យូរល្អណាាស់! តារាថៃ៥គូដែលស្រឡាញ់គ្នាលើស១០ឆ្នាំហើយ តែមិនព្រមរៀបការ
- 2018-11-27 13:50:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យូរល្អណាាស់! តារាថៃ៥គូដែលស្រឡាញ់គ្នាលើស១០ឆ្នាំហើយ តែមិនព្រមរៀបការ
បើនិយាយពីស្នេហាក្នុងជួរអ្នកសិល្បៈ អាចនិយាយបានថាងាយកើត ហើយក៏ងាយបញ្ចប់វិញក្នុងរយៈពេលខ្លីដូចគ្នា ប៉ុន្តែតារាមួយចំនួនក៏អាចថែរក្សាស្នេហារបស់ខ្លួនបានយ៉ាងយូរឆ្នាំដែរ។ ជាក់ស្ដែងគូស្នេហ៍តារាល្បីៗប៉ុន្មានគូខាងក្រោមនេះបានទាក់ទងគ្នា និងមានភាពស្អិតល្មួតជាង១០ឆ្នាំមកហើយ ក៏ប៉ុន្តែនៅតែមិនទាន់មានដំណឹងថានឹងចូលរោងការជាមួយគ្នាទៀត៖
១. Taew Natapohn និង Thon Aach
បើទោះមិនទាន់មានអាយុច្រើន ប៉ុន្តែស្នេហារបស់តារាសម្ដែងស្រី Taew ជាមួយមិត្តប្រុសបានកើតឡើងអស់រយៈពេលជាង១២ឆ្នាំហើយ។ បច្ចុប្បន្ន Taew មានអាយុ ២៩ឆ្នាំ ហើយទស្សនិកជនជាច្រើនក៏ចោទជាសំណួរថាពេលណាទើបអ្នកទាំងពីរនឹងរៀបការជាមួយគ្នា ប៉ុន្តែតួរឿង “Nakee” ក៏បញ្ជាក់ថានៅមិនទាន់ដល់ពេល ចង់ទុកបែបនេះសិន ព្រោះការងារសិល្បៈកំពុងត្រចះត្រចង់នៅឡើយ។
២. Jeab Pijittra និង Boy Anuwat
ចាប់តាំងពីភោជនីយដ្ឋានរបស់ខ្លួនត្រូវភ្លើងឆេះមក មង្គលការរបស់តារាសម្ដែងទាំងពីរដួងក៏ត្រូវលើកពេល ដោយមិនកំណត់ច្បាស់លាស់ ដោយសារ Boy Anuwat ត្រូវចំណាយពេលដោះបំណុលរហូតដល់ ៤០លានបាត។ យ៉ាងណាពួកគេនៅតែស្រឡាញ់គ្នារហូតពេលនេះគឺជាង ១២ឆ្នាំហើយ។
៣. Nampung Natrika និងមិត្តប្រុស
បង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា ១៦ឆ្នាំទៅហើយ តែក៏គ្មានដំណឹងសោះថា តារាសម្ដែង Nampung Natrika និងកំណាន់ចិត្តរបស់ខ្លួននឹងចូលរោងការនៅពេលណា។
៤. Anne Thongprasom និង Ae Tinpun
គូនេះក៏ស្រឡាញ់គ្នាជាង ១៦ឆ្នាំហើយដែរ ប៉ុន្តែនៅពេលសួររឿងរៀបការ តារាសម្ដែង Anne ក៏តែងនិយាយថានឹងនៅឆ្នាំនេះ ឆ្នាំនោះ តែមិនដែលជាក់លាក់នោះឡើយ គឺរវល់តែរឿងការងារជាប់ជានិច្ច។
៥. Sara Legge និង Am Seobsakon
ឃើញស្ងាត់ៗ ប៉ុន្តែគូនេះស្រឡាញ់គ្នាជាង ១១ឆ្នាំហើយ តែក៏មិនទាន់រៀបការ ដោយហេតុថាមិនទាន់មានពេលវេលាគ្រប់គ្រាន់ឲ្យគ្នា ខណៈខាងប្រុសត្រូវធ្វើការនៅប្រទេសសិង្ហបុរី ៕
ចុចអានបន្ត៖
ផ្ទឹមសម្រស់តារាស្រីថៃអាយុស្មើគ្នា ៨គូ គូខ្លះខុសគ្នាដូចមេឃដី
កំពូលតារាប្រុសថៃ ពេលឡើងគីឡូ ខ្លះឡើងឃ្យូត ខ្លះបាក់សម្រស់ខ្លាំង