មិនចង់ជ្រួញកន្ទុយភ្នែកទាំងវ័យក្មេង ស្រីៗគួរចេះវិធីថែរក្សាសម្រស់បែបនេះ
- 2018-10-17 09:27:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ជ្រួញកន្ទុយភ្នែកទាំងវ័យក្មេង ស្រីៗគួរចេះវិធីថែរក្សាសម្រស់បែបនេះ
នេះជាបញ្ហាចម្បងដែលនារីៗវ័យក្មេងបានជួបប្រទះ ហើយធ្វើឲ្យបាត់បង់សម្រស់ និងភាពទាក់ទាញរបស់ពួកគេ។ ដូចនេះស្រីៗត្រូវតែចេះវិធីថែរក្សាសម្រស់ដូចខាងក្រោមទៅ ទើបគ្មានស្នាមជ្រួយទាំងក្មេងខ្ចី៖
១.ជ្រើសរើសក្រែមលាបមានគុណភាព
ក្រែមសម្រាប់លាបរង្វង់ភ្នែកមានគ្រឿងផ្សំពិសេសជាងក្រែមធម្មតា ដូច្នេះស្រីៗគួរតែប្រុងប្រយ័ត្នខ្លាំងនៅពេលជ្រើសរើសយកមកប្រើ។ ព្រោះបើមិនដូច្នេះទេវាអាចបង្កើនស្នាមជ្រួញច្រើនទៀតដល់ភ្នែក។ ក្រែមលាបរង្វង់ភ្នែកមានពីរប្រភេទគឺលាបថ្ងៃ និងយប់។ ជ្រើសរើសផលិតផលមានសារធាតុចិញ្ចឹមដូចជាវីតាមីន K (ដែលអាចជួយកាត់បន្ថយរង្វង់ខ្មៅស្លក់ក្រោមភ្នែក), ជាតិកាហ្វេអ៊ីន (កាត់បន្ថយការហើម), ស៊ីលីកុន (ស្នាមជ្រួញដែលមានកំណត់) និងវីតាមីន C (ជួយបង្កើតកូឡាជែនឡើងវិញ), វីតាមីនE (ជួយឲ្យមានសំណើម) ។ កុំប្រើទៀងទាត់ទៅតំបន់ភ្នែក ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់ដល់ស្បែកកន្លែងនោះទៅវិញទេ។
២.លាបស្ដើងៗ
ការលាបក្រែមក្រោមរង្វង់ភ្នែកប្រើដោយដៃ និងថើៗបំផុត ព្រោះបើលាប ក្រាស់ពេកអាចខ្ជះខ្ជាយរបស់ និងធ្វើឲ្យស្បែកក្រោមភ្នែករឹតតែស្ដើង និងកាន់តែជ្រួញខ្លាំងទៅវិញ។ ម្យ៉ាងកុំប្រើកម្លាំងខ្លាំងៗលើក្រោមភ្នែកអី ព្រោះកាន់តែធ្វើឲ្យស្បែកយ៉ាប់លើសដើម។
៣.ម៉ាស្សាភ្នែក
បន្ទាប់ពីលាបក្រែមផ្ដល់សំណើមដល់រង្វង់ភ្នែកហើយ ត្រូវម៉ាស្សាបរិវេណនោះឲ្យបានយ៉ាងហោចណាស់ ៥ នាទី។ ដោយការធ្វើនោះគឺក្រោយលាបក្រែមភ្លាមៗ ដើម្បីឲ្យស្បែកឆាប់ស្រូបយកបានលឿន និងជួយសម្រួលសល់ភ្នែក។ ការម៉ាស្សាគឺគ្រាន់តែយកដៃឈ្លីថ្នមៗនៅជុំវិញភ្នែក ដោយកម្លាំងស្រាលៗជាការស្រេច៕
ចុចអាន៖ទម្លាប់អាក្រក់ៗធ្វើឲ្យនារីវ័យក្រោម ៣០ ឆ្នាំមានស្កូវពេញក្បាល ដូចយាយអាយុ ៥០ ឆ្នាំ