ស្បែក​ទន់​រលោង​​ដូច​​​កូន​ក្មេង ដោយ​​វិធី​​ងាយ​ៗ

  • 2018-11-20 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែក​​ទន់​ស្អាត​​ដូច​កូន​ក្មេង​​​​ នរណា​ដែល​​ថា​មិន​​ចង់​​បាន​​នោះ។ មាន​វិធី​ជា​​ច្រើន​​ដែល​អ្នក​អាច​​​​​​​​​អនុវត្ត​​​​​​​​​​បាន​​​ដោយ​​ខ្លួន​ឯង​​ ប៉ុន្តែ​​ថ្ងៃ​​នេះ​​ "កញ្ញា"​​ នឹង​​​ណែ​​នាំ​ពី​​វិធី​​ងាយៗ​​ ​​​​​ដើម្បី​ឲ្យ​អ្នក​ទទួល​បាន​ស្បែក​ទន់​​ដូច​​កូន​​ក្មេង​​ គួរ​​ឲ្យ​​ស្ទាប​​អង្អែល​​​ សម​​ដូច​​​បំណង។

១. ដុស​​ខាត់​​​​​​​ស្បែក

​​​​​​អ្នក​​ចាំ​បាច់​​ត្រូវ​​ងូត​ទឹក​​​​​​​ឲ្យ​បាន​ម្តង​ក្នុង​មួយ​​ថ្ងៃ ប៉ុន្តែ​​អ្នក​ក៏​ត្រូវ​​​​​​​​ធ្វើ​​ការ​​​​ដុស​ខាត់​​​ស្បែក​​​យ៉ាង​​ហោច​ណាស់​​​ឲ្យ​បាន​​១-២​ដង ក្នុង​​មួយ​​សប្តាហ៍​​ ដើម្បី​​​ជម្រុះ​កោសិកា​ចាស់​ៗ​​​​និង​​​​ងាប់​ចេញ​ឲ្យ​អស់ ដោយ​​ប្រើ​ជាមួយ​​​​​ច្រាស​មាន​​សរសៃ​​ទន់។

២. ជូត​​ខ្លួន​​និង​មុខ​​ដោយ​​ប្រើ​​កន្សែង​ទន់

​រាល់​​ពេល​​​​​ងូត​ទឹក​​រួច​ ​មិន​ត្រូវ​​ជូត​​ត្រដុស​​ខ្លាំងៗ​លើ​ស្បែក​​ដាច់​​​​ខាត​ ព្រោះ​​​​​វា​​អាច​​បង្ក​​ផល​ប៉ះពាល់​​​​​ខូច​​ខាត​​ដល់​ស្បែក ជំនួស​មក​វិញ​​ដោយ​​ការ​​​​​​​​​​​​ប្រើ​កន្សែង​ទន់​ ផ្តិត​​ថ្នមៗ​​​​ទើប​​ល្អ។

៣. ផ្តល់​​​​ជាតិ​ទឹក​​​​ដល់​ស្បែក

ស្បែក​​មនុស្ស​​យើង​​​​ប្រៀប​​​​បាន​​នឹង​​រុក្ខជាតិ​​​ដូច្នោះ​ដែរ។ វា​ត្រូវ​​ការ​​ជាតិ​​​​​​​​ទឹក​​​​​​​​​​​​​ជា​ប្រចាំ ដើម្បី​​​​​​​​ភាព​​ស្រស់​​​បំព្រង​​រស់​រាន​​មាន​​​ជីវិត​។ ហេតុ​​នេះ​​ហើយ ជា​​រៀង​​រាល់​​​ថ្ងៃ​​ ពិសេស​​ពេល​​ងូត​ទឹក​​​រួច​​ កុំ​ភ្លេច​​​​លាប​​ឡេ​ណា ដែល​អាច​ផ្តល់​​សំណើម​​ដល់​​ស្បែក។ សំខាន់​បំផុត​មួយ​ទៀត​​នោះ​គឺ ត្រូវ​ញ៉ាំ​​ទឹក​​​ឲ្យ​បាន​​​ច្រើន។

៤. លាប​​ឡេ​​ការពារ​​កម្ដៅ​​ថ្ងៃ

​​​​​​ពន្លឺ​​​​ថ្ងៃ ​បាន​​​បញ្ចេញ​​កាំ​​រស្មី​​​​​​​ដែល​អាច​ធ្វើ​ឲ្យ​​ស្បែក​ខូច ឆាប់​ជ្រីវ​ជ្រួញ​​និង​ឡើង​​ស្នាម​​អុច​​ខ្មៅ។ មុន​ពេល​ចេញ​​ទៅ​​ម្តងៗ ​កុំ​​ភ្លេច​​​លាប​ឡេ​​ការពារ​​​​កម្តៅ​​ថ្ងៃ​​​ដែល​មាន​ SPF​ ខ្ពស់ ​ឲ្យ​បាន​មុន​​​​៣០​​នាទី​​​ជា​​រៀង​រាល់​​ថ្ងៃ៕

អត្ថបទនេះ​នាំ​មក​ជូន​ដោយ derma365 ឬ​អាច​ចូល​ទៅ​កាន់ Facebook Page Guardian Cambodia ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម!

ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម