កំពូលតារាប្រុសថៃ ពេលឡើងគីឡូ ខ្លះឡើងឃ្យូត ខ្លះបាក់សម្រស់ខ្លាំង
- 2018-11-10 05:31:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាប្រុសថៃ ពេលឡើងគីឡូ ខ្លះឡើងឃ្យូត ខ្លះបាក់សម្រស់ខ្លាំង
ការឡើងចុះនៃទម្ងន់ខ្លួនរបស់តារាប្រុសថៃបានជួយឲ្យអ្នកគាំទ្របានដឹងពីសម្រស់ពិតរបស់ពួកគេកាន់តែច្បាស់លាស់។ សម្រាប់សិល្បករ និងសិល្បការិនី ការថែរក្សាទម្ងន់ខ្លួនគឺសំខាន់មិនចាញ់ការថែរក្សាសម្រស់នោះឡើយ ត្បិតទោះទម្រង់មុខស្អាតយ៉ាងណាក៏ដោយ បើសិនជាឡើងគីឡូ នោះទម្រង់នោះនឹងត្រូវប៉ះពាល់ដែរ។ ដូចនេះហើយ ពួកគេតែងខិតខំស្វែងរកគ្រប់វិធីសាស្ត្រដើម្បីរក្សារាងឲ្យបានស្អាតជានិច្ច។ គួរឲ្យសោកស្ដាយ មិនមែនតារាណាក៏អាចរក្សាបានរាងស្អាតរហូតនោះឡើយ តែងមានករណីបែករាងជានិច្ច មិនថាតារាប្រទេសណាក៏ដោយ។
ជាក់ស្ដែង តារាប្រុសជួរមុខថៃជាច្រើន នៅពេលទើបចូលសិល្បៈមានរាងដែលគេតែងចង់បាន តែកន្លងផុតប៉ុន្មានឆ្នាំ ដោយសារតែការផ្លាស់ប្ដូរនានា បានធ្វើឲ្យពួកគេឡើងទម្ងន់ មើលទៅខុសពីមុនខ្លាំង។ យ៉ាងណាក៏ដោយ មិនមែនអ្នកណាឡើងទម្ងន់ក៏អាក្រក់ជាងមុននោះទេ ព្រោះប្រុសស្អាតខ្លះ ក្រោយពេលបែកសាច់ ត្រូវគេសរសើរថាគួរឲ្យស្រលាញ់ជាងមុន។ ហើយក៏មានមួយចំនួន ត្រូវគេវាយតម្លៃថាបាក់សម្រស់តាមនោះដែរ។ ខាងក្រោមនេះគឺជាតារាប្រុសថៃដែលគួរឲ្យស្រលាញ់ និងបាក់សម្រស់ជាងមុនក្រោយឡើគីឡូ។
តារាប្រុសគួរឲ្យស្រលាញ់ជាងមុន ក្រោយឡើងគីឡូ
១. James Jirayu
២. Mike Angelo
តារាប្រុសបាក់សម្រស់ជាងមុន ក្រោយឡើងគីឡូ
៣. James Ma
៤. Mark Prin
៥. Mario Maurer
៦. Nichkhun
៧. Peach Pachara
ចុចអាន៖បះសក់ពេលដឹងទ្រព្យសម្បត្តិរបស់ Zhao Li Ying និងស្វាមី ក្រោយក្លាយជាគ្រួសារតែមួយ