តារាស្រីកូនកាត់ថៃទាំងនេះ កំពុងតែល្បីឈ្មោះខ្លាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប
- 2018-11-07 07:02:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រីកូនកាត់ថៃទាំងនេះ កំពុងតែល្បីឈ្មោះខ្លាំងក្នុងតំបន់អាស៊ី និងអឺរ៉ុប
នៅក្នុងតំបន់អាស៊ីសិល្បៈនាំមុខមានចិន កូរ៉េ និងថៃ។ បើនិយាយពីតារាថៃ សម្បូរទៅដោយកូនកាត់ហើយស្រីស្អាតទាំងប៉ុន្មានរូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ត្រកាលទេ ថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងស្រុក ក្នុងតំបន់ និងកំពុងសាងឈ្មោះនៅប៉ែកអឺរ៉ុបផងដែរ តាមរយៈការចូលរួមកម្មវិធីលំដាប់អន្តរជាតិជាច្រើន។
១.Chompoo Araya ជាកូនកាត់ថៃ-អង់គ្លេស នាងជាតារាស្រីនាំមុខក្នុងប្រទេសដែលបានចូលរួមកម្មវិធីលំដាប់ពិភពលោកដូចជា Cannes Film Festival Fashion Week និងកម្មវិធីបង្ហាញម៉ូដជាច្រើនទៀត ក្នុងនាមជា brand ambassador។
២.Yaya Urassaya Sperbund តារាស្រីវ័យ ២៥ ឆ្នាំរូបនេះ ជាកូនកាត់ថៃ-ន័រវែស កំពុងតែមានដើរតាមគន្លងរៀមច្បង Chompoo។ មិនថាតែនៅក្នុងប្រទេស នាងក៏មានមុខនៅតាមកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់លក្ខណៈអន្តរជាតិជាច្រើនផងដែរ។
៣.Kimberley Anne Woltemas Tiamsiri នាងគឺជាមិត្តសម្លាញ់របស់ Yaya ហើយជាកូនកាត់ថៃ-អាល្លឺម៉ង់។ សង្សារបណ្ដូលចិត្ត Mark Prin ក៏មានឱកាសទៅចូលរួមកម្មវិធីលំដាប់ពិភពលោកដូចជា Milan Fashion Week 2018។
៤.Bella Ranee តារាស្រីកូនកាត់ថៃ-អង់គ្លេស និងជាសង្សារតារាប្រុស Weir មានឈ្មោះបោះសំឡេងល្បីខ្លាំងបន្ទាប់ពីសម្ដែងរឿង "បុព្វេសន្និវាស” ហើយក៏មានឱកាសបានទៅចូលរួមក្នុងកម្មវិធីមួយរបស់ប្រ៊េនសម្លៀកបំពាក់ល្បី Dior នៅទីក្រុង Los Angeles។
៥.Mai Davika ក៏មិនខុសពី Chompoo Araya ដែរ នាងក៏ឧស្សាហ៍មានមុខនៅក្នុងកម្មវិធី Cannes Film Festival។ ព្រោះតែជាកូនកាត់ថៃ-បែលហ្សិក ទើបនាងមានរូបរាងខ្ពស់ស្រឡះដូចនារីអឺរ៉ុប និងជា brand ambassador ម៉ូដសម្លៀកបំពាក់ល្បីៗ ព្រមទាំងធ្លាប់ចូលរួម Fashion Week ជាច្រើនដងទៀតផង។
៦.Patricia Tanchanok Good ដែលជាកូនកាត់ថៃ-អង់គ្លេស ដ្បិតតែទើបល្បីឈ្មោះមែន ប៉ុន្តែនាងក៏មាន ឱកាសបានទៅចូលរួមកម្មវិធីនៅបរទេសដូចជា L’Officiel Fashion Destination Paris 2018 ជាដើម។
៧.Mint Chalida Wijitwongtong កូនកាត់ថៃ-ឥណ្ឌារូបនេះក៏ធ្លាប់បានចេញទៅកម្មវិធីធំៗនៅបរទេសដែរដូចជា L’Officiel Fashion Destination Paris 2018 ផងដែរ។
៨.Margie Rasri Balenciaga តារាស្រីរូបនេះមានជាកូនកាត់ថៃ-អេស្ប៉ាញ។ មិនត្រឹមតែមានទីផ្សារខ្លាំងក្នុងប្រទេសទេ នៅក្រៅប្រទេសក៏មិនចាញ់ Kimberley និង Yayaដែរ។
៩.Praya Lunberg កូនកាត់ថៃ-ស៊ុយអែតរូបនេះមិនត្រឹមតែមានកេរ្តិ៍ឈ្មោះក្នុងប្រទេសប៉ុណ្ណោះទេ ខាងប្រទេសទាក់ទងនឹងការចូលរួមកម្មវិធីធំៗដូចជា Cannes Film Festival Fashion Week និងកម្មវិធីមនុស្សធម៌ជាច្រើនទៀត។
ចុចអាន៖បវរកញ្ញាថៃ ត្រូវគេបោកប្រាស់អស់កន្លះលានដុល្លារព្រោះចង់បង្កើតគណបក្សផ្ទាល់ខ្លួន