ទម្លាប់មួយចំនួនងាយៗនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យល្អប្រសើរឡើង
- 2018-10-22 04:16:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់មួយចំនួនងាយៗនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យល្អប្រសើរឡើង
ជីវិតពេលនេះអាចមិនសូវជាមានភាពរលូនទៅមុខ ដូចនេះប្រហែលជាមានបញ្ហាជាច្រើនដែលអ្នកគួរតែកែប្រែ ដើម្បីទទួលបានជីវិតថ្មីដែលល្អប្រសើរ។ រឿងទាំងនោះមិនសូវជាលំបាកប៉ុន្មានទេ តែបើគ្មានចិត្តតស៊ូធ្វើ គឺមិនឲ្យជីវិតបានថ្លៃថ្លាឡើយ។
១.ពិនិត្យមើលផលិតភាពរបស់អ្នក
រឿងទីមួយ សូមចាប់ផ្ដើមជាមួយអ្វីដែលអ្នកចង់បាន។ ប្រសិនបើអ្នកមិនអាចចូលទៅក្នុងតំបន់ និងវាយលុកគោលដៅរបស់អ្នក អ្នកត្រូវតាមដានទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ មួយវិញទៀតគួរតែសរសេរផែនការប្រចាំថ្ងៃ និងកត់ចំណាំអ្វីប្លែក ព្រោះវានឹងជួយអ្នកឲ្យដឹងពីរឿងបន្ទាបដែលត្រូវធ្វើ។រយៈពេលមួយ ឬពីរសប្ដាហ៍ក្រោយអ្នកគួរតែយកកំណត់ហេតុមកមើល នោះអ្នកអាចសម្គាល់ឃើញភាពមិនប្រក្រតីមួយចំនួន។
**២.តាមដានរបបអាហាររបស់អ្នក**
ជីវិតដ៏សុខសាន្តបាន ទាល់តែមានសុខភាពល្អ ដូចនេះអ្នកគួរតែតាមដានពីអាហារដែលទទួលទានរាល់ថ្ងៃ ថាអាហារបែបណាដែលអាចធ្វើឲ្យរាងកាយរឹងមាំ ខួរក្បាលស្រស់ថ្លាល្អ និងមួយណាបណ្ដាលឲ្យសុខភាពអ្នកទ្រុឌទ្រោម។ នៅពេលអ្នកដឹងពីរបបអាហារទាំង ៣ ពេលប្រចាំថ្ងៃហើយឃើញថាសុខភាពនៅតែមិនទាន់បរិបូរណ៍ នោះអាចមកពីកង្វះខាតការហាត់ប្រាណ ដូចនេះបន្ទាប់ពីទទួលទានអាហារប្រកបដោយជីវជាតិកុំភ្លេចបញ្ចេញជាតិពុលពីក្នុងខ្លួនដោយការហាត់ប្រាណយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្ដាហ៍។ រឿងមួយទៀតដែលសំខាន់មិនអាចខ្វះបាន គឺសុខភាពផ្លូវចិត្ត។
៣.ពិនិត្យមើលលទ្ធផលប្រចាំថ្ងៃ
ត្រួតពិនិត្យមើលលទ្ធផលជាប្រចាំរបស់អ្នក ហើយប្រៀបធៀបគ្នា។ អ្នកប្រាកដជាឃើញថាថ្ងៃខ្លះលទ្ធផលបានល្អ ហើយថ្ងៃខ្លះទៀតមិនបានល្អ។ ពេលនោះអ្នកត្រូវតែស្វែងរកមូលហេតុដែលនាំឲ្យកើតមានបញ្ហាបែបនេះ៕
ចុចអាន៖ទម្លាប់ជាប្រចាំទាំងនេះហើយដែលធ្វើឲ្យជីវិតអ្នកកាន់តែដុនដាបទៅៗ