FASHION ស្អាតៗរបស់Coach កញ្ញា ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់
- 2018-11-12 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FASHION ស្អាតៗរបស់Coach កញ្ញា ត្រូវបានទស្សនិកជនសរសើរមិនដាច់ពីមាត់
កំពូលតារាចម្រៀងពេញដោយបទពិសោធន៍ច្រើនឆ្នាំ ឱក សុគន្ធកញ្ញា មិនត្រឹមតែមានសមត្ថភាពច្រៀងប៉ុណ្ណោះទេ ចំណែកឯស្ទីលនៃការស្លៀកពាក់វិញ មើលទៅពិតជាស្អាតប្លែកភ្នែកស័ក្តសមនឹងរូបរាងជានិច្ច។ Fashion របស់ ម្ចាស់បទ "យុត្តិធម៌គ្មានទេសម្រាប់អ្នកស្មោះ" រូបនេះ តែងតែមានការផ្លាស់ប្តូរផ្សេងៗគ្នា ក្នុងវគ្គនីមួយៗ នៅក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភលោក The Voice Kids Cambodia ថែមទាំងត្រូវបានទស្សនិកជន កោតសរសើរមិនដាច់ពីមាត់ ជាពិសេសអ្នកលេងក្នុងបណ្តាញសង្គម មានការស្រលាញ់ពេញចិត្តយ៉ាងខ្លាំង នៃម៉ូដទាន់សម័យបែបថ្លៃថ្នូរទាំងនេះ។
Coach ឱក សុគន្ធកញ្ញា បានក្លាយជាគ្រូបង្វឹកដ៏ល្អមួយរូប បូកផ្សំជាមួយនឹងការផ្ញើសារបោះឆ្នោតពីអ្នកគាំទ្រ ទើបធ្វើឲ្យកូនក្រុមរបស់ខ្លួន បេក្ខជន ទេព ពិសិដ្ឋ បានជាប់ជ័យលាភីជា ម្ចាស់ពានរង្វាន់រដូវកាលទី២៕
រូបភាព៖ ទំព័រហ្វេសប៊ុក ឱក សុគន្ធកញ្ញា
ចុចអានបន្ត៖