ទម្លាប់អាក្រក់ ៦យ៉ាងអាចបំផ្លាញភាពស្រស់បំព្រងនៃជីវិត
- 2018-12-07 10:04:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់អាក្រក់ ៦យ៉ាងអាចបំផ្លាញភាពស្រស់បំព្រងនៃជីវិត
បើប្រៀបធៀបរវាងមនុស្សពីរនាក់ដែលមានជីវិតរស់នៅក្នុងជីវភាពប្រហាក់ប្រហែលគ្នា ក្នុងនោះអ្នកទី១ម្នាក់ ជាមនុស្សរីករាយមានសេចក្តីសុខ ឯអ្នកទិ២វិញ ចូលចិត្តតែកើតទុក្ខ ជីវិតមិនស្រស់បំព្រងទាល់តែសោះ។ តើអ្នកចង់ដឹងអត់ថាមកពីមូលហេតុអ្វី? មានទម្លាប់អាក្រក់៦យ៉ាង ដែលគួរជៀស បើមិនចង់ឲ្យជីវិតអាប់អួដូចជាអ្នកទី២។
១. អង្គុយជាប់យូរពេក
បើអ្នកអង្គុយជាប់ មិនបានក្រោកឬមិនសូវបានធ្វើចលនាទាល់តែសោះ កម្រិតនៃអង់ដូហ្វីននិងអ័រម៉ូនផ្សេងទៀតនឹងកើនឡើង ជាហេតុធ្វើឲ្យភាពស្រស់ស្រាយថយចុះ។ គួរដើររយៈពេល៣០នាទី ជារៀងរាល់ថ្ងៃ ឬហាត់ប្រាណឲ្យបាន២ដង ក្នុងមួយសប្តាហ៍ ដើម្បីជួយបង្កើនថាមពលចំពោះរាងកាយនិងអារម្មណ៍។
២. មិនចំណាយពេលនៅខាងក្រៅ
មិនមែនតែអង្គុយធ្វើការឬរៀននៅក្នុងផ្ទះអាចធ្វើឲ្យធុញថប់នោះទេ ពេលខ្លះសូម្បីតែអង្គុយមើលកុន ញ៉ាំអីក្នុងហាង ក៏គួរឲ្យធុញដែរ។ ហេតុនេះហើយ វិធីល្អដែលបានណែនាំដោយអ្នកជំនាញផ្នែកចិត្តវិទ្យា គឺគួរចេញទៅខាងក្រៅស្រូបយកបរិយាកាស ធ្វើដំណើរកម្សាន្ត ឬនិយាយលេងជាមួយអ្នកជិតខាងជាដើម។
៣. អារម្មណ៍មិននៅក្នុងខ្លួន
វាគឺជាសំខាន់ដែលអ្នកត្រូវតែផ្តោតអារម្មណ៍ទៅលើអ្វីដែលកំពុងតែធ្វើ ព្រោះបើអ្នកចេះតែស្រមើស្រមៃគិតផ្តេសផ្តាសពីនេះពីនោះច្រើនពេក នោះចិត្តរបស់អ្នកនឹងមិនស្ងប់ សេចក្តីសុខក៏មិនអាចកើតឡើងបានឡើយ។
៤. មិនចេះចែករលែកជាមួយអ្នកដទៃ
ដើម្បីជីវិតកាន់តែមានន័យ គួររៀនចែករំលែកខ្លះទៅ កុំចិត្តចង្អៀត ខ្វាយខ្វល់តែពីប្រយោជន៍ផ្ទាល់ខ្លួនខ្លាំងពេក។ អំពើល្អ មិនសាបសូន្យនោះឡើយ។
៥. មិនចុះចំណោមជាមួយគេឯង
ទោះអ្នកជាមនុស្សឯករាជ្យក៏ដោយ លាក់ខ្លួនសំងំនៅម្នាក់មិនមែនជារឿងល្អទេ។ ត្រូវមានទំនាក់ទំនង ជាមនុស្សជុំវិញខ្លួន ចូលរួមសកម្មភាពថ្មីៗឲ្យបានច្រើន ទើបមិនសូវស្រ្តេស។
៦. គ្មានគំនិតច្នៃប្រឌិតបង្កើតអ្វីដោយខ្លួបឯង
បើអ្នកមានគំនិតច្នៃប្រឌិត ដូចជាបង្កើតរបស់របរប្រើប្រាស់ គ្រឿងតុបតែងផ្ទះ... ដោយខ្លួនឯង មិនត្រឹមតែចំនិញលុយប៉ុណ្ណោះទេ ថែមទាំងមានផលល្អសម្រាប់សុខភាពទៀតផង ព្រោះអ្នកសប្បាយរីករាយ ពេលឃើញស្នាដៃរបស់ខ្លួន ហើយភាពកើតទុក្ខក្រៀមក្រំ នឹងរំសាយទៅតាមហ្នឹងដែរ។
សុភមង្គល មិនមែនជារឿងលំបាកខ្លាំងដល់ថ្នាក់រកមិនឃើញឡើយ គ្រាន់តែពេលខ្លះអ្នកបានមើលរំលងរឿងរ៉ាវតូចៗ ដែលអាចបង្កើតសុភមង្គលពិតតែប៉ុណ្ណោះ។
ចុចអានបន្ត៖