រឿង​ដែល​មនុស្ស​គ្រប់​គ្នា​គួរ​ធ្វើ​ក្នុង​ជីវិត​ស្នេហា ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី

  • 2018-12-14 03:27:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​អ្នក​អាច​នឹង​ស្ដាយ​ក្រោយ​បន្ទាប់​ពី​អ្វី​ៗ​បាន​ហួស​ពេល ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ក្នុង​ជីវិត​ស្នេហា​អ្នក អ្នក​គួរ​តែ​ធ្វើ​រឿង​នេះ​ឲ្យ​ហើយ​ទៅ ព្រោះ​អ្នក​អាច​នឹង​គ្មាន​ពេល​ធ្វើ​វា​ទៀត​ក៏​ថា​បាន៖

១. សារភាព​ ៖ មិន​ថា​ជា​មនុស្ស​ប្រុស​ ឬ មនុស្ស​ស្រី​ទេ គួរ​តែ​មាន​ភាព​ក្លាហាន​ក្នុង​រឿង​ស្នេហា ទោះ​បី​សារភាព​ទៅ​លទ្ធផល​យ៉ាង​ណា​ក៏​ដោយ​ក៏​ល្អ​ជាង​រង់​ចាំ​ឲ្យ​អ្វី​ៗ​ត្រូវ​ហួស​ពេល ទើប​និយាយ​ថា​ស្ដាយ​ក្រោយ​នោះ។

២. មើល​ពី​​មនុស្ស​ក្បែរ​ខ្លួន ៖ មាន​មនុស្ស​ជា​ច្រើន​តែងតែ​មើល​រំលង​មនុស្ស​ដែល​ស្រឡាញ់​គេ ហើយ​បែរ​ជា​ទៅ​ស្រឡាញ់​មនុស្ស​ដែល​មិន​ស្រឡាញ់​ខ្លួន​ទៅ​វិញ។ បើ​អាច​អ្នក​គួរ​តែ​មើល​ពី​មនុស្ស​ដែល​ស្រឡាញ់​អ្នក​ផង​ទៅ កុំ​ចាំ​ដល់រលាយ​បាត់​ពី​មុខ​អ្នក​បាន​អ្នក​ស្ដាយ​ក្រោយ​នោះ។

៣. ដើរ​ចេញ​ពី​មនុស្ស​ដែល​ធ្វើ​ឲ្យ​អ្នក​យំ ៖ ហេតុអី​អ្នក​ត្រូវ​ទ្រាំ​ហូរ​ទឹក​ភ្នែក​ជាមួយ​មនុស្ស​បែប​នោះ​ទៀត? មុន​ពេល​ដែល​អ្នក​ស្ដាយ​ក្រោយ​ អ្នក​គួរ​តែ​ចាកចេញ​ទៅ ព្រោះ​គេ​គ្មាន​ថ្ងៃ​កែប្រែ​ឡើយ​បើ​គេ​មិន​ទាន់​បាត់បង់ ដូច្នេះ​គួរ​តែ​រក​មនុស្ស​ម្នាក់​សក្តិសម​ជាមួយ​អ្នក​ជាង​នេះ ហើយ​ឲ្យ​អ្នក​មាន​ស្នាម​ញញឹម​ជាង​នេះ។

៤. កុំ​ស្រឡាញ់​មនុស្ស​ដែល​មិន​ស្រឡាញ់​អ្នក ៖ បើ​អាច​គួរ​តែ​ព្យាយាម​ដក​ចិត្ត​ពី​គេ​ទៅ ព្រោះ​ស្នេហា​មិន​អាច​បង្ខំ​បាន​ទេ បើ​អ្នក​ព្យាយាម​ហើយ​គេ​នៅ​តែ​មិន​អាច​ស្រឡាញ់​អ្នក គួរ​តែ​កុំ​បន្ត​ចិត្ត​ទៅ​លើ​គេ​ទៀត​អី ព្រោះ​វា​អាច​ឲ្យ​អ្នក​បាត់​បង់​ឱកាស​សម្រាប់​ខ្លួន​ឯង ម្យ៉ាង​ទៀត​បែប​នេះ​គឺ​ឈឺចិត្ត​ណាស់។

៥. កុំ​ព្យាយាម​យក​ស្នេហា​មក​បន្លប់​ភាព​ឯកា ៖ បើ​អ្នក​គ្រាន់​តែ​មាន​អារម្មណ៍​ថា​ឯកា នោះ​មិន​គួរ​ទទួល​ស្នេហា​ឡើយ ព្រោះ​មិន​យូរ​អ្នក​នឹង​បញ្ចប់​វា ម្យ៉ាង​ទៀត​វា​អាច​សម្លាប់​ទឹក​ចិត្ត​មនុស្ស​ម្នាក់​ទៀត​ដែល​គ្មាន​ដឹង​អី​សោះ។ ចាំ​មាន​អារម្មណ៍​ថា​ស្រឡាញ់ និង ច្បាស់​លាស់​ចាំ​ទទួល​យក​ព្រោះ​វា​ក៏​មិន​ហួស​ពេល​អី​ដែរ គ្រាន់​បើ​ជាង​ក្លាយ​ជា​មនុស្ស​អាក្រក់​ម្នាក់។​

មុន​ពេល​អ្វី​ៗ​ត្រូវ​ហួស​ពេល អ្វី​ដែល​ត្រូវ​ធ្វើ​គួរ​តែ​ធ្វើ អ្វី​ដែល​មិន​គួរធ្វើ​កុំ​ធ្វើ​អី៕

ចុចអាន ៖ហេតុផល​ចម្បង​ ៥ យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​សម្រេច​ចិត្ត​មិន​យក​សង្សារ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម