១០​ យ៉ាង​ ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​លូតលាស់​ចិត្ត​គំនិត​បាន​យ៉ាង​ល្អ

  • 2018-11-16 09:59:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​រឿង​ជា​ច្រើន​ដែល​យើង​ត្រូវ​រៀន​សូត្រ​ដើម្បី​អប់រំ​ចិត្ត​គំនិត​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ ដូច្នេះ​ហើយ​បើ​រឿង​អី​ដែល​ល្អ​ ដែល​មាន​ប្រយោជន៍​យើង​គួរ​តែ​ទទួល​យក​ ហើយ​រឿង​ទាំង​នេះ​ក៏​សុទ្ធ​តែ​ជា​រឿង​ដែល​អ្នក​គួរ​មាន​ដើម្បី​ឲ្យ​ចិត្ត​គំនិត​មាន​ការ​រីកចម្រើន៖​

១. កុំ​រៀន​តែ​ពី​ភាព​ជោគជ័យ​ តែ​ក៏​​ត្រូវ​រៀន​ពី​ភាព​បរាជ័យ​ដូច​គ្នា។

២. កុំ​ធ្វើ​អ្វី​តាម​តែ​គេ​ តែ​ត្រូវ​ធ្វើ​ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង​ និង​ ធ្វើ​អ្វី​ដែល​យើងមាន​អារម្មណ៍​ថា​គ្មាន​សម្ពាធ។

៣. ជំរុញ​ឲ្យ​មាន​ការ​មើល​ឃើញ​ និង ឈោង​ចាប់​គោល​ដៅ​របស់​អ្នក​មួយ​ជំហាន​ៗ​ នោះ​​ភាព​ជោគជ័យ​នឹង​រត់​មក​រក​យើង។

រូបតំណាង

**៤. ធ្វើ​ខ្លួន​ឲ្យ​មាន​ភាព​ជឿជាក់​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ ទោះ​បី​ជា​អ្នក​សម្ដែង​ក៏​ដោយ​ ព្រោះ​មិន​អាច​ឲ្យ​គេ​មើល​ឃើញ​ពី​ចំណុច​ខ្សោយ​យើង​នោះ​ទេ។**

៥. ធ្វើ​ជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់​ ហើយ​ព្យាយាម​ជួប​មនុស្ស​ថ្មី​ឲ្យ​បាន​ច្រើន​ នោះ​យើងនឹង​ទទួល​បទពិសោធន៍​ និង​ គំនិត​ថ្មីៗ។

៦. ស្រឡាញ់​ខ្លួន​ឯង​ ហើយ​ថែរក្សា​សុខភាព​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​បំផុត​ ព្រោះ​គ្មាន​យើង​ណា​អាច​ឈឺ​ជំនួស​យើង​បាន​ឡើយ។

៧. ធ្វើ​ជា​មនុស្ស​ដែល​ចង់​ដឹង​ ចង់​ស្គាល់​ឲ្យ​បាន​ច្រើន​ ហើយ​ត្រូវ​សួរ​សំណួរ​បើ​សិន​ជា​យើងមិន​យល់។

រូប​តំណាង​

៨. រៀន​អ្វី​ដែល​ថ្មីៗ ហើយ​បង្រៀន​អ្វី​ដែល​អ្នក​ចេះ​ទៅ​អ្នក​ផ្សេង​ដែល​មិន​ទាន់​ចេះ។

៩. ជា​មនុស្ស​ដែល​គោរព​ពេល​វេលា​ និង​ ម៉ដ្ឋ​ចត់​ចំពោះ​វា​ ព្រោះ​អ្នក​នឹង​ទទួល​បាន​ការ​គោរព​បើ​សិន​អ្នក​​យក​ពេលវេលា​ជា​ធំ។

១០. កុំ​ឲ្យ​ការ​លេង​ទូរស័ព្ទ​មក​រំខាន​ពេល​ដែល​អ្នក​ធ្វើ​ការ។

ចង់​ឲ្យ​ខ្លួន​ឯង​ក្លាយ​ជា​មនុស្ស​ដ៏​ថ្លៃថ្នូរ​ម្នាក់​ យើង​ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​យើង​ល្អ​ជា​មុន​សិន៕​

ប្រភព៖ lifehack ប្រែសម្រួល៖ ផេង ផលធិតា