កាយវិការ ៥ យ៉ាង​បញ្ជាក់​គេ​ស្រលាញ់​អ្នក​ខ្លាំង ទោះ​បី​​មាត់​រឹង​មិន​និយាយ​អ្វី​ក៏​ដោយ

  • 2018-11-25 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​ស្នេហា​ប្រុសៗ​មួយ​ចំនួន​ធំ ​គឺ​មិន​ពូកែ​និយាយ​បរិយាយ​​អារម្មណ៍​ស្រឡាញ់​ចំពោះ​​គូស្នេហ៍​របស់​ខ្លួន​ឡើយ។ ប៉ុន្តែ​ទោះ​​ជា​យ៉ាង​ណា បេះដូង​ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​នោះ​ ទោះ​មិន​អាច​បង្ហាញ​ចេញ​តាម​ពាក្យ​សម្ដី ក៏​វា​និង​សម្ដែង​មក​តាម​រយៈ​កាយវិការ​ទាំង​៥​ខាង​ក្រោម​ដូចជា​៖​​

១.ការពារ​អ្នក​នៅ​ក្នុង​ទី​ប្រជុំជន​

គាត់​ទាញ​អ្នក​មក​ក្បែរ ឫ​ឧប​ស្មា​អ្នក​ពី​ក្រោយ​​នៅ​ពេល​ដើរ​កាត់​​កន្លែង​មនុស្ស​​ច្រើន​​​។ ទង្វើ​នេះ​គឺ​បញ្ជាក់​ថា​គាត់​តែងតែ​ការពារ ​និង​យក​ចិត្ត​ទុក្ខ​ដាក់​ចំពោះ​សុវត្ថិភាព​អ្នក​ជា​ចម្បង​។​ ​គាត់​ពិត​ជា​លង់​ស្រឡាញ់​អ្នក​ខ្លាំង​​ណាស់​ ហើយ​ស្ម័គ្រ​ធ្វើ​អង្គរក្ស​ផ្ទាល់​ខ្លួន​​អ្នក​គ្រប់​ទី​កន្លែង​។​

រូបតំណាង

២.គាត់​ព្រួយ​បារម្ភ​ពី​អ្នក​

នៅ​ពេល​ដែល​​ឮ​ថា​អ្នក​​មិន​ស្រួល​ខ្លួន ទោះ​បី​គាត់​ត្រូវ​ចំណាយ​ពេល​​ជិះ​ម៉ូតូ​​​១​ម៉ោង​​កាត់​ភ្លៀង​ដើម្បី​យក​ថ្នាំ​មក​ឲ្យ​អ្នក​ក៏​គាត់​មិន​ដែល​បដិសេធ​ម្តង​ណា​ឡើយ​។ មនុស្ស​​ប្រុស​ដែល​​ស្រឡាញ់​អ្នក​ពិត​​តែង​តែ​ព្យាយាម​បំពេញ​តម្រូវការ​​ដែល​អ្នក​ស្នើ​គាត់​ឲ្យ​​ជួយ​ មិន​ថា​ពិបាក​ឫ​ស្រួល​នោះ​ទេ​​​។​​

៣.គាត់​ខល​ទៅ​អ្នក​​ព្រោះ​ចង់​ដឹង​ថា​អ្នក​មក​ដល់​ផ្ទះ​ដោយ​សុវត្ថិភាព​ហើយ​​ឫ​នៅ

គាត់​តែង​តែ​ប្រាប់​​​អ្នក​ឲ្យ​​ខល​ទៅ​​ប្រាប់​គាត់​ នៅ​ពេល​ដែល​អ្នក​​មក​ដល់​ផ្ទះ​។ វា​មិន​មែន​ជា​ទង្វើ​ធម្មតា​ៗ​នោះ​ទេ​។ ​មនុស្ស​ប្រុស​ធ្វើ​បែប​នេះ​ តែ​ចំពោះ​មនុស្ស​ស្រី​ពិសេស​ ដែល​​ពួកគាត់​ស្រឡាញ់​តែ​ប៉ុណ្ណោះ​។​

៤.ទាញ​កៅអី​ដើម្បី​ឲ្យ​អ្នក​អង្គុយ​

វា​ជា​ទង្វើ​ដែល​ចេញ​ពី​ចិត្ត​​ដ៏​បរិសុទ្ធ​របស់​គាត់​​មាន​ទាំង​ការ​ស្រឡាញ់ និង​ការ​គោរព​ ហើយ​បញ្ជាក់​​​ថា​គាត់​ត្រៀម​ខ្លួន​រួច​រាល់​​ក្នុង​ការ​ទទួល​អ្នក​ជា​ម្ចាស់ក្សត្រី​របស់​គាត់​។​

៥.កាន់​ដៃ​របស់​អ្នក​

គាត់​តែង​តែ​ព្យាយាម​កាន់​ដៃ​របស់​អ្នក​ មិន​ថា​ពេល​នៅ​តែ​ពីរ​អ្នក​ឫ​​ក្នុង​ចំណោម​មនុស្ស​ឡើយ​។ សកម្មភាព​បែប​នេះ​​បញ្ជាក់​ថា​ គាត់​ចង់​​បង្កើត​ភាព​ស្និទ្ធស្នាល​ និង​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​កក់​ក្តៅ​ ព្រោះ​​គាត់​និង​​នៅ​ក្បែរ​អ្នក​គ្រប់​ពេលា​ ដែល​អ្នក​ត្រូវ​ការ​គាត់​។​

រូបតំណាង

មិន​មែន​មិន​និយាយ​​ បញ្ជាក់​ថា​មិន​ស្រឡាញ់​នោះ​ទេ​​។ ត្រឹម​កាយវិការ​​សាមញ្ញៗ​បែប​នេះ​ក៏​អ្នក​អាច​ដឹង​ប្រាកដ​ថា​គាត់​កំពុង​លង់​ស្រឡាញ់​អ្នក​ខ្លាំង​​ដែរ​ ឲ្យ​តែ​អ្នក​ព្យាយាម​សង្កេត​មើល​៕

ចុចអាន៖បើ​មាន​បុរស ៤ ប្រភេទ​នេះ​សុំ​ស្រលាញ់ ស្រីៗ​កុំ​ព្រម​ឲ្យ​សោះ

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា