៥​វិធី​ជួយ​ជួសជុល​ស្បែក​ខូច​ ស្រអាប់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព

  • 2018-12-04 08:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ស្បែក​ដង​ខ្លួន ឬ​ស្បែក​មុខ​នោះ​ទេ​ គឺ​ត្រូវ​មាន​ការ​ថែទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់​ ព្រោះ​វា​អាច​នឹង​ខូច ហើយពិបាក​នឹង​កែខៃ​ឡើង​វិញ​ណាស់។ សម្រាប់​វិធី​ក្នុង​ការ​ជួសជុល​ស្បែក​ដែល​ខូច នារី​អាច​ជ្រើសយក​វិធី​បាន​ផ្សេង​ៗ​គ្នា ទាំង​ធម្មជាតិ និង​បន្ថែម​នូវ​ការ​ប្រើ​ផលិតផល​ជំនួយ​ដែល​មាន​គុណភាណ និង​ស្ដងដារ។ ខាង​ក្រោម​នេះ​ជា​វិធី ៥​យ៉ាង​ដែល​អាច​ជួយ​ជុសជុល​ស្បែក​ដែល​ខូច ស្រអាប់​ឲ្យ​ត្រឡប់​មក​ស្រស់​ស្អាត ស ទន់ ភ្លីថ្លា​ឡើង​វិញ៖

វិធី​ធម្មជាតិ៖

១. ផ្លែ​ប៉េង​ប៉ោះ​៖ ចំណាយ​ពេល​បិទ​មុខ ​២០ ​នាទី​ជា​រៀង​រាល់​ជាមួយ​ចំនិត​ប៉េង​ប៉ោះ​ស្តើង​ៗ ​ស្បែក​មុខ​អ្នក​នឹង​ទន់​រលោង​ហើយ​មាន​សំណើម​។

២. ប្រទាល​កន្ទុយ​ក្រពើ​៖ បិទ​មុខ​ជាមួយ​សាច់​ប្រទាល ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ភ្លឺ​និង​មាន​សំណើម​។

៣. ទឹកក្រូច​ឆ្មារច្របាច់​សុទ្ធ

ច្របាច់​ទឹក​ក្រូច​ឆ្មា​រដាក់​ក្នុង​ចាន​មួយ​ រួច​យក​មក​លាប​ឲ្យ​សព្វ​ផ្ទៃ​មុខ ហើយ​បើ​មាន​មុន​គួរ​តែ​យក​សាច់​ក្រូច​ឆ្មា​ដែល​អ្នក​ច្របាច់​ហើយ​មក​ញី​បន្ថែម​នៅ​កន្លែង​មាន​មុន។ ទុកវានៅទីនោះ ២ ទៅ ៣ នាទី ដើម្បី​ឲ្យ​ទឹកក្រូចឆ្មារគួរចាប់ផ្តើមស្ងួត។ បន្ទាប់មកលាងសម្អាតវាចេញដោយប្រើទឹកហើយជូតមុខរបស់អ្នក​ឲ្យស្ងួតជាមួយកន្សែង។ អ្នកអាចធ្វើបែប​នេះនេះ ២ ដងជារៀងរាល់ថ្ងៃ។

ផលិតផលជំនួយ​បន្ថែម៖

ការ​ញ៉ាំ​ខូឡាចេន​(Collagen) គឺ​មាន​សារសំខាន់​ណាស់​ ព្រោះ​វា​ជួយ​ទប់ស្កាត់​ភាព​ចាស់​ជ្រីវជ្រួញ និង​ជួយ​រារាំង​ស្នាម​អុចខ្មៅ ភាព​ស្រអាប់ មិន​ឲ្យ​ងាយ​កើត​ឡើង។ វា​ជម្រុះ​កោសិកា​ចាស់ៗ និង​បណ្ដុះ​មក​វិញ​នូវ​កោសិកា​ថ្មី។ មិន​តែ​ប៉ុណ្ណោះ​វា​ផ្ដល់​នូវ​ភាព​ស្រស់ស្រាយ អារម្មណ៍​ល្អ ដែល​ជួយ​ឲ្យ​មនុស្ស​ស្រី​មិន​ងាយ​ចាស់។

របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ៖

ត្រូវ​មាន​របប​អាហារ​ដែល​ត្រឹម​ត្រូវ ជា​ពិសេស​ត្រូវ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន។ ចៀស​វាង​ការ​ញ៉ាំ​អាហារ​ខ្លាញ់ បំពង ផ្អែម​ច្រើន​ពេក។ ការ​ពារ​ស្បែក​ពី​កម្ដៅ​ថ្ងៃ ហើយ​ជា​ពិសេស​ត្រូវ​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ៕

ចុចអាន៖គុណ​ប្រយោជន៍​សំខាន់​ៗ​​របស់​ខូឡាចេន​(Collagen)សម្រាប់​មនុស្ស​ស្រី

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម