ចង់បានរាងស្អាត ស្លីម គួរតែចេះតិចនិចញ៉ាំអាហារទាំងនេះ
- 2018-04-06 07:20:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានរាងស្អាត ស្លីម គួរតែចេះតិចនិចញ៉ាំអាហារទាំងនេះ
ធាត់ រាងមិនស្អាតគឺជាអ្វីដែលមនុស្សស្រីស្អប់បំផុត ដូច្នេះហើយសម្រាប់អ្នកដែលចង់បានរាងស្អាត ស្លីម កញ្ញា នឹងបង្ហើមពីតិចនិចញ៉ាំអាហារដែលជួយឲ្យស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ៖
១. ផឹកទឹកមុនញ៉ាំអាហារ
មុនពេលញ៉ាំអាហារអ្នកគួរតែញ៉ាំទឹកឲ្យបាន១កែវមុន ព្រោះធ្វើបែបនេះអាចជួយឲ្យអ្នកមិនសូវញ៉ាំច្រើន។ ម្យ៉ាងទៀតវាអាចរំលាយអាហារបានយ៉ាងល្អដែលអាចជួយទប់ការឡើងទម្ងន់អ្នកបាន ហើយវាក៏ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយផងដែរ។
**២. ញ៉ាំផ្លែឈើ**
ផ្លែឈើគឺល្អបំផុតសម្រាប់សុខភាព ហើយបើសិនជាអ្នកចង់ស្រកទម្ងន់បានលឿនគួរតែញ៉ាំផ្លែឈើជំនួសអាហារ។ ម្យ៉ាងទៀតវាថែមទាំងល្អសម្រាប់ស្បែកទៀតផង ដូច្នេះអ្នកអាចស្រកទម្ងន់ និងស្បែកស្អាតបានយ៉ាងងាយ។
៣. ញ៉ាំបន្លែ
បន្លែក៏ត្រូវបានគេណែនាំសម្រាប់ការសម្រកទម្ងន់ដែរ ដូច្នេះបើអ្នកចង់កាត់បន្ថយការឡើងទម្ងន់មិនឈប់នោះ គួរតែញ៉ាំបន្លែជាជាងសាច់។
៤. ចៀសវាងការញ៉ាំ Fast Food
ដឹងស្រាប់ហើយថាអាហារប្រភេទនេះគឺឡើងគីឡូខ្លាំងណាស់ ដូច្នេះដាច់ខាតត្រូវតែចៀស។ វាសម្បូរទៅដោយខ្លាញ់ និងកាឡូរីច្រើនដែលធ្វើឲ្យទម្ងន់អ្នកឡើង។
៥. ញ៉ាំតែបៃតងនៅពេលយប់
ពេលយប់មិនគួរញ៉ាំអីច្រើនពេកទេ គួរតែញ៉ាំបន្លែ និងផ្លែឈើវិញទើបល្អ។ អ្នកអាចញ៉ាំតែបៃតងនៅពេលយប់បាន ព្រោះវាជួយឲ្យអ្នកស្រស់ស្រាយ និងជួយរក្សាទម្ងន់អ្នកបានល្អទៀតផង៕
ចុចអាន៖រូបមន្តងាយៗធ្វើឲ្យស្បែក សស្អាតដោយមិនបាច់បារម្ភថាប៉ះពាល់ដល់សុខភាព