ទម្លាប់​​​ល្អ​​៥យ៉ាង នារី​សម័យ​ថ្មី​​តែង​​មាន​ជាប់​​ខ្លួន

  • 2018-11-05 02:28:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​​ណា​ក៏​ចេះ​យំ ទន់​ខ្សោយ​ម្តង​​ម្កាល ប៉ុន្តែ​នាង​នៅ​តែ​​មាន​​វិធី​​សម្រាប់​​​ជួយ​​ខ្លួន​ឯង​ ដោយ​​ពុំ​ចាំ​បាច់​​ពឹង​​លើ​មនុស្ស​ប្រុស​​ឡើយ​ ព្រោះ​នាង​គឺ​ជា​នារី​សម័យ​ថ្មី​។​ ​វា​ជា​​យុគ​​សម័យ​​មួយ ដែល​នារី​​មាន​ជំហរ​​​រឹង​មាំ ស្រស់​ស្អាត​​ ​និង​​​​មាន​ភាព​​ជឿជាក់​ មាន​ទំនុក​ចិត្ត​ខ្ពស់។ នាង​​​ថែម​ទាំង​​​​ប្រកាន់​​ខ្ជាប់​នូវ ទម្លាប់​​ល្អ​ៗ​​៥យ៉ាង​នៅ​​ជាប់​​ខ្លួន​ជានិច្ច។

១. មិន​ខឹង​​ច្រឡោត​ គ្មាន​ហេតុផល​

ពេល​មាន​​បញ្ហា​អ្វី​មួយ​​កើត​ឡើង នាង​​​មាន​តិចនិក​​វ័យ​ឆ្លាត​ ​​​ចេះ​ស្វែង​​រកហេតុផល​​មួយ​​​ច្បាស់​លាស់ ដើម្បី​​ធ្វើ​ជា​​ដំណោះ​​ស្រាយ ដោយ​មិន​ប្រើ​កំហឹង។

២. ឆ្លាត​វៃតែ​​មិន​​ក្អេងក្អាង

មនុស្ស​ស្រី ​ពុំ​​​​ចាំបាច់​​​​ត្រូវ​​​ខំ​ប្រឹង​​ឲ្យ​​ល្អ​ឥត​​ខ្ចោះ​​ពេក​​ក៏​បាន ​បើ​អ្នក​​​​​​​តាំង​​ខ្លួន​​ម៉ឺង​ម៉ាត់​​​​ក្អេង​ក្អាង​ហួសហេតុ​​​​ ​នោះ​​​ភាព​វៃឆ្លាត​​នឹង​ក្លាយ​ជា​អសារបង់ ​​ដោយសារ​បាត់​បង់​ទំនាក់​ទំនង​ល្អ​​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន។​ ចេះ​លេង​សើច​​​ខ្លះ ទើប​គេ​ឯង​មិន​ខ្លាច​នឹង​និយាយ​ជាមួយ។

៣. ​​​​​ហ៊ាន​និយាយ​​ចំ​ត្រង់ៗ មិន​​បញ្ឆិតបញ្ឆៀង​​ក្រោយ​ខ្នង

​​នាង​​ចូល​ចិត្ត​និយាយ​​ចំ​ត្រង់ៗ​ ​ទោះ​​ពេល​​ខ្លះ​​​​ស្តាប់​សម្តី​​មើល​ទៅ ហាក់​បី​ដូច​ជា​កាច​​ឆ្នាសឆ្នើម​​បន្តិច​មែន ក៏​នាង​មិន​ដែល​ធ្វើ​​ខ្លួន​ជា​​ផ្លែ​ល្វា ផ្អែម​​តែ​នៅ​​នឹង​មុខ​ ហើយ​និយាយ​អាក្រក់​​ពី​ក្រោយ​ខ្នង​ដែរ។

៤. មិន​​​រស់​នៅ​​​ជាមួយ​ភាព​ឈឺ​ចាប់

ពេល​​​ជីវិត​​ធ្លាក់​ដល់​កម្រិត​មួយ ដែល​​​អាច​ធ្វើ​​ឲ្យ​​ទឹក​​ភ្នែក​ស្រក់​ហូរ​ដោយ​មិន​ដឹង​ខ្លួន នារី​​ក្នុង​​​យុគ​សម័យ​ថ្មី​​តែង​តែ ទន្ទិញ​​​​​​​ឃ្លា​ដ៏​មាន​តម្លៃ​មួយ​គឺ​​ "​ទឹក​ភ្នែក​មិន​អាច​ជួយ​អ្វី​​បាន ក្រៅ​ពី​​ខូច​សម្រស់​និង​កាន់​តែ​ទន់ខ្សោយ​​​ ខ្ញុំ​ត្រូវ​តែ​ជូត​​វា​ចេញ ហើយ​ងើប​ឈរ​​ឡើង​​វិញ”។

៥. មាន​សមត្ថភាព​រក​លុយ​បាន​ដោយ​​ខ្លួន​​ឯង

​សម័យ​នេះ​ទៅ​ហើយ ​ខ្លួន​ទី​ពឹង​​ខ្លួន ចេះ​ចាយ​វាយ ក៏​​ចេះ​​រក​​លុយ​​ដូច​គ្នា។ ការ​ប្រើ​ប្រាស់​​សមត្ថភាព​​​ពិត​ អ្នក​នឹង​អាច​ស្វែង​​​រក​​សុភមង្គល​ពិត​មក​ឲ្យ​​ខ្លួន​​ឯង ដោយ​​មិន​​​ចាំ​បាច់​ត្រូវ​ពឹង​លើ​កម្លាំង​​​អ្នក​​ដទៃ​​​នោះ​ទេ​ ៕

ចុចអានបន្ត៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម