នេះ កាសែត​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ចិន​បាន​ទម្លាយ​ពី​តារាង​សិល្បករ ១០០ នាក់​ដែល​មាន​តម្លៃ​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ ២០១៨។ តារាង​នេះ​គឺ​គិត​ពិន្ទុ​ផ្អែក​លើ ភាព​ជះ​ឥទ្ធិពល​របស់​តារា និង​ភាព​ល្បី​ឈ្មោះ​របស់​ខ្លួន។ ឈរ​លើ​លំដាប់​នៃ​តារាង​នេះ គឺ​តារា​សម្ដែង​ស្រី លំដាប់ A Yang Mi។ ដោយ​ស្រី​ស្អាត​វ័យ ៣២ ឆ្នាំ​ទទួល​បាន ៣២ ពិន្ទុ។

តាម​ជាប់​ពី​ក្រោយ Yang Mi គឺ​ស្រី​ស្រស់​ប្រុស​ស្អាត​កំពុង​ឡើង​កូដ​ដូច​ជា Yang Yang និង Dilraba។ អ្វីដែល​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​នេះ​នោះ​គឺ កំពូល​តារា​សម្ដែង​ស្រី Fan Bingbing ដែល​មិន​ដែល​អវត្តមាន​ក្នុង​តារាង​នេះ​នោះ ក៏​ត្រូវ​បាត់ខ្លួន​នៅ​ឆ្នាំ​នេះ ដោយ​សារ​តែ​រឿង​អាស្រូវ​គេច​ពន្ធ​១៥០​លាន​ដុល្លារ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​នេះ៕

ចុចអាន៖ឃើញ​រូបភាព​ជុំ​គ្រួសារ​លើក​ចុង​ក្រោយ ធ្វើ​ឲ្យ​គេ​អាណិត​កូន​ស្រី Yang Mi-Harwick Lau ខ្លោច​ចិត្ត

ប្រភព៖ Zing អត្ថបទ៖Caramel

អត្ថបទពេញនិយម