ត្រចៀកកាំ ស្អាត​ឥត​ទាស់ ពេល​បណ្ដើរ ព្រះអង្គម្ចាស់​ទី​៥ ហើយ​ថា​មាន​គម្រោង​ថត​រឿង​ថ្មី​រួម​គ្នា

  • 2018-12-21 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បង្ហាញ​ខ្លួន​ជាមួយ​គ្នា​ក្នុង​កម្មវិធី​ថ្មី កំពូល​តារា​សម្ដែង​ប្រុស​ស្រី​ចិន Zhao Wei និង Alec Su បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ត្រេកអរ​យ៉ាង​ខ្លាំង​ពេល​ទម្លាយ​ថា​មាន​គម្រោង​ថត​រឿង​ជាមួយ​គ្នា។

កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​ធ្នូ​មុន​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zhao Wei ព្រម​ទាំង​តារា​សម្ដែង​ប្រុស​ជើង​ចាស់​តៃវ៉ាន់ Alec Su បាន​បណ្ដើរ​គ្នា​យ៉ាង​ត្រសង​ក្នុង​កម្មវិធី​មហោស្រពភាពយន្តមួយ​នា​ទីក្រុង Hunan ប្រទេស​ចិន។ អាច​សង្កេត​ឃើញ​ថា ទោះ​បី​ជា​មាន​អាយុ​ក្បែរ​សែ​ប្ដាយ​អស់​ហើយ តែ​ស្រី​ស្រស់​ប្រុស​ស្អាត​មួយ​គូ​នេះ នៅ​តែ​មាន​សម្រស់​គួរ​ឲ្យ​ច្រណែន។ ជាពិសេស​គឺ ត្រចៀកកាំ​តែម្ដង។ ក្រោយ​ពេល​សម្រក​ទម្ងន់​បាន​សម្រេច អ្នក​ម្ដាយ​រូប​នោះ​មាន​រាង​ទាក់ទាយ​មិន​ចាញ់​ក្រមុំ​ឡើយ។

នៅ​លើ​កម្រាល​ព្រំ​ក្រហម តួ​ព្រះអង្គម្ចាស់​ទី​៥ រឿង “ព្រះនាងយេយេ” បង្ហើប​ថា​ខ្លួន​កំពុង​មាន​គម្រោង​ថត​ភាពយន្ត​ថ្មី។ នៅ​ពេល​ឮដូច​នេះ Zhao Wei បាន​ប្រញាប់​និយាយ​ថា សុំ​ថត​ដែរ។ ភ្លាម​ៗ​នោះ ខាង​ប្រុស​ក៏​អនុញ្ញាត​ដោយ​មិន​និយាយ​ច្រើន។ អ្នក​គាំទ្រ​ពេល​ឃើញ​​សភាព​បែប​នេះ កំពុង​ទន្ទឹង​មើល​ស្នាដៃ​រួម​គ្នា​របស់​អ្នក​ទាំង​២​យ៉ាង​ខ្លាំង ត្បិត​ក្រោយ​រឿង “ព្រះនាងយេយេ” កាល​ពី​ឆ្នាំ​១៩៩៨ គឺ​ជាង​២០​ឆ្នាំ​ហើយ​ដែល តារា​ទាំង​២​មិន​សម្ដែងរួម​គ្នា​ក្នុង​រឿង​ថ្មី៕

ចុចអាន៖Fan Bingbing បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​គូ​ដណ្ដឹង​ក្រោយ​រឿង​អាស្រូវ

ប្រភព៖ Eva អត្ថបទ៖Caramel