ចង់ក្លាយជាមនុស្សស្រីដែលអ្នកផងឲ្យតម្លៃខ្ពស់ ត្រូវមានចំណុចទាំងនេះ
- 2018-02-08 00:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ក្លាយជាមនុស្សស្រីដែលអ្នកផងឲ្យតម្លៃខ្ពស់ ត្រូវមានចំណុចទាំងនេះ
ក្លាយជាមនុស្សស្រីដែលអ្នកផងឲ្យតម្លៃខ្ពស់ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ ព្រោះត្រូវទាមទារចំណុចវិជ្ជមាន និងចិត្តស្ងប់ច្រើន។ បើអ្នកពិតជាចង់ឲ្យមានគេគោរពស្រឡាញ់ច្រើននោះ គួរតែរៀនធ្វើខ្លួនឲ្យមានចំណុចដូចខាងក្រោមនេះ ៖
១. ធ្វើជាមិត្តដ៏ល្អរបស់អ្នកគ្រប់គ្នា
វាមិនមែនជារឿងងាយប៉ុន្មានទេដែលអាចធ្វើរឿងនេះបាន ព្រោះគ្រប់គ្នាមិនមែនសុទ្ធតែចង់ធ្វើមិត្តជាមួយអ្នកនោះទេ ប៉ុន្តែរឿងដែលសំខាន់អ្នកអាចធ្វើជាមិត្តពួកគេបាន។ កុំខ្វល់ពីអ្នកដែលស្អប់អ្នក ឬច្រណែនអ្នក គ្រាន់តែញញឹមដាក់គេ ជួយគេនូវអ្វីដែលអ្នកជួយបាននោះ អ្នកពិតជាអស្ចារ្យពេកទៅហើយ។
**២. រីករាយជាមួយភាពល្អប្រសើររបស់អ្នកដទៃ**
អ្នករីករាយពេលមនុស្សស្រីដទៃទៀតជោគជ័យ ស្រស់ស្អាត មានសេចក្ដីសុខ មិនមែនឃើញគេល្អជាងខ្លួននៅមិនសុខ ចាំតែឈ្នានីសនោះទេ។ ត្រូវសរសើរគេពេលគេធ្វើបានល្អ ត្រូវអបអរគេពេលគេខ្ពង់ខ្ពស់ ព្រោះអត្តចរិតបែបនេះទើបសមឲ្យអ្នកគ្រប់គ្នាឲ្យតម្លៃអ្នក។
៣. សប្បាយចិត្តនឹងការចែករំលែកអ្វីដែលខ្លួនមាន
មិនមានបានចេះបានល្អបន្តិចលាក់លៀមខ្លាចគេចេះដែរនេះទេ ប៉ុន្តែអ្នកតែងតែសប្បាយចិត្តក្នុងការជួយ ក្នុងការចែករំលែកទៅអ្នកដទៃ។ អ្នកមានឆន្ទក្នុងការជួយជំរុញអ្នកដទៃឲ្យបានជោគជ័យបើសិនជាអ្នកអាចជួយបាន ហើយតែជួយទ្រគេពេលគេបរាជ័យ អ្នកផ្ដល់កម្លាំងចិត្ត ផ្ដល់យោបល់ជាច្រើនទៅឲ្យពួកគេ។
៤. ឲ្យតម្លៃលើការរៀនសូត្រខ្ពស់
ត្រូវរៀនសូត្រឲ្យបានខ្ពស់មិនថាក្នុងសាលាឬក្រៅសាលា ព្រោះចំណេះដឹងពិតជាសំខាន់ណាស់បើសិនជាអ្នកចង់ឲ្យអ្នកដទៃ។ បើអ្នកស្អីក៏មិនដឹង ស្អីក៏មិនចេះ និយាយមិនដឹងក្បាល មិនដឹងកន្ទុយនោះ តើមានអ្នកណាស្ដាប់អ្នក គោរពអ្នកទៅ។
៥. អភ័យទោសឲ្យខ្លួន និងអ្នកដទៃ
ត្រូវចេះអភ័យទោសឲ្យខ្លួនឯង និងអ្នកដទៃ ព្រោះវាជាសេចក្ដីសុខផ្លូវចិត្តមួយដែលមនុស្សមួយចំនួនធំមិនអាចធ្វើបាន។ អភ័យទោសឲ្យអ្នកដែលធ្លាប់ធ្វើបាបអ្នក មិនមែនមានន័យថាអ្នកស្រឡាញ់គេនោះទេ តែអ្នកស្រឡាញ់ខ្លួនឯងមិនចង់ឲ្យខ្លួនឯងមានរឿងមិនល្អច្រើន។
៦. គិតឲ្យបានទូលាយ
មានរឿងអីកើតឡើងអ្នកចេះគិតគូរបានវែងឆ្ងាយ មិនមែនជាមនុស្សដែលចាំតែហៃអើតាមគេនោះទេ។ អ្នកមានទស្សនៈផ្ទាល់ខ្លួន ហើយតែងទទួលរាល់គំនិតរបស់អ្នកដទៃដូចគ្នា ដើម្បីយកមកប្រៀបធៀប តើត្រូវយកមួយណាទើបជាការប្រសើរ។ បែបនេះបើអ្នកជាអ្នកដឹកនាំគេវិញ គេគ្រប់គ្នានឹងគោរពអ្នកឲ្យតម្លៃអ្នកយ៉ាងខ្ពស់។
វាមិនមែនដើម្បីឲ្យតែគេមើលមកអ្នកល្អនោះទេ តែវាជាអ្វីដែលមនុស្សមានតម្លៃម្នាក់ត្រូវតែមានជាប់ខ្លួន៕
ចុចអាន៖៥គន្លឹះ និយាយស្ដីឲ្យមានមន្តស្នេហ៍ ជឿជាក់ ចង់ទាក់ចិត្តអ្នកណាក៏បាន