ពេល​អ្នក​គ្មាន​លុយ សូម្បី​តែ​គ្រួសារ​អ្នក​ក៏​មើល​ងាយ​អ្នក​ដែរ កុំ​ថា​ឡើយ​អ្នក​ដទៃ

  • 2018-10-30 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​គ្មាន​លុយ អ្នក​ដែល​ចំអក​យើង​មុន​គេ​គឺ​សមាជិក​ក្នុង​គ្រួសារ។ មតិ​នេះ​គឺ​ជាក់​ស្ដែង​បំផុត។

រូបតំណាង

ទោះ​បី​​ពិបាក​ស្ដាប់​បន្តិច​មែន តែ​ប្រសិន​ជា​នៅ​ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់ អ្នក​ជា​មនុស្ស​ក្រ​ជាង​គេ សូម្បី​តែ​ឪពុកម្ដាយ បង​ប្អូន​ក៏​មើល​យើង​មិន​សូវ​ចូល​ភ្នែក​ដែរ។ នៅ​ពេល​ដែល​យើង​អស់​លុយ​មែនទែន ទើប​ដឹង​ថា​អ្នក​ណា​ជា​ញាតិ​ពិត​ប្រាកដ។

ពេល​មាន​បាន មួយ​ម៉ាត់​ក៏​បង ពីរ​ម៉ាត់​ក៏​បង ទឹក​មុខ​ស្រស់បស់ សម្ដី​ទន់​ភ្លន់​ផ្អែម​ល្ហែម មាន​អ្វី​ឆ្ងាញ់​ក៏​ទុក​ឲ្យ ក៏​ចាប់​ឲ្យ។ ពេល​គ្មាន​លុយ​វិញ​ កុំ​ថា​ឡើយ​ជួយ តែ​មុខ​មិន​ចង់​មើល​យើង​ផង។ មាន​តែ​ខ្លួន​ទីពឹង​ខ្លួន ទើប​អាច​ជួយ​អាត្មា​បាន។ ក្រសែ​ភ្នែក​របស់​គេ​ ពេល​យើង​មាន​លុយ និង​គ្មាន​គឺ​ខុស​គ្នា​ប្រៀប​ដូច​ថ្ងៃ និង​យប់។

១០​ឆ្នាំ​មុន អ្នក​ជិត​ខាង​ដោយ​សារ​តែ​គោរព​ឪពុក​ម្ដាយ​អ្នក ទើប​ធ្វើ​ល្អ​ដាក់​អ្នក។ ១០​ឆ្នាំ​ក្រោយ អ្នក​ជិត​ខាង​ដោយ​សារ​តែ​គោរព​អ្នក​ទើប​ធ្វើ​ល្អ​ដាក់​ឪពុក​ម្ដាយ​អ្នក។ នេះ​គឺ​ជា​ច្បាប់​ធម្មជាតិ​ទៅ​ហើយ។ សង្គម​គឺ​បែប​នេះ មិន​ថា​អ្នក​ជា​អ្នក​ណា​ឡើយ បើ​អ្នក​មាន​ទឹក​ប្រាក់ អ្នក​នឹង​នៅ​ខាង​លើ។ ទោះ​បី​ជា​មិន​ចង់ ក៏​យើង​ត្រូវ​ខំប្រឹង ខំ​ប្រឹង​រក​លុយ​ដើម្បី​កុំ​ឲ្យ​គេ​មើល​ងាយ។

មាន​លុយ​និយាយ​អ្វី​ក៏​ត្រូវ ទឹក​មាត់​ក៏​ប្រៃ សម្ដី​ក៏​មាន​ទម្ងន់។ កើត​មក​ក្រ​មិន​គួរ​ឲ្យ​ខ្លាច ខ្លាច​តែ​ក្រ​ហើយ តែ​មិន​ចេះ​គិត​វែង​ឆ្ងាយ​ទៀត​ទើប​គ្រោះ​ថ្នាក់។ ដូច​នេះ​បើ​ក្រ​ហើយ ត្រូវ​តែ​ឧស្សាហ៍ កុំ​ខ្ជិល ព្រោះ​ម៉ែឪ​ក៏​នឹង​ស្រលាញ់​អ្នក​ផ្សេង​ច្រើន​ជាង​យើង​ដែរ បើ​យើង​ផ្គត់ផ្គង់​គាត់​មិន​រួច ​៕

រូបតំណាង

ចុចអានបន្ត៖

ប្រភព៖ giadinhtiepthi អត្ថបទ៖ Caramel