ព្រាប​ សុវត្ថិ ​នាំ​កូន​ទាំង​៣និងឱក សុគន្ធ​កញ្ញា ស្លៀក​ឈុត​បុរាណ​ចូល​រួម​ព្រឹត្តិការណ៍​អស្ចារ្យ​មួយ​របស់​កម្ពុជា​

  • 2018-11-12 04:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ព្រឹត្តិការណ៍​បំបែក​ឯតទគ្គកម្ម​ពិភពលោក ទូក ង​ វែង​ជាង​គេ​លើ​ពិភព​លោក ​នៅ​ខេត្ត​ព្រៃ​វែង​ថ្ងៃ​នេះ ​តារា​ច​ចម្រៀង ​លោក ព្រាប សុវត្ថិ ​រួម​ទាំង​កូន​ប្រុស​ទាំង​បី​របស់​លោក ​ព្រម​ទាំង​ កញ្ញា ​ឱក សុគន្ធ​កញ្ញា ​បាន​រៀប​ចំ​ខ្លួន ​ក្នុង​ឈុត​ប្រពៃ​ណី​បុរាណ ​ស្អាត​ ស័ក្ដិសម​ក្រៃ​លែង។

​​សម្រាប់​ព្រឹត្តិការណ៍​នេះ​ ​តារា​ចម្រៀង​ល្បី​ៗ​ទាំង​៥​ដួង ​បាន​បក​ស្រាយ​ចម្រៀង​ជា​ច្រើន​បទ ​ធ្វើ​​ឲ្យ​ពិធី​ទាំង​មូល​ កាន់​តែ​ឱឡារិក។ ​​​លើស​ពី​នេះ ​កំពូល​តារា​ចម្រៀង​ព្រាប សុវត្ថិ និង​ ឱក ​សុគន្ធ​កញ្ញា ​បាន​ចូល​រួម​ដង្ហែ​ទូ​ក ង​ វែង​ជាង​គេ​របស់​កម្ពុជា និង​អង្គុយ​​លើ​ទូក​បណ្ដែត​តាម​គង្គា​ យ៉ាង​ពិសេស​ទៀត​ផង។

គួរ​​បញ្ជាក់​ថា ​កម្ពុ​ជា​បាន​បំបែក​​កំណត់​ត្រា​ពិភព​លោក ​ទូក ង ​វែង​ជាង​គេ ​មាន​ប្រវែង​សរុប​៨៧,៣០ ម៉ែត្រ និង​ទទឹង​ធំ​បំផុត​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​។​ មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់។ ​​​ទូក​​នេះ​ត្រូវ​បាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ​ ដែល​មានន័យថា “​ទូកង​របស់​កូន​ខ្មែរ​រស់​នៅ​ក្នុង​ដែនដី​កម្ពុជា​”​៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម