​​​​៧​យ៉ាង​​ស្រីៗ​​​​​ត្រូវ​​ដឹង មុន​​​​ធ្វើ​​​​ដំណើរ​​​កម្សាន្ត​​ក្រៅ​​​ប្រទេស​ម្នាក់​​​​​ឯង

  • 2018-11-19 23:09:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​​​​​​​​​ដោយ​​សារ​​តែ​សព្វ​​ថ្ងៃ​នេះ មាន​មនុស្ស​​​​​​​ជា​ច្រើន​​ពិសេស​​​​យុវវ័យ​​​​​ហ្នឹង​​តែ​​ម្តង​ ​​ចង់​​សាក​​ល្បង​​រសជាតិ​​​​ នៃ​ការ​​ធ្វើ​​ដំណើរ​​កម្សាន្ត​​​​​ក្រៅ​​​ប្រទេស​ម្នាក់​ឯង។ ​ទន្ទឹម​គ្នា​​នេះ​​ដែរ ដំណើរ​​​កម្សាន្ត​​​​ខ្លួន​មួយ​​​​ដោយ​គ្មាន​គ្នីគ្នា​ទៅ​​ជាមួយ ជា​​បទ​ពិសោធន៍​​ថ្មី​សម្រាប់​ជីវិត ប៉ុន្តែ​អ្នក​​ក៏​អាច​ជួប​ប្រទះ​​ហានិភ័យ​មួយ​​​ចំនួន​ផង​ដែរ សំខាន់​​​ត្រូវ​​​ចេះ​​ប្រុង​​​ប្រយ័ត្ន​​ ​​​ដឹង​​​ថា​​អ្វី​ត្រូវ​ធ្វើ​ ​ទាំង​មុន​ពេល​​ចេញ​​ដំណើរ​និង​ក្នុង​អំឡុង​ពេល​ធ្វើ​​ដំណើរ។

​១. ​​រៀប​​ចំ​ផែន​ការ​​​

​​​ប្រសិន​​បើ​អ្នក​​​​​​ចង់​​មាន​​ដំណើរ​​កម្សាន្ត​ដោយ​គ្មាន​ផែន​ការ​អ្វី​ទាំង​​អស់ គូរ​​គិត​ឡើង​វិញ ព្រោះ​​អ្នក​នឹង​​​​​ខ្ជះខ្ជាយ​​ពេល​​វេលា​​​ ដើម្បី​​ស្វែង​​​​​​រក​​ពី​ព័ត៌មាន​លម្អិត​​ ទាក់​ទង​​​នឹង​​ កន្លែង​​​ទេសចរណ៍ កន្លែង​ស្នាក់​នៅ ឬ​ភោជនីយដ្ឋាន​ជា​​ដើម។

២. ​ប្រាប់​​ដំណឹង​​ដល់​ក្រុម​គ្រួសារ​​​និង​​មិត្តភ័ក្តិ ពេល​ទៅ​​ដល់​​កន្លែង​​​ផ្សេងៗ

​​​កុំ​ភ្លេច​​ប្រាប់​ណឹង​​ដល់​ក្រុម​គ្រួសារ​​​និង​​មិត្តភ័ក្ដិ ពេល​ទៅ​​ដល់​​កន្លែង​ណា​មួយ​​​​​​​ ដើម្បី​​​​សុវត្ថិភាព​ផ្ទាស់​​ខ្លួន នៅ​ពេល​ជួប​​បញ្ហា​អ្វី​មួយ​​​​​​​ចៃដន្យ ​ទើប​អ្នក​ផ្ទះ​​​​អាច​​​ដឹង​​​​ថា​អ្នក​​​​​​កំពុង​តែ​​ស្ថិត​​​នៅ​​ក្នុង​តំបន់​​ណា។​​​ ​​​​​

៣. រៀន​​និយាយ​​​កុហក​​ខ្លះៗ

​ចេញ​​ទៅ​​ដើរ​​លេង​​​​​​​​​​​ក្រៅ​​ប្រទេស​ម្នាក់​​ឯង​ និយាយ​​ការពិត​​ប្រាប់​ទៅ​កាន់​មនុស្ស​ប្លែក​មុខ មិន​មែន​សុទ្ធ​តែ​ជា​​រឿង​ត្រឹម​ត្រូវ​ទាំង​អស់​ទេ ​​​ព្រោះ​​​អ្នក​ខ្លះ​​មិន​អាច​ទុក​ចិត្ត​បាន​​ឡើយ។ ​​ប៉ះ​​ចំ​​​នរណា​​​ខូច​​​ហើយ​​​​​​​ដឹង​ថា​​​​​អ្នក​​មក​​​​ដើរ​​លេង​តែ​ម្នាក់​​ឯង​​​ គេ​​អាច​​មាន​គំនិត​មិន​ល្អ​ ដូច​​ជា​​ប្លន់​យក​​ទ្រព្យ​សម្បត្តិ ឬ​​ធ្វើ​​អី​​​​ផ្តេសផ្តាស​ក៏​ថា​​​បាន ដូច្នេះ​​​និយាយ​​កុហក​​គ្រា​នេះ​​​​​​ក៏​មិនអី​​ដែរ។

៤. អាន​​សៀវភៅ​​និង​កត់​​ត្រា​ទុក

ដើម្បី​​ជៀស​​វាង​ពី​ភាព​​​​ឯកា​​ ​គួរ​​យក​​សៀវភៅ​​ដែល​អ្នក​​​ចូល​​ចិត្ត​អាន​ ដាក់​​តាម​ខ្លូន និង​​កូន​សៀវភៅ​​​តូច​​សម្រាប់​កត់​ត្រា​ទុក​​​ នូវ​​​​ទិដ្ឋភាព​​​និង​ការ​​ចងចាំ​​ល្អៗ​​ដែល​​កើត​មាន​​​​ ក្នុង​​អំឡុង​ពេល​​ដំណើរ​កម្សាន្ត​មួយ​នេះ។

៥. ​​ជៀស​​វាង​​​​ដូរ​​​លុយ​​ផ្តេសផ្តាស

​​​​​​​ការ​ដូរ​​​លុយ​នៅ​​គោល​ដៅ​ដែល​អ្នក​បាន​ទៅ​​ដល់ ពិត​ជា​រឿង​គ្រោះ​​ថ្នាក់​បំផុត។ ​អ្នក​​​​​គួរ​​ប្រើ​​​​ កាត​ធនាគារ (Credit Card​) យល់​ល្អ​​​​​គួរ​​​ដូរ​ទុក​​ចាយ​​​​សម​​ល្មម​​​ឲ្យ​​ហើយ មុន​ចេញ​​​​​​ដំណើរ​​​​​ ទើប​មាន​​សុវត្ថិភាព​​​ខ្ពស់។

៦. ​​យល់​ពី​​ទំនៀមទម្លាប់​​ពី​កន្លែង​ដែល​ត្រូវ​​ទៅ

ដូច​​​​ពាក្យ​​​ស្លោក​​មួយ​​ឃ្លា​​ពោល​​ថា​ "ចូល​ស្ទឹង​​តាម​បត់​”​ ​នេះ​ជា​អ្វី​​​ដែល​អ្នក​ត្រូវ​​​ចង​​​ចាំ​​ទុក​។ ឧទាហរណ៍ ប្រទេស​​ខ្លះ ហាម​មិន​ឲ្យ​​ស្លៀក​ពាក់​​សិចស៊ី ពេល​ចូល​ទៅ​លេង​​ប្រាសាទ ឬ​​កន្លែង​​សក្ការ​បូជា...។ ចេះ​​បត់​​បែន​​តាម​​កាលៈទេសៈ ទើប​គ្មាន​ផល​​រំខាន។

៧. ត្រូវ​​ប្រុង​​ប្រយ័ត្ន​​​គ្រប់​ពេល​​វេលា

​​​​​​មិន​ត្រូវ​​ភ្លេច​ខ្លួន​​ដាច់​​​ខាត មិន​ថា​កំពុង​​ធ្វើ​អ្វី​ក៏​​ដោយ។ បើ​មាន​មនុស្ស​គួរ​​ឲ្យ​​សង្ស័យ​​​​ ព្យាយាម​ចូល​​​​មក​ជិត​អ្នក ត្រូវ​​​​ស្ទុះស្ទា​​ដើរ​​សំដៅ​ទៅ​កន្លែង​​មាន​​មនុស្ស​​​ច្រើន។

​​មនុស្ស​​ស្រី​​​​​​​​​ដើរ​លេង​​​​​​ក្រៅ​​ប្រទេស​ម្នាក់​ឯង​ ​មិន​មែន​ជា​រឿង​​​​គួរ​​​ឲ្យ​​​ខ្លាច​​ទៀត​​ទេ ប៉ុន្តែ​​​​​​ត្រូវ​​​​​​​​​​​ច្បាស់​ថា អ្នក​មាន​​ជំនឿ​ទុក​ចិត្ត​ខ្ពស់ ចេះ​ការពារ​និង​​ប្រុង​ប្រយ័ត្ន​បាន​ល្អ​ នោះ​​​​​​​​ដំណើរ​​កម្សាន្ត​​​​​របស់​អ្នក​​នឹង​​ពោរ​ពេញ​ទៅ​​ដោយ​​​ភាព​​​សប្បាយ​រីករាយ​​ឥត​គណនា៕​​​​​​​​​​​​​​

ចុចអានបន្ត៖

​​​​​​​​​​​​​​

​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី