ជា​មនុស្ស​ធំ​ម្នាក់ គេមិនដែល​អួត​រឿង​ទាំង ៥ នេះឲ្យ​នរណា​ដឹង​ឡើយ

  • 2018-11-05 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​មនុស្ស​ធំ​ដឹង​ក្ដី​ម្នាក់ គេ​មិន​ដែល​អួត​បង្ហាញ​អ្នក​ដទៃ​ដើម្បី ឲ្យ​គេ​ស្ញប់ស្ញែង​ឡើយ។ តែ​បើ​ចង់​ឲ្យ​អ្នក​ដទៃ​សរសើរ គេ​មាន​តែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដែល​អាច​ឆក់​យក​ការ​ចាប់អារម្មណ៍​ល្អ​ជាង​បង្ហាញ​ឲ្យ​គេ​ដឹង៖

១.ការងារ​អ្នក

ទោះ​ជា​ការងារ​នោះ​ល្អ​យ៉ាង​ណា ក៏​មិន​គួរ​បង្ហាញ​ប្រាប់​អ្នក​ដទៃ​ថា អ្នក​មាន​អាច​ឈាន​ជើង​មក​ធ្វើការ​នៅ​ទី​បាន។ អ្វី​ៗ​លើ​លោក​នេះ​មាន​ការ​ប្រែប្រួល ប្រសិនបើ​មាន​បញ្ហា​ធ្វើឲ្យ​អ្នក​ចាកចេញ ហើយ​អ្នក​ដទៃ​ដឹង គេ​អាច​នឹង​សើចចំអក​ដាក់​អ្នក​វិញ។

២.កូន

មាតាបិតា​ជាច្រើន​ពេល​ដែល​ឃើញ​កូន​ធ្វើ​រឿង​អ្វី​បាន​ល្អ ពិតជា​កោតស្ញប់ស្ញែង និង​បង្ហាញ​ឲ្យ​អ្នក​ដទៃ​បាន​ដឹង​ឮ​ដូចគ្នា។ ប៉ុន្តែ​ទង្វើ​បែប​នេះ​អាច​ជា​ការ​ដាក់​សម្ពាធ​លើ​គាត់ ព្រោះ​នៅ​ពេល​កូន​ធ្វើ​មិន​បាន​ល្អ គាត់​អាច​ខ្លាច​ថា​អ្នក​មិន​ពេញ​ចិត្ត។

៣.ដំណើរ​ផ្សងព្រេង

ការ​ធ្វើ​ដំណើរ​ផ្សងព្រេង ជាពិសេស​ម្នាក់​ឯង​ទៀត​នោះ​មិន​គួរឲ្យ​នរណា​ដឹង​ពី ព្រោះ​អ្នក​មិន​ដឹង​ថា​តើ​នរណា​អាច​មាន​បំណង​អាក្រក់​មក​លើ​អ្នក ឬ​អត់។ ប្រសិនបើ​អ្នក​ទៅ​កន្លែង​ស្កាត់​តែ​ឯង ងាយ​នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង។

៤.ហត្ថលេខា​ផ្សេង​ៗ

ហត្ថលេខា​របស់​អ្នក​ពិតជា​សំខាន់​ណាស់។ ដើម្បី​ចៀស​ឲ្យ​ផុត​ពី​ជន​ខិលខូច​ដែល​ចង់​លួច​បន្លំ​កិច្ចការ ឬ​ក្រដាស​ឯកសារ​សំខាន់​ៗ​ទាក់ទង​នឹង​ប្រាក់កាស មិន​គួរឲ្យ​អ្នក​ណា​ឃើញ​ឡើយ

៥.សម្ភារៈ​មាន​តម្លៃ

របស់​មាន​តម្លៃ​គួរតែ​ទុក​ជា​អាថ៌កំបាំង​មិន​ឲ្យ​នរណា​ដឹង​ឭ ឬ​ឃើញ។ តែ​បើ​អ្នក​ហ៊ាន​សម្ញែង ច្បាស់​ជា​នាំ ទុក្ខ​ដាក់​ខ្លួន​មិន​ខាន៕

ចុចអាន៖​ស្ទីល​ចុច​ទូរសព្ទអាច​ប្រាប់​ពី​ចរិត​សម្ងាត់ និង​ចរិត​ពេល​មាន​ស្នេហា​របស់​អ្នក​

ប្រភព៖ Rd ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម