អ្នកមានលក្ខណៈសម្បត្តិ ៦ នេះជាមនុស្សពូកែបំផុត ហើយការងារក៏ទទួលលទ្ធផលល្អដែរ
- 2018-10-30 03:23:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានលក្ខណៈសម្បត្តិ ៦ នេះជាមនុស្សពូកែបំផុត ហើយការងារក៏ទទួលលទ្ធផលល្អដែរ
ចង់ដឹងថាអ្នកជាក្រុមមនុស្សបែបនោះដែរឬទេ អាចមកផ្ទៀងផ្ទាត់ប៉ុន្មានចំណុចខាងក្រោមនេះចុះ។ លក្ខណៈសម្បត្តិដែលបង្ហាញថាអ្នកជាមនុស្សពូកែបំផុតនោះ ហើយការងារក៏ទទួលលទ្ធផលល្អដែរនោះ មានដូចខាងក្រោម៖
១.យល់ដឹងពីខ្លួនឯង
អាថ៌កំបាំងធំបំផុតដែលធ្វើឲ្យមនុស្សជោគជ័យ នោះគឺការស្គាល់ពីខ្លួនឯង។ មនុស្សដែលយល់ដឹងពីខ្លួនឯងឆ្លុះបញ្ចាំងពីខ្លួនឯង ច្រើនតែជាមនុស្សមានភាពបត់បែនខ្ពស់។ អ្នកដែលមានបុគ្គលិកលក្ខណៈនេះជ្រើសរើសអាជីពដែលសមស្របនឹងចំណង់ចំណូលចិត្ត ហើយធ្វើវាប្រកបដោយភាពជឿជាក់ និងខិតខំ ជាពិសេសឲ្យតម្លៃការងារដែលខ្លួនរើស។
**២.ក្លាហាន**
មនុស្សស្ថិតនៅប្រភេទនេះតែងតែបញ្ចេញភាពក្លាហាន ដើម្បីជម្នះគ្រប់ឧបសគ្គ ឲ្យការងារបានជោគជ័យដោយមិនគិតពីភាពនឿយហត់។ មនុស្សបែបនេះ បើទោះជាមិនដឹងច្បាស់ពីរឿងអ្វីមួយ គេគ្មានភាពភ័យខ្លាចចូលទៅសួរនាំ ដើម្បីជាចំណេះដឹងឡើយ និយាយរួម មនុស្សក្លាហានចេះចាប់យកឱកាស ហើយឱកាសនេះបង្កើតជាអាជីព។
៣.ជាមនុស្សបើកចំហ
ការបើកចំហមានន័យថា ការចង់ដឹង ចង់ឃើញ និងមានភាពខ្នះខ្នែងក្នុងការរៀនសូត្រ។ មនុស្ស នេះតែងតែស្វែងរកបទពិសោធន៍ រកព័ត៌មាន និងវិធីកែលំអរបៀបធ្វើការចាស់ៗ ដោយបំបែកព្រំដែនដែលគេផ្ដល់ឲ្យ ដើម្បីទទួលបានភាពជោគជ័យ។
៤.ស្មោះត្រង់
បើអ្នកស្មោះត្រង់ជាមួយមនុស្សអ្នកដទៃ នោះអ្នកដទៃនឹងស្មោះត្រង់ដាក់អ្នកវិញដែរ។ សុចរិតភាពត្រូវបានចាត់ទុកជាគុណសម្បត្តិដ៏ល្អរបស់បុគ្គលម្នាក់ៗ។ អ្នកដែលមានបុគ្គលិកលក្ខណៈបែបនេះ មិនថាជាកូនចៅ ឬចៅហ្វាយនាយគេទេ តែងទទួលបានការកោតស្ញប់ស្ញែងពីមនុស្សជុំវិញខ្លួន។
៥.រាបទាប
ភាពរាបទាបអាចជាចរិតលក្ខណៈបុគ្គលសំខាន់បំផុតក្នុងការដឹកនាំ។ មនុស្សមានចរិតបែបនេះ មិនគិតថាខ្លួនឯងល្អជាងអ្នកដទៃទេ ពីព្រោះគិតគេថាគ្រប់គ្នាបានរួមចំណែកពិសេសក្នុងការបង្កើតឲ្យចេញជាសមិទ្ធផលអ្វីមួយ។
៦.មានទំនួលខុសត្រូវ
អ្នកដែលចេះទទួលខុសត្រូវ ត្រូវបានរៀបចំចាត់ចែង និងឧស្សាហ៍ព្យាយាម។ ពួកគេទទួលខុសត្រូវចំពោះការសម្រេចចិត្ត និងសកម្មភាពខ្លួនឯង ហើយអ្នកទាំងនោះហ៊ានប្រឈមមុខជាមួយការស្ដីបន្ទោសចំពោះលទ្ធផលដែលខ្លួនធ្វើ ដោយមិនរុញដាក់នរណាផ្សេង៕
ចុចអាន៖ពេលអ្នកគ្មានលុយ សូម្បីតែគ្រួសារអ្នកក៏មើលងាយអ្នកដែរ កុំថាឡើយអ្នកដទៃ