ឃើញ​រូបភាព​ជុំ​គ្រួសារ​លើក​ចុង​ក្រោយ ធ្វើ​ឲ្យ​គេ​អាណិត​កូន​ស្រី Yang Mi-Harwick Lau ខ្លោច​ចិត្ត

  • 2018-12-26 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រយៈ​ពេល​កម្រង​រូបភាព​នេះ​ត្រូវ​បាន​ផ្ដិត​បាន គឺ​នៅ​ពេល​ដែល​តារា​សម្ដែង​ប្រុស Hawwick Lau កំពុង​ជួប​រឿង​អាស្រូវ​ចូល​សណ្ឋគារ​ជាមួយមិត្ត​រួម​ការងារ។ រូប​ភាព​ជួបជុំ​គ្រួសារ​ទាំង​មូល​ហាក់​ដូច​លុប​អស់​រាល់​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​រឿងលោក​លួច​មាន​ស្រី​ក្រៅ។

ខណៈ​មនុស្ស​គ្រប់​គ្នា​គិត​ថា ពី​ពេល​នេះ​ដល់​ចុង​ឆ្នាំ​នឹង​លែង​មាន​រឿង​អាស្រូវ​អ្វី​កើ​ត​ឡើង​ក្នុង​រង្វង់​សិល្បៈ​ចិន​ទៀត​នោះ ស្រាប់​តែ​ផ្ទុះ​រឿង​ប្ដីប្រពន្ធ​តារា​សម្ដែង​មាន​ឥទ្ធិពល Yang Mi និង Harwick Lau លែង​លះ​គ្នា​ក្រោយរួមរស់​ជាមួយ​គ្នា​បាន​ត្រឹម​តែ ៤ ឆ្នាំ។ ខុស​ពី​គូ​ស្នេហ៍​ដទៃ ដែល​ក្រោយ​ការ​ថ្មីថ្មោង តែង​តែ​ផ្អែមល្ហែម​ស្អិត​រមួត​នឹង​គ្នា​នោះ តារា​ជួរ​មុខ​ទាំងពីរ​មាន​រូបភាព​ផ្អែមល្ហែម​នឹង​គ្នា​តិច​បំផុត។

រូបភាព​ជិត​ស្និទ្ធិដ៏​កម្រ​​របស់​ស្រីស្រស់ប្រុស​ស្អាត​មួយ​គូ​នេះ ត្រូវ​គេ​ផ្ដិត​បាន​​នោះ​គឺ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៧ នៅ​ពេល​ដែល Yang Mi ត្រលប់​ទៅ​ហុងកុង​វិញ ដើម្បី​ទៅ​មើល​កូន។ នេះ​គឺ​ជា​កម្រង​រូប​ជួបជុំ​គ្រួសារ​តែ​មួយ​គត់​របស់ អតីត​ប្ដី​ប្រពន្ធ​គូ​នេះ។ ពេល​នោះ​ក៏​ជា​ពេល​ដែល​ខាង​ប្រុស​ជាប់​រឿង​អាស្រូវ​នាំ​មិត្ត​រួម​អាជីព​ស្រី​ទៅ​អាន​ប៉ារ៉ូល​ក្នុង​សណ្ឋាគារ​ផង​ដែរ។

ក្រោយ​ពេល​ឃើញ​កម្រង​រូបភាព​នេះ អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ក្ដី​អាណិត​ដល់​កូន​ស្រី​របស់​តារា​មួយ​គូ​នេះ​យ៉ាង​ខ្លាំង ត្បិត​នៅ​ពេល​នេះម្ដាយ​ឪពុក​របស់​ខ្លួន​បាន​លែងលះគ្នា​ហើយ។ មិន​ដូច​កូន​គេ​ដទៃ ដែល​មាន​ឪពុក​ម្ដាយ​នៅ​ជាមួយ​គ្នា​ទៀត​នោះ​ទេ។ ជាមួយគ្នា​នេះ​ដែរ ដោយ​សារ​តែ​ត្រូវ​បាន​ចិញ្ចឹម​នៅ​ហុងកុង​ជាមួយ​តាយាយ​ខាង​ឪពុក​នោះ Xiao Mi ក៏​លែង​បាន​ជួប​ម្ដាយ​ញឹកញាប់​ដូច​មុន​ទៀត​ដែរ ត្បិត Yang Mi រស់​នៅ​​ទីក្រុង​ប៉េកាំង​នៃ​ចិន​ដីគោក៕

ចុចអាន៖«ស្នេហា​មិន​ព្រាត់ ម៉ែ​ឪពង្រាត់​បែក​ដូច​គ្នា» ជា​មូលហេតុ​ពិត​ធ្វើឲ្យ Yang Mi-Harwick លែងលះ​គ្នា

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម