ស្នេហាជាអ្វី ហេតុអ្វីយើងចាំបាច់ពលីចំពោះវាខ្លាំងម្ល៉េះ?
- 2018-12-07 02:31:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្នេហាជាអ្វី ហេតុអ្វីយើងចាំបាច់ពលីចំពោះវាខ្លាំងម្ល៉េះ?
នៅក្នុងរឿងមនោសញ្ចេតនា ការពលីមិនមែនជាកត្តាដែលបង្ខិតបង្ខំនោះទេ វាគឺជាការស្ម័គ្រចិត្ត។ ដូច្នេះហើយ បើទំនាក់ទំនងស្នេហារបស់អ្នកកំពុងទាមទារការពលីនោះ អ្នកគួរពិចារណាឡើងវិញ នូវស្នេហាមួយនេះ។
គេតែងនិយាយតគ្នាថា ការលះបង់ក្នុងរឿងស្នេហាគឺជាចំណុចដែលមិនអាចខ្វះបាន ដើម្បីឲ្យមនោសញ្ចតនានោះរឹងមាំ។ ការពលីនៅទីនេះគឺសំដៅដល់ទាំងផ្នែកអារម្មណ៍ និងសម្ភរៈនិយម។ ហើយគេបន្ថែមថា ទាល់តែស្នេហាមានការពលី នោះទើបជាស្នេហាពិតប្រាកដ។
ប៉ុន្តែ សូមទោសផងចុះ ការពិតមិនមែនដូចនេះឡើយ។ ការពលីស្ដាប់ទៅហាក់ខ្ពង់ខ្ពស់ខ្លាំង ដូចឪពុកម្ដាយពលីឲ្យកូន។ តែក្នុងរឿងមនោសញ្ចេតនាគឺខុសគ្នា អ្វីៗដែលយើងធ្វើចំពោះវាគឺគួរតែចេញពីចិត្ត និងស្ម័គ្រចិត្ត ទើបអាចនៅជាមួយគ្នាយូរអង្វែងបាន។ ព្រោះបើបង្ខំឲ្យមនុស្សម្នាក់ពលីជារៀងរហូត មានន័យថា ស្នេហាមួយនោះកំពុងតែមានបញ្ហាហើយ ហើយថ្ងៃដែលបែកគ្នាក៏នៅមិនឆ្ងាយដែរ។
ឧទាហរណ៍ជាក់ស្ដែងមួយនោះគឺ មិត្តភ័ក្ដិរបស់ខ្ញុំម្នាក់។ នាងបានចំណាយពេលយុវភាពរបស់ខ្លួនទាំងស្រុងដើម្បីចាំបុរសម្នាក់ ព្រោះអ្នកទាំង២នៅកន្លែង២ផ្សេងគ្នា។ នាងថានាងជឿទុកចិត្តគេ ព្រោះគេប្រាប់នាងឲ្យចាំ។ តែការរង់ចាំរយៈពេល៧ឆ្នាំរបស់នាងបានក្លាយទៅជាផេះផង់ នៅពេលបុរសម្នាក់នោះសម្រេចចិត្តថា នឹងរស់នៅស្រុកក្រៅ ហើយមិនអាចត្រលប់មកវិញបាន។
មិត្តភ័ក្ដិខ្ញុំយំស្ទើរងងឹតភ្នែកពេលឮដំណឹងនោះ។ បើដឹងថាត្រូវរស់នៅទីនោះហើយ គេប្រាប់ឲ្យនាងចាំធ្វើអ្វី? អ្វីដែលនាងបាត់បង់នោះគឺមិនមែនតែពេលវេលាទេ តែជាការទុកចិត្ត្ និងយុវភាពរបស់មនុស្សស្រីដែលមិនអាចយកមកវិញជារៀងរហូត។ ហេតុការណ៍នេះបានធ្វើឲ្យមានជម្ងឺខ្លាចស្នេហា និងស្អប់មនុស្សប្រុសជាខ្លាំង។ នាងថា ហេតុការណ៍នេះនឹងធ្វើឲ្យនាងចងចាំជារៀងរហូត គ្មានថ្ងៃបំភ្លេចបាន។
អីចឹងបានថា ការពលីក្នុងរឿងស្នេហាគឺមិនអាចបង្ខិតបង្ខំបានឡើយ ហើយក៏ឆោតជឿថា អ្វីដែលយើងលះបង់ដើម្បីគេ នឹងត្រូវបានតបសងវិញឲ្យសោះ៕ ចុចអានបន្ត៖
កុំបញ្ចេញអាការៈ ៤ យ៉ាងនេះ ព្រោះបង្ហាញថាអ្នកលួចច្រណែនអតីតមិត្តស្រី របស់សង្សារខ្លួន
ស្នេហាអ្នកអាចមានសង្ឃឹមច្រើនទៅអនាគត បើមានរឿង ៥យ៉ាងនេះកើតឡើង