ម្ដាយ​ឪពុក​ចរិត​យ៉ាប់ទាំង ៧ នេះ ធ្វើឲ្យ​កូន​ៗ​មាន​បញ្ហា​ស្មារតី ឬ​ខ្សោយ​បញ្ហា

  • 2018-12-12 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​ម្ដាយ​ខ្លះ​មិន​ត្រឹមតែ​បាន​ប្រព្រឹត្ត​កំហុស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ឥរិយាបថ​ច្រងេងច្រងាង​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​ផ្លូវ​ចិត្ត​របស់​កូន​ៗ។ តើ​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​ម្ដាយ​ឪពុក​ធ្វើ​រឿង​ទាំង​នេះ​ដាក់​កូន​តាំងពី​នៅ​តូច? ចរិត​យ៉ាប់​របស់​អាណាព្យាបាល​ទាំង ៦ នេះ អាច​ធ្វើឲ្យ​កូន​ៗ​ឈឺចាប់ មាន​អារម្មណ៍​មិន​ល្អ ខ្សោយ​បញ្ហា រហូត​មាន​បញ្ហា​ស្មារតី​ទៀត​ផង។

១.និយាយ​ស្ដី​សម្លុត​ៗ

កូន​តូច​ដែល​ត្រូវ​ម្ដាយ​ឪពុក​និយាយ​សម្ដី​សម្លុត ពួកគេ​នឹង​មាន​អារម្មណ៍​ថា​ភ័យខ្លាច​រហូត​បាក់ស្បាត​ទាល់តែ​ធំ។ ពេល​ឮ​សម្ដី​នោះ ធ្វើឲ្យ​ក្មេង​ៗ​ញ័រ​ទ្រូង ញ័រ​ដៃជើង ហើយ​នរណា​ដែល​ប្រើ​សម្ដី​បែប​នោះ គឺ​ពួកគេ​ខ្លាច​ទាំងអស់។ ដូចនេះ​បើ​មិន​ចង់​ឲ្យ​កូន​មាន​នេះ គួរ​ប្រើ​សម្ដី​ស្រទន់ និង​ពីរោះពិសា​ដាក់​ពួកគេ។

រូបតំណាង

**២.វ៉ៃ​ដំ​លើ​រាងកាយ​កូន**

ទម្លាប់​បែប​នេះ ធ្វើឲ្យ​កូន​ៗ​ខ្លាចរអា​មិន​ហ៊ាន​សូម្បីតែ​នៅ​ជិត ហើយ​ម្ដាយ​ឪពុក​ណា​ធ្វើ​បែបនេះ​ដាក់​កូន​ៗ អ្នក​នោះ​នឹង​គ្មាន​កូន​ចង់​ក្បែរ​ឡើយ ព្រោះ​មិន​អាច​ទ្រាំទ្រ​បាន។ ក្មេង​ៗ​ដែល​ទទួល​រង​អំពើ​ហិង្សា​តាំងពី​ក្មេង គ្មាន​បញ្ហា​ឆ្លាស​វៃ​ដូច​ក្មេង​ទូទៅ​ឡើយ។

៣.គាបសង្កត់

កុមារ​ដែល​ទទួលរង​ទង្វើ​នេះ​ពី​ឪពុក​ម្ដាយ ពួកគេ​គ្មាន​គំនិត​រីកចម្រើន​ឡើយ ព្រោះតែ​មិន​ធ្លាប់​មាន​សេរីភាព​ដូច​ក្មេង​ដទៃ។ មិន​តែ​ប៉ុណ្ណោះ​កូន​នឹង​រង​សម្ពាធ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ រហូត​អ្នក​ខ្លះ​មិន​ហ៊ាន​បញ្ចេញ​គំនិត​មក​ក្រៅ។

៤.បំបាក់​ទឹកចិត្ត

ក្មេង​ប្រាកដជា​មិនមែន​ការ​អភិវឌ្ឍ​ខួរក្បាល​ទេ ព្រោះ​រាល់​អ្វី​ដែល​ធ្វើ​បាន មិន​ត្រូវ​បាន​ទទួល​ស្គាល់​ពី​អាណាព្យាបាល ហើយ​ថែម​ទាំង​បង្អាប់​គ្នា រហូត​លែង​ចង់​ធ្វើ​អ្វី​ថ្មី។

រូបតំណាង

៥.មិន​អនុញ្ញាត​ឲ្យ​កូន​ៗ​បញ្ចេញ​មតិ

ក្មេង​ៗ​នឹង​ធំឡើង​ដោយ​ភាព​មិន​រស់រវើក និង​មិន​មាន​ភាព​ស្វាហាប់​ដូច​កូន​អ្នក​ដទៃ ព្រោះ​ឪពុក​ម្ដាយ​មិន​ដែល​ឲ្យ​បញ្ចេញ​គំនិត​ខ្លួន​ឡើយ ដោយ​ឲ្យ​ស្ដាប់​សម្ដី និង​ធ្វើ​តាម​ពួក​គាត់​ជានិច្ច។

៦.មិន​ខ្វល់​ពី​សុខភាព​កូន​ៗ

កូន​ៗ​នឹង​ធំ​ឡើង​ដោយ​មក​ជាមួយ​មេរោគ​ជាច្រើន ព្រោះ​កាលពី​នៅ​ក្មេង​ៗ​ម្ដាយ​ឪពុក​មិន​ដែល​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ។ ក្មេង​ដែល​មិន​បាន​ព្យាបាល​ជំងឺ​មួយ​ចំនួន​ឲ្យ​បាន​ជា​ដាច់​កាលពី​តូច ធំ​ទៅ​នៅតែ​ឈឺ​ឥត​ឈប់​ដដែល។

៧.មិន​បាន​ផ្ដល់​ភាព​កក់ក្ដៅ

កូន​ៗ​ដែល​ខ្វះ​ភាព​កក់ក្ដៅ​តាំងពី​តូច​ក្រូចឆ្មារ ធំ​ឡើង​នឹង​ទៅ​ជា​កោងកាច គ្មាន​មនោសញ្ចេតនា​ដូច​អ្នក​ដទៃ៕

រូបតំណាង

ចុចអាន៖ឲ្យ​កូន​លេង​ទូរសព្ទ ឬ iPad តាំង​ពី​តូច ប្រៀប​ដូច​បំំផ្លាញ​អនាគត​ពួក​គេដោយ​ហេតុផល ៥​យ៉ាង

ប្រភព៖ lifehack ប្រែ​សម្រួល៖ ទ្រី រ៉ាវី