មានរឿងសំខាន់ ៣ យ៉ាងស្រីៗចូលដល់វ័យ ៣០ ឆ្នាំ គួរគិត តែមិនមែនជាស្នេហា
- 2018-11-19 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានរឿងសំខាន់ ៣ យ៉ាងស្រីៗចូលដល់វ័យ ៣០ ឆ្នាំ គួរគិត តែមិនមែនជាស្នេហា
មកដល់វ័យប៉ុណ្ណោះហើយ គេមិនចាត់ទុកជាក្មេងស្រីទៀតឡើយ។ វ័យនេះអ្នកខ្លះគិតថា ខ្លួនចាស់ហើយ ដូចនេះពួកគេនាំគ្នាសោកស្ដាយរឿងមួយចំនួនដែលមិនមានឱកាសធ្វើ កាលនៅជាងនេះ តែអ្នកមិនបាច់បារម្ភឡើយ។ ក្នុងវ័យនេះ អ្នកគួរគិតគូររឿង ៣ យ៉ាងសំខាន់នេះ មិនមែនជាស្នេហាទៀតឡើយ៖
១.ត្រូវធ្វើខ្លួនឲ្យរឹងមាំ
ក្នុងវ័យប៉ុណ្ណេះ មិនគួរនៅទន់ខ្សោយឲ្យគេអាណិតឡើយ អ្នកគួរតែចេះធ្វើខ្លួនឲ្យរឹងមាំ។ នៅពេលដែលអ្នកស្រូបយកការឈឺចាប់រឿងស្នេហារហូតដល់វាពេញហើយ ចូរសន្សំទុកជាបទពិសោធ ដើម្បីប្រយុទ្ធប្រឆាំងនឹងវាវិញ។ នៅពេលអ្នកអាចតតាំងជាមួយបញ្ហាគ្រប់យ៉ាងបានហើយ អ្នកក្លាយជាមនុស្សចាស់ទុំទាំងចិត្តគំនិត និងវ័យទៅព្រមគ្នា។
**២.ថែរក្សាខ្លួនឯង**
កុំនិយាយថា ធ្វើខ្លួនឲ្យស្អាតដើម្បីឲ្យបុរសខូចចិត្ត ព្រោះមើលរំលង។ ការមើលថែខ្លួនឯងឲ្យល្អ ទាំងសុខភាព និងសម្រស់ជារឿងដែលអ្នកគប្បីនឹងធ្វើចំពោះខ្លួនឯង។ វ័យប៉ុណ្ណេះស្នេហាលែងសំខាន់ទៀតហើយ អ្វីដែលសំខាន់គឺការដែលធ្វើឲ្យខ្លួនឯងមានសេចក្ដីសុខកាយ-ចិត្ត។
៣.ធ្វើដំណើរ
អ្នកធ្លាប់តែនៅក្នុងអតីតកាល ដូចនេះគួរតែចេញពីកន្លែងចាស់ ឆ្ពោះទៅកាន់កន្លែងថ្មីក្នុងទិសដៅរកភាពសប្បាយរីករាយជូនខ្លួនឯង។ អាយុ ៣០ ឆ្នាំមិនមែនហួសពេលក្នុងការដើរកម្សាន្តទេ តែវាជាវេលាល្អទៅវិញ៕
ចុចអាន៖២០មេរៀនក្នុងជីវិតធ្វើការដែលគ្មានសាលាណាបង្រៀនអ្នក ប៉ុន្តែអ្នកត្រូវតែដឹង