ទម្លាប់​ឲ្យ​ខួរក្បាល​អ្នក​គិត​រឿង​ល្អៗ​បាន​រាល់​ថ្ងៃ អ្នក​គួរ​តែ​ធ្វើ​នូវ​រឿង​ ៥​នេះ

  • 2018-10-25 02:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខួ​រ​ក្បាល​យើង​មិន​ធំ​ទេ ដូច្នេះ​គួរ​តែ​ផ្ទុក​អ្វី​ដែល​ល្អ​ អ្វី​ដែល​សំខាន់។ ការ​គិត​វិជ្ជមាន​គឺ​ជា​រឿង​ពិសេស​​មួយ​សម្រាប់​ជីវិត​មនុស្ស​យើង​ ព្រោះ​ពេល​ដែល​យើង​មាន​គំនិត​ល្អ​យើង​ក៏​អាច​រស់​នៅ​ដោយ​ភាព​រីករាយ​​បានដែរ។ ខាង​ក្រោម​នេះ​ជា​ទម្លាប់​មួយ​ចំនួន​ដែល​អាច​ឲ្យ​ខួរ​ក្បាល​អ្នក​គិត​រឿង​ល្អ​ៗ​បាន​យ៉ង​ប្រសើរ៖

១. ដើរ ដេក​ ឈរ ​អង្គុយ​ឲ្យ​បាន​​ត្រង់​

ការ​ដែល​យើង​អង្គុយ​ត្រង់​បាន​បង្ហាញ​ពី​គំនិត​វិជ្ជមាន​ដែល​យើង​មាន​ ហើយ​វា​ថែម​ទាំង​អាច​បង្កើត​ការ​គិត​ល្អ​ៗ​ដែល​ខួរ​ក្បាល​បាន​បញ្ជា​មក​ ដូច្នេះ​ហើយ​យើង​គួរ​តែ​ព្យាយាម​អង្គុយ​ឲ្យ​បាន​ត្រង់​ខ្លួន។

២. ​អាន​សៀវភៅ ឬ​អត្ថបទ​ណា​​ដែល​មាន​ការ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង

បើ​យើង​មិន​ចូល​ចិត្ត​អាន​ព័ត៌មាន​ទេ យើង​អាច​អាន​សៀវភៅ​ ឬ​ក៏​ប្រយោគ​ណា​ដែល​អាច​ជំរុញ​ទឹក​ចិត្ត​យើង​បាន​​ ដើម្បី​ឲ្យ​យើង​មាន​ការ​តស៊ូ​ និង​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ទៅមុខ​ទៀត។

៣. សរសេរ​ពី​អ្វី​ដែល​យើង​បាន​ធ្វើ​ល្អ​នៅ​ថ្ងៃ​នេះ

វា​ជា​ការ​ងាយ​ស្រួល​ណាស់​ យើង​គ្រាន់​តែ​កត់​ពី​សកម្មភាព​ដែល​យើង​បាន​ធ្វើ​អ្វី​ល្អ​ៗ​នៅ​ក្នុង​ថ្ងៃ​នេះ​ ពេល​នោះ​ហើយ​យើង​ពិត​ជា​មាន​អារម្មណ៍​រីករាយ​នូវ​អ្វី​ដែល​យើង​បាន​ធ្វើ​ ដូច្នេះ​យើង​ត្រូវ​រក្សា​នូវ​ការ​ធ្វើ​ល្អ​នោះ​ឲ្យ​បាន​រាល់​ថ្ងៃ។

៤. អបអរ​នូវ​ភាព​ជោគជ័យ​យើង​នៅ​ថ្ងៃ​នេះ

ពេល​ដែល​យើង​ឈ្នះ​អ្វី​មួយ​ ឬ​ ក៏​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន យើង​អាច​អបអរ​ឲ្យ​ខ្លួន​ឯង​ដូច​ជា​ការ​ទិញ​កាដូ​ជូន​ខ្លួន​ឯង​ ដើរ​លេង​ ញ៉ាំ​អាហារ​ដែល​យើង​ចូល​ចិត្ត​ជា​ដើម។

៥. គិត​ថា​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ហេតុ​ និង ផល

ពេល​ខ្លះ​យើង​អាច​នឹង​មាន​គំនិត​ផ្ដេសផ្ដាស​ ស្មុគស្មាញ​ ព្រោះ​គិត​អី​មិន​ចេញ​ ប៉ុន្តែ​យើង​គួរ​តែ​គិត​ថា​អ្វី​ក៏​ដោយ​ក៏​មាន​ហេតុ និង ផល​របស់​វា​ដែរ​ ដូច្នេះ​បញ្ហា​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ​ឲ្យ​តែ​យើង​គិត​​និង​ធ្វើ​វា៕

ចុចអាន៖ទម្លាប់​មួយ​ចំនួន​ងាយ​ៗនឹង​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ឲ្យ​ល្អ​ប្រសើរ​ឡើង​

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា