ហេតុផល​ចម្បង​ ៥ យ៉ាង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​សម្រេច​ចិត្ត​មិន​យក​សង្សារ

  • 2017-09-15 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ណា​ចង់​រស់​នៅ​ក្នុង​ភាព​ឯកា​ឡើយ តែ​ពេល​ខ្លះ​ដោយ​សារ​ហេតុផល​មួយ​ចំនួន​ដែល​សម្រេច​ចិត្ត​ឲ្យ​នារី​មួយ​ចំនួន​មិន​ចង់​សង្សារ សុខ​ចិត្ត​រស់​នៅ​ក្នុង​ជីវិត Single របស់​នាង។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​មិន​ខ្ចី​ទទួល​យក​អ្នក​ណា​ក្នុង​ជីវិត​ស្នេហា ៖

១. ធ្លាប់​ឈឺចាប់​ខ្លាំង​ពី​មុន​មក ៖ ពេល​មនុស្ស​ស្រី​ធ្លាប់​ជួប​រឿង​ឈឺចាប់​ក្នុង​ជីវិត​ស្នេហា​របស់​នាង​ហើយ នាង​នឹង​ចាប់​ផ្ដើម​ខ្លាច​នឹង​ទទួល​យក​ស្នេហា​ទៀត​ណាស់ ដូច្នេះ​ក៏​សម្រេច​ចិត្ត​នៅ​ម្នាក់​ឯង​ជាង​យក​មនុស្ស​ម្នាក់​មក​បំផ្លាញ​បេះដូង​នាង​ទៀត។ នាង​មិន​ចង់​ស្គាល់​រសជាតិ​ដែល​គេ​ក្បត់ ដែល​គេ​ជាន់​ឈ្លី​ទឹកចិត្ត និង​ក្ដី​ស្រឡាញ់​នាង​ម្ដង​ទៀតឡើយ។

រូបតំណាង

**២. ធុញ​ទ្រាន់​នឹង​ការ​លេង​សើច​របស់​មនុស្ស​ប្រុស ៖** មនុស្ស​ប្រុស​ខ្លះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្រី​លែង​ចង់​មាន​ស្នេហា​ព្រោះ​តែ​គេ​ស្រឡាញ់​នារី​នោះ​គ្រាន់​តែ​ជា​ការ​កំដរ​អារម្មណ៍​ ចង់​ស្រឡាញ់​ក៏​ស្រឡាញ់ មិន​ចង់​ស្រឡាញ់​អត់។ នេះ​ហើយ​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ខ្ជិល​ស្រឡាញ់​បើ​សិន​មនុស្ស​ប្រុស​នោះ​មិន​ច្បាស់​លាស់។

៣. នាង​ចូល​ចិត្ត​សេរី​ភាព ៖ ពេល​មាន​សង្សារ​គឺ​សេរីភាព​ខ្លះ​នឹង​ត្រូវ​បាត់​បង់ ហើយ​ការ​ដើរហើរ​ក៏​ត្រូវ​ផ្លាស់​ប្ដូរ​ដែរ ព្រោះ​នាង​មិន​អាច​ដើរ​ដូច​ខ្លួន​គ្មាន​សង្សារ​ឡើយ។​ពេល​ខ្លះ​នាង​មិន​ចូល​ចិត្ត​ឲ្យ​អ្នក​ណា​មក​លូកលាន់​ក្នុង​ជីវិត​នាង ឬ បញ្ជា​នាង​ឡើយ។

៤. មិន​ទាន់​ជួប​មនុស្ស​ដែល​ត្រូវ​ចិត្ត ៖ ពេល​ខ្លះ​នាង​ព្រម​បើក​បេះដូង​ហើយ តែ​បែរ​ជា​គ្មាន​មនុស្ស​ដែល​នាង​ត្រូវ​ចិត្ត​ទៅវិញ ដូច​នេះនាង​ក៏​សុខចិត្ត​បន្ត​ការ​នៅ​ម្នាក់​ឯង​រង់ចាំ​មនុស្ស​ប្រុស​ក្នុង​សុបិន​របស់​នាង។

រូបតំណាង

៥. នាង​រីករាយ​នឹង​ជីវិត Single អាជីព​របស់​នាង ៖ នៅ​ម្នាក់​ឯង​យូរ​ៗ​ទៅ​នាង​ក៏​ទម្លាប់ ហើយ​ថែម​ទាំង​រីករាយ​ជាង​ពេល​មាន​ស្នេហា​ទៀត​ផង។ នាង​មាន​អារម្មណ៍​ថា​ស្រួល​ចិត្ត មាន​ពេលវេលា​ច្រើន ថែម​ទាំង​អាច​ទៅ​ណា​មក​ណា​ដោយ​គ្មាន​ការ​បារម្ភ ដូច្នេះ​ទើប​នាង​មិន​ចង់​បាន​សង្សារ​មក​ខ្វល់ខ្វាយ​ចិត្ត​ទៀត។

តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ថ្ងៃ​ណា​មួយ​នាង​នៅ​តែ​មាន​មនុស្ស​ម្នាក់​ដែល​ត្រូវ​ដើរ​ចូល​ក្នុង​ជីវិត​នាង គ្រាន់​តែ​យូរ​ហើយ​នឹង​ឆាប់​តែ​ប៉ុណ្ណោះ៕

ចុចអាន៖ស្រីៗ​ឱ្យ​តែ​មាន​ចរិត​ទាំង​នេះ ប្រយ័ត្ន​គេ​ឆក់​សង្សារ​បាត់​ទើប​ដឹង​ស្ដាយ​

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម