​​ការ​​សិក្សា៖ អ្នក​​​​​​កើត​ក្នុង​គ្រួសារ​​​​​​​​​ជីវភាព​លំបាក​ មាន​គុណ​​សម្បត្តិ​​​​​ ៥ យ៉ាង​​​លើស​ពី​មនុស្ស​​​​​ទូទៅ​

  • 2018-11-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​មនុស្ស​ភាគ​ច្រើន​គិត​ថា​​ អ្នក​កើត​​ក្នុង​​វង្សត្រកូល​​ដែល​​មាន​ជីវភាព​ក្រ​លំបាក គឺ​​​តែង​​តែ​រង​របួស​​​ផ្លូវ​​ចិត្ត​​​​​ និង​​ខ្វះ​​ទំនុក​ចិត្ត ប៉ុន្តែ​​បើ​តាម​ការ​​សិក្សា​​ស្រាវជ្រាវ​​របស់​អ្នក​​វិទ្យាសាស្រ្ត​ បាន​ឲ្យ​ដឹង​ថា​​​​​​ពួក​គេ​​​មាន​គុណ​សម្បត្តិ​​ច្រើន​ លើស​​​​ពី​​មនុស្ស​ទូទៅ។​ ហេតុ​នេះ​ហើយ ប្រសិន​បើ​អ្នក​បាន​​​ដឹង​ពី​គុណ​សម្បត្តិ​​ទាំង​នោះ និង​​​ដឹង​ពី​​របៀប​ប្រើ​​ប្រាស់​វា ​អ្នក​​នឹង​អាច​រស់នៅ​​​​​ជាមួយ​​​ភាព​​​ជោគជ័យ​ក្នុង​ជីវិត។

១. ​​​មាន​​ជំនាញ​​​​​សិល្បៈ​ និង​​មាន​គំនិត​​ច្នៃ​ប្រឌិត​ខ្ពស់

​ពិត​​ណាស់​​ អ្នក​វិទ្យាសាស្រ្ត​​​ជា​​​​​ច្រើន​រូប​លើ​​ពិភព​លោក​​ ​ធ្លាប់​មាន​ប្រវត្តិ​​​​​​​​រស់នៅ​​​​​ក្នុង​​ជីវភាព​​លំបាក​កាល​ពី​​កុមារភាព​​​​ ​ថែម​ទាំង​ទទួល​បាន​​ជោគជ័យ​ល្បីល្បាញ​​រហូត​​មក​​ដល់​​សព្វ​ថ្ងៃ។ ​​អ្នក​​ស្រាវជ្រាវ​​​​​នៅ​សកលវិទ្យាល័យ កាលីហ្វ័រញ៉ា  Berkeley បាន​ធ្វើ​ការ​​ស្រាវជ្រាវ​​​ទៅ​លើ​មនុស្ស ២៣៤ នាក់ មាន​ដូច​ជា​អ្នក​លេង​​តន្ត្រី អ្នក​​រាំ តារា​សម្តែង អ្នក​​​​​ច្នៃ​​ម៉ូដ​​ តារា​​ចម្រៀង​ ហើយ​​បែង​​​ចែក​ពួក​គេ​​ទៅ​​តាម​ក្រុម​​ផ្សេងៗ​គ្នា។ លទ្ធផល​​​បាន​បង្ហាញ​ថា ក្រុម​​​ទី​​​៣​​ដែល​​ធ្លាប់​​​​​ជួប​​ភាព​​​លំបាក​​ខ្លាំង គឺ​​ងាយ​នឹង​​​​កើត​ទុក្ខ​​ព្រួយ​បារម្ភ​ច្រើន​​ ប៉ុន្តែ​ពួក​គេ​​​​​មាន​​ការ​ច្នៃ​​ប្រឌិត​ខ្ពស់​ និង​​អាច​បង្កើត​​​​​គំនិត​បែប​​​សិល្បៈ​​​​​​​ប្លែកៗ ពុំ​សូវ​មាន​អ្នក​គិត​​ដល់។

២. ​​​​អាច​​រក​​​​ដំណោះ​ស្រាយ​​​​បាន​​យ៉ាង​លឿន សម្រាប់​បញ្ហា​គ្រប់​បែប​យ៉ាង​​

​​​​​​​​​​មនុស្ស​​​ដែល​ធ្លាប់​​​ឆ្លង​​កាត់​​ភាព​​ឈឺ​ចាប់​កាល​ពី​​​​​​​ក្មេង ​​​​​​​តែង​​​​​​​​​​​​​​​​​​​មាន​​​យុទ្ធសាស្ត្រ​​ថ្មី​ៗ​​នៅ​ជាប់​​​​​​​ខ្លួន​​​​​។​​​​ ដោយ​​សារ​​​​​​​​​​តែ​ជីវិត​​មិន​​នឹងន​​ ទើប​​ពួក​គេ​​​​​​​​តែង​មាន​ដំណោះ​ស្រាយ​​​​ល្អៗ ចេះ​​បត់​បែន​​​​តាម​កាលៈទេសៈ មាន​​​​ភាព​​​​អត់​ធ្មត់​​ខ្ពស់​។

៣. ​ចេះ​​សម្រប​​ខ្លួន​បាន​ល្អ

លោក Bruce Ellis អ្នក​​​ជំនាញ​​ផ្នែក​​ចិត្ត​​វិទ្យា​​បាន​​បង្ហាញ​​​​​ថា អ្នក​​កើត​ក្នុង​​​គ្រួសារ​​​​​ក្រីក្រ ចេះ​​​​តស៊ូ អាច​សម្រប​​ខ្លួន​​​​​​​​​​​​ពេល​ស្ថាន​ភាព​ប្រែប្រួល​​​​​ និង​​អាច​ប្រឈម​​ជាមួយ​ភាព​​តានតឹង ​​ដឹង​​​​​​​​ថា​​​​​​សម្រេច​ចិត្ត​​បែប​ណា​ត្រឹម​ត្រូវ។

៤. ចេះ​​ប្រុង​​​​​​ប្រយ័ត្ន​​​​​ខ្លួន

​​យោង​ទៅ​​តាម​​​ អ្នក​ឯកទេស​ខាង​សរសៃប្រសាទ  លោក Ian Robertson បាន​​អះអាង​​​​ថា​​​ មនុស្ស​​​​​​​​​ធ្លាប់​​​ជួប​​ការ​លំបាក​​​​​​កាល​ពី​ក្មេង ​មាន​សមត្ថភាព​​​ផលិត​​​អ័រម៉ូន​​​ម្យ៉ាង​​ឈ្មោះ​ norepinephrine ​​​យ៉ាង​​ច្រើន ​ដែល​អាច​​ជួយ​​​​​វិវត្ត​​​​ដល់​ការ​​ចង​ចាំ ការ​​សិក្សា​​រៀន​​សូត្រ ​​​​ដាស់​​តឿន​​សតិ​​អារម្មណ៍​​​ឲ្យ​ចេះ​​ប្រុង​​ប្រយ័ត្ន ​​​​ក្នុង​​​​​ស្ថានភាព​គ្រោះ​​ថ្នាក់។

៥. ​អាច​​ចងចាំ និង​​យល់​ចិត្ត​អ្នក​​​ដទៃ

​​​​ក្មេង​ដែល​​ធំឡើង​​ក្នុង​​​ជីវភាព​​តាន​តឹង ​​​​ពូក​គេ​​មាន​​​ការ​​ចង​ចាំ​ល្អ និង​​អាច​​យល់​ពី​​​អ្នក​ដទៃ​បាន​​យ៉ាង​ល្អ​។ ពួក​គេ​ក៏​​​ជា​ជំនាញ​មួយ​រូប ដែល​អាច​ទាយ​​ដឹង​ថា អ្នក​ដទៃ​កំពុង​តែ​គិត​​​ខ្វល់​​​​ខ្វាយ​ពី​អ្វី ដូច្នេះ​​​​តែង​​ស្វះ​ស្វែង​​រក​វិធី​​​ដើម្បី​ជួយ​លើក​​ទឹក​ចិត្ត៕

ចុចអានបន្ត៖

​​​​​​​

​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម