ចង់បានស្បែកសរលោងគិតតែលាបឡេ មិនខ្វល់ពីអាហារល្អ៥មុខនេះ ក៏មិនកើតដែរ
- 2018-10-18 06:46:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានស្បែកសរលោងគិតតែលាបឡេ មិនខ្វល់ពីអាហារល្អ៥មុខនេះ ក៏មិនកើតដែរ
តើមិត្តៗនារីឆ្ងល់អត់ពេលឃើញតារាល្បីៗ ឬអ្នកដែលមានស្បែកសរលោងស្អាត ចែងចាំងចេញពីខាងក្នុង? ក្រៅពីការថែរក្សាការពារដោយលាបឡេឬវិធីផ្សេងៗ របបអាហារក៏ជារឿងមួយដែលអ្នកគួរយកទុកដាក់ជាទីបំផុត ព្រោះវាអាចជួយធ្វើឲ្យស្បែកម៉ត់ស្អាតបែបធម្មជាតិ និងមានសុខភាពល្អ។
១. ត្រីសាល់ម៉ុន
នៅក្នុងត្រីសាល់ម៉ុនមានអូមេហ្គា៣ ដែលអាចជួយរក្សាជាតិខូឡាជែន ធ្វើឲ្យស្បែកមានសភាពទន់ ទប់ស្កាត់ភាពចាស់ និងការកើតមុនផងដែរ។
២. ប៉េងប៉ោះ
ប៉េងប៉ោះមានតួនាទីសំខាន់ជាងគេសម្រាប់ស្បែក ក្នុងចំណោមបន្លែផ្សេងទៀត។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយរក្សាតុល្យភាព ផ្តល់សំណើម ធ្វើឲ្យទន់ស្អាតបែបស៊ីជម្ពូ។
៣. ផ្លែក្រូច
ស្បែកមនុស្សត្រូវការវីតាមីនCជាចាំបាច់ ហើយវីតាមីនC គឺមាននៅក្នុងផ្លែឈើដែលមានរសជាតិជូរអែម។ វាក៏មានវីតាមីនB C សម្រាប់ជួយកាត់បន្ថយស្នាមជ្រួញ និងជាតិសរសៃហ្វាយបឺរ ដើម្បីជម្រុះកោសិកាចាស់ៗចេញ។
៤. ផ្លែ Berry គ្រប់ប្រភេទ
ក្នុងនោះមានដូចជា Blueberry Cherry Strawberry Raspberry Blackberries Cranberries ព្រោះមានជាតិវីមីនខ្ពស់ អាចជួយថែរក្សា ការពារស្បែក ពន្យារភាពចាស់ កម្ចាត់ជាតិប្រេងលើមុខ និងជួយរក្សាសំណើមភ្នែកផងដែរ។ ក្រៅពីផ្តល់ប្រយោជន៍ជាច្រើនចំពោះស្បែកហើយ ផ្លែឈើទាំងនេះថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។
៥. ផឹកទឹកឲ្យបានច្រើន
បន្ទាប់អាហារ៤មុខបានរៀបរាប់ខាងលើ អ្វីដែលស្បែកត្រូវការចាំបាច់មួយទៀតគឺទឹក។ ក្នុងមួយថ្ងៃត្រូវផឹកទឹក យ៉ាងហោចណាស់ឲ្យបាន២លីត្រ ដើម្បីស្បែកមានសំណើម ទប់ស្កាត់ភាពចាស់មុនវ័យ និងដើម្បីជួយឲ្យរាងកាយទាំងមូលមានសុខភាពល្អុ៕
ចុចអានបន្ត៖