បង្ហាញ​មុខ​នៅ​ព្រលានយន្តហោះ Lisa និង Jisoo នៅ​តែ​ស្អាត​​ទោះ​តែ​ង​ខ្លួន​សាមញ្ញ​

  • 2018-12-19 02:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​ក្រុម​ចម្រៀង​ស្រីល្បី​ឈ្មោះ​កូរ៉េ Black Pink នៅ​តែ​ស្រស់ស្អាត​ទាក់ទាញ​ខ្លាំង ទោះ​បី​ជា​មិន​បាន​តែង​ខ្លួន​ច្រើន​ក៏​ដោយ នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​មុន​នេះ សមាជិក​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​កូរ៉េ Black Pink ទាំង​អស់​បាន​មាន​វត្តមាន​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Gimpo ប្រទេស​កូរ៉េ​ដើម្បី​ចេញ​ទៅ​​បំពេញ​ការងារ​របស់​ខ្លួន។ បង្ហាញ​ខ្លួន​នៅ​ទី​នេះ ស្រី​ស្អាត​ទាំង​៤​របស់​ផលិតកម្ម YG បាន​បង្អួត​សម្រស់​មួយ​បែបៗ​ផ្សេង​​ៗ​គ្នា។ ខណៈ ស្រី​ស្អាត Lisa, Jisoo និង Rose មាន​សម្រស់​ស្រស់​ស្អាត​ដូច​សព្វមួយ​ដង​នោះ។ គេ​សង្កេតឃើញថា ស្រី​ស្អាត Jennie ហាក់​ឡើង​គីឡូ​ខ្លាំង ដោយ​មុខ​នាង​មូល និង​ដុះ​បឿ​គួរ​ឲ្យ​កត់​សម្គាល់។

យ៉ាងណាក្ដី ពេល​ឃើញ​រូប​ភាព​ដូច​នេះ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា ម្ចាស់​បទ “Solo” មើល​ទៅ​រឹត​តែ​គួរ​ឲ្យ​ស្រលាញ់​ជាង​មុន​ទៅទៀត៕

Jisoo

Rose

Lisa

Jennie

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម