៤ មូលហេតុ​ធ្វើ​ឲ្យ​អ្នក​រើស​មនុស្ស​ខុស​ម្ដង​ហើយ​ម្ដង​ទៀត

  • 2018-10-26 09:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ជួប​បុរស​ម្នាក់ គ្រប់​យ៉ាង​កំពុង​ដំណើរ​ការ​ទៅ​រលូន ប៉ុន្តែ​សុខ​ៗ​គេ​ក៏​ផ្លាស់​ប្ដូរ​​ខ្លាំង រហូត​ធ្វើ​ឲ្យ​អ្នក​សង្ស័យ​ថា​ខ្លួន​ឯង​បាន​ស្គាល់​គេ​ច្បាស់​ឬ​ក៏​អត់។ មែន​ហើយ ចិត្ត​មនុស្ស​គ្មាន​អ្នក​ណា​ស្មាន​ត្រូវ​​រហូតទេ មិន​អីចឹង​មិន​មែន​មនុស្ស​ម្នាក់​ៗ​ត្រូវ​ឆ្លង​កាត់​ស្នេហា​ច្រើន​ទម្រាំ​រក​ឃើញ​មនុស្ស​ពិត​ប្រាកដ​សម្រាប់​ខ្លួន​ឯង​ឡើយ។ យ៉ាង​ណា​ក៏​ដោយ​បើ​អ្នក​បរាជ័យ​ស្នេហា​ម្ដង​ហើយ​ម្ដង​ទៀត អ្នក​ក៏​គួរ​តែ​រៀន​សូត្រ​ពី​វា​ខ្លះ​ដែរ​ដើម្បី​កុំ​ឲ្យ​ជួប​កំហុស​ដដែល​ៗ​។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី ៤មូលហេតុ​ដែល​គួរ​ពិចារណា​ថា​ហេតុ​អី​បាន​ជា​អ្នក​ជ្រើសរើស​មនុស្ស​ខុស​ជានិច្ច៖

រូបតំណាង

**១. អ្នក​លង់​ស្នេហ៍​លើ​រូបរាង និង​អ្វី​ដែល​គេ​សម្ដែង​​​ច្រើន​ជាង​ចរិត​​​ពិត​របស់​គេ**

ឧបមា​ថា​អ្នក​បាន​ណាត់​ជួប​ជាមួយ​បុរស​ម្នាក់។ គេ​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ចាប់​អារម្មណ៍​ដោយ​ការ​និយាយ​ពាក្យ​ផ្អែមល្ហែម ហើយ​ធ្វើ​ឲ្យ​អ្នក​សើច​សប្បាយ ហើយ​​អ្នក​ក៏​លង់​ស្រលាញ់​គេ​ ដោយ​មិន​បាន​ចាប់​អារម្មណ៍​ថា ការ​ពិត​អត្តចរិត​ពិត​​របស់​គេ​ទៅ​វិញ​ទេ​ដែល​អ្នក​គួរ​ចាប់​អារម្មណ៍ ពិសេស​គឺ​ភាព​ស្មោះត្រង់។

២. អ្នក​មើល​រំលង​ទង្វើ​អាក្រក់​របស់​គេ

អ្នក​អាច​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​យូរ​ដើម្បី​មើល​ចិត្ត​មនុស្ស ប៉ុន្តែ​សញ្ញា​តឿន​គ្រោះថ្នាក់​ផ្សេង​ៗ​ក៏​ជា​អ្វី​ដែល​​អ្នក​គួរ​ចាប់​អារម្មណ៍​ដែរ ដូច​ជា​ពាក្យ​សម្ដី ឬ​ទង្វើ​នានា​របស់​គេ ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​គេ​មិន​បាន​ស្រលាញ់​អ្នក​​ពិត។ ចូរ​ស្មោះត្រង់​នឹង​ខ្លួន​ឯង​ជាជាង​មើល​រំលង​រឿង​ទាំង​នោះ ទើប​អ្នក​មិន​​ស្ដាយ​ក្រោយ​នៅ​ពេល​ក្រោយ។

រូបតំណាង

៣. អ្នក​ជឿ​ថា​អ្នក​ថា​ផ្លាស់​ប្ដូរ​គេ​បាន

នៅ​ពេល​មាន​ស្នេហា យើង​ក៏​ជឿ​ថា​ភាគី​ម្ខាង​ទៀត​នឹង​ព្រម​ផ្លាស់​ប្ដូរ​ខ្លួន​គេ​ដើម្បី​យើង ប៉ុន្តែ​តាម​ការ​ពិត មនុស្ស​ម្នាក់​អាច​ផ្លាស់​ប្ដូរ​បាន​គឺ​នៅ​ពេល​ដែល​គេ​ចង់​ផ្លាស់​ប្ដូរ​តែ​ប៉ុណ្ណោះ កុំ​យល់​ច្រឡំ​ថា​គេ​ផ្លាស់​ប្ដូរ​ដើម្បី​យើង​អី។ មិន​មែន​មាន​ន័យ​ថា​គេ​មិន​អាច​ផ្លាស់​ប្ដូរ​សោះ​នោះ​ទេ វា​អាច​​​ត្រឹម​រឿង​តូច​តាច តែ​សម្រាប់​សន្ដាន​ និង​ធម្មជាតិ​របស់​គេ​គឺ​ប្រាកដ​ជា​មិន​អាច​ផ្លាស់​ប្ដូរ​បាន​ឡើយ។

៤. អ្នក​រំពឹង​ខ្ពស់

អ្នក​អាច​នឹង​កំពុង​សម្លឹង​រក​មនុស្ស​ប្រុស​ដែល​មាន​​ទឹក​ចិត្ត​អធ្យាស្រ័យ ​មនុស្ស​ប្រុស​ដែល​មាន​ផ្ទះ​ជា​របស់​ខ្លួន​ឯង មនុស្ស​ប្រុស​ពូកែ​ធ្វើ​ម្ហូប ...។ ការ​កំណត់​គុណសម្បត្តិ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​បែប​នេះ គឺ​ជា​ការ​ចាប់​ផ្ដើម​ល្អ ប៉ុន្តែ​ពេល​ខ្លះវា​ក៏​ធ្វើ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​គុណសម្បត្តិ​​ទាំង​នេះ​ខ្លាំង​ពេក និង​មើល​រំលង​ឱកាស​ដែល​ធំ​ជាង​នោះ។ សាក​ល្បង​បើក​ចិត្ត​ឲ្យ​ទូលាយ អ្នក​នឹង​អាច​រក​ឃើញ​ថា​មនុស្ស​ប្រុស​ដែល​​មិន​មាន​គុណសម្បត្តិ​គ្រប់គ្រាន់​តាម​ដែល​អ្នក​ចង់​បាន អាច​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​បំផុត​ក៏​ថា​បាន ៕

ចុចអានបន្ត៖

ប្រភព៖ issue247 ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី