បើ​មាន​មនុស្ស​ទី​៣​ ដើរ​ចូល​ក្នុង​ស្នេហា​អ្នក គ្រាន់​តែ​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ទៅ​បាន​ហើយ

  • 2018-12-12 05:39:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទី​បី​គឺជា​ចំណុច​រសើប​មួយ​ដែល​អាច​ធ្វើ​ឱ្យ​គ្រួសារ ឬ​ទំនាក់​ទំនង​ស្នេហា​​មាន​ការ​ប្រេះឆា​បាន​យ៉ាង​ងាយ។ ប៉ុន្តែ​ប្រហែល​ជា​អ្នកមិន​ដឹង​ទេ​ថា​អ្នក​ទី​៣​គឺ​ជា​សេចក្ដី​សុខ​របស់​ ប្ដី​អ្នក សង្សារ​អ្នក​ ព្រោះ​ដោយសារ​តែ​ទាក់ទង​អ្នក​ទី៣​ធ្វើ​ឲ្យ​ពួក​គេ​សប្បាយ​ចិត្ត​ ទើប​គេ​ហ៊ាន​ក្បត់​អ្នក​បែប​នេះ។

ខ្ញុំ​នឹង​មិន​និយាយ​ពី​វិធី​រក្សា​ស្នេហា​នៅ​ពេល​មាន​អ្នក​ទី​៣ ចូល​មក​នោះ​ទេ ព្រោះ​ខ្ញុំ​សង្កត់​ធ្ងន់​លើ​តែ​ចំណុច​មួយ​ខ្លាំង​បំផុត​ថា «បើ​គម្លាត​ស្នេហា​អ្នក​មិន​មាន​ចន្លោះ​ធំ នោះ​ក៏​គ្មាន​កន្លែង​ឲ្យ​អ្នក​ទី៣​ប្រជ្រៀត​ចូល​ដែរ»។ មិន​ចម្លែក​ទេ ព្រោះ​មនុស្ស​ម្នាក់​មិន​អាច​មាន​អ្នក​តាម​ស្រឡាញ់​អ្នក​ចង់​បាន​តែ​ម្នាក់​ទេ ដូច្នេះ​បើ​មាន​ឱកាស​គេ​នឹង​ជ្រៀត​ចូល ហើយ​បណ្ដេញ​អ្នក​ទី១​ចេញ។

អ្វី​ដែល​ពិបាក​មើល​ឃើញ​ជាង​គេ​នោះ​គឺ​ចិត្ត​មនុស្ស​ហ្នឹង​ហើយ អ្នក​ខ្លះ​ស្រឡាញ់​គ្នា​រាប់​ឆ្នាំ ចុង​ក្រោយ​ក៏​មក​បែក​គ្នា​ដោយសារ​អ្នក​ទី​៣ តែ​នេះ​ក៏​មិន​អាច​បន្ទោស​នរណា​ឡើយ ព្រោះ​ចិត្ត អារម្មណ៍ និង​បេះដូង​មិន​អាច​បង្ខំ​បាន​ឡើយ។ បើ​អ្នក​កាន់​តែ​បង្កើត​រូបភាព​អាក្រក់​ក្នុង​កែវ​ភ្នែក​ប្ដី​អ្នក ឬ​សង្សារ​អ្នក ហើយ​អ្នក​ទី​៣ កាន់​តែ​បង្កើត​រូប​ភាព​ល្អ នោះ​អ្នក​នឹង​ក្លាយ​ជា​អ្នក​ចាញ់ ដូច្នេះ​ចៀស​បាន​គួរ​តែ​ចៀស​រឿង​ទាស់ទែងគ្នា ឬ​ភាព​ល្អក់កករ​ជាមួយ​គ្នា​ច្រើន​ពេក។

​មនុស្ស​ណា​ដែល​ថា​មិន​ខឹង មិន​រក​រឿង មិន​ប្រចណ្ឌ​នៅ​ពេល​មាន​អ្នក​ទី​៣​ចូល​មក តើ​អាច​នឹង​ទៅ​ជា​យ៉ាង​ណា? បង្ខំ​ឲ្យ​ប្ដី​អ្នក ឬ​សង្សារ​អ្នក​បែក​ពី​អ្នក​ទី៣​មែន​ទេ? ឬ​ទ្រ​គោះ​បោះបោក រក​រឿង​ឈ្លោះ​ផ្អើល​ពេញ​ផ្ទះ​? ឬ​ក៏​ខឹង​ចិត្ត​បណ្ដេញ​ប្ដី​អ្នក​ចេញ​ពី​ផ្ទះ ឬ​សុំ​បែក​គ្នា​ជាមួយ​សង្សារ​ភ្លាម​ៗ​តែ​ម្ដង? ឬ​មួយ​ក៏​អ្នក​ចង់​ទៅ​វ៉ៃ ទៅ​បង្ក​ជម្លោះ​ជាមួយ​អ្នក​ទី​៣?

ស្ដាប់​ខ្ញុំ​ណា កុំ​ធ្វើ​បែប​នោះ​អី ព្រោះ​នោះ​ជា​ទង្វើ​ដល់​ឆោត​ល្ងង់​បំផុត ហើយ​មើល​ទៅ​គួរ​ឲ្យ​អស់​សំណើច​ណាស់​ព្រោះ​អ្នក​បាន​បន្ទាប​ខ្លួន​ដោយ​ទង្វើ​បែប​នោះ។

រង់​ចាំ​បន្តិច​សិន​ទៅ សង្កត់​ចិត្ត​ឲ្យ​ត្រជាក់​ចិត្ត​បន្តិច​សិន​ទៅ។ សួរ​គាត់ ស្ដាប់​គាត់​បក​ស្រាយ ស្ដាប់​ពាក្យ​នៅ​ក្នុង​ចិត្ត​គាត់ ស្ដាប់​អ្វី​ដែល​គាត់​ត្រូវ​ការ។ គាត់​ពិត​ជា​ចង់​បន្ត​ទាក់ទង​ជាមួយ​អ្នក​ទី​៣​ណាស់​មែន​ទេ? គាត់​ពិត​ជា​ចង់​បាន​អ្នក​ទី​៣​ណាស់​មែន​ទេ?

ភាព​ត្រជាក់ អត់ធ្មត់​នេះ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​គាត់​បោះបង់​អ្នក​ទី​៣ ហើយ​មក​ស្មោះត្រង់​នឹង​អ្នក​វិញ ព្រោះ​គាត់​គិត​ថា​អ្នក​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​ថ្លៃថ្នូរ យល់​ពី​គាត់ យល់មុខ​គាត់ ហើយ​មិន​បំផ្លាញ​កិត្តិយស​ខ្លួន​ឯង​ដោយ​សារ​រឿង​ទាំង​នេះ។

អ្នក​ទី​៣​ចូល​មក​បាន​ដោយ​សារ​មាន​ប្រឡោះ​តូច​មួយ តែ​បើ​អ្នក​ព្យាយាម​បិទ​ប្រឡោះ​នោះ អ្នក​ទី​៣​ក៏​មិន​អាច​ចូល​មក​ដែរ។ កុំ​បន្ទាប​ខ្លួន​ដោយសារ​អ្នក​ទី​៣ អ្នក​គ្រាន់​តែ​ឈរ​ចាំ​មើល​ថា​អ្នក​ទី​៣​នោះ​ចូល​មក​តាម​ប្រឡោះ​ណា​ទៅ​បាន​ហើយ រួច​បញ្ជាក់​ឲ្យ​ច្បាស់​ និង​បិទ​ចន្លោះ​ដែរ​មាន​នោះ។​

ពេល​ខ្លះ​សង្សារ​អ្នក ប្ដី​អ្នក​ក៏​មិន​បាន​តាំង​ចិត្ត​ដែរ តែ​ប្រហែល​ជា​មាន​ឱកាស​ច្រើន ហើយ​ភ្លេច​ខ្លួន​មួយ​ពេល ដូច្នេះ​ការ​ស្ដាប់​ហេតុផល រក​ខុស​ត្រូវ និង​ព្យាយាម​ដោះ​ស្រាយ​ដោយ​ត្រឹមត្រូវ​នោះ​ទើប​ជា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ពេល​មាន​អ្នក​ទី​៣​ចូល​មក៕

ចុចអាន៖ស្នេហា​ជា​អ្វី ហេតុ​អ្វី​យើង​ចាំ​បាច់​ពលី​ចំពោះ​វា​ខ្លាំង​ម្ល៉េះ?

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម