ដំបូន្មានស្នេហាល្អៗ សម្រាប់ស្រីៗវ័យ ២០ ឆ្នាំ
- 2018-10-13 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំបូន្មានស្នេហាល្អៗ សម្រាប់ស្រីៗវ័យ ២០ ឆ្នាំ
ក្នុងវ័យនេះមានអ្នកខ្លះប្រហែលជាមានសំណួរជាច្រើនទាក់ទងនឹងរឿងរ៉ាវស្នេហា តែគ្មានចម្លើយ។ ខ្លះទៀតក៏មិនហ៊ានសួរ ព្រោះគ្មានទំនុកចិត្តនឹងទទួលបានចម្លើយមកវិញសមប្រកប ឬគ្មានអ្នកណាអាចឆ្លើយបានទៀតផង។ ខាងក្រោមជាដំបូន្មានល្អៗ សម្រាប់អ្នកមានស្នេហាក្នុងវ័យ ២០ ឆ្នាំ៖
១. កុំខ្វល់ពីសម្ដីអ្នកដទៃ៖ ត្រូវសាកមើលដោយខ្លួនឯង ព្រោះទោះលទ្ធផលយ៉ាងណាគឺខ្លួនយើងហ្នឹងជាអ្នកទទួលរ៉ាប់រង។ បើវាជាកំហុសរៀនពីវា បើវាជាស្នេហ៍ពិតក្ដាប់ឱកាសអោយជាប់។
**២.កុំអស់សង្ឃឹម**៖ បើជួបមនុស្សខកបំណង គួរតែកុំបន្ទោសនរណា ព្រោះស្នេហ៍ស្មោះវាពិបាករកបែបនេះហើយ។ អ្នកត្រូវចេះអត់ធ្មត់រង់ចាំបុរសល្អដែលជាគូពិតមកបង្ហាញខ្លួន។
៣.ឲ្យមនុស្សប្រុសមករកយើងមុន៖ នេះជាការឲ្យតម្លៃខ្លួនឯង និងគ្រួសារ។ ត្រូវធ្វើអ្វីដែលមើលទៅមិនបំផ្លាញមុខមាត់អ្នក ព្រោះមនុស្សដែលស្រលាញ់ពិត គេនឹងហ៊ានបង្ហាញពីលក្ខណៈជាបុរសពិតនៅចំពោះមុខសង្គមតែម្ដង។
៤.បើជួបមនុស្សល្អហើយ ត្រូវរៀនចេះយល់ចិត្តគ្នាទៅវិញទៅមក៖ មនុស្សប្រុសមិនមែនកើតមកដើម្បីតែលួងគេដូចក្នុងចម្រៀង ឬរឿងភាគឡើយ។ អ្នកត្រូវចេះបត់បែនតាម និងយល់ពីគេខ្លះ បើមិនដូច្នោះទេស្រីដទៃមកដណ្ដើមស្នេហាអ្នកហើយ។
៥.កុំគួរយល់ស្របតាមគេគ្រប់ជំហានទេ៖ ពិតណាស់ថាការស្រលាញ់គ្នាត្រូវចេះចុះសម្រុង និងសម្របសម្រួលគ្នា តែកុំសម្របដល់ថ្នាក់ដូរទៅជាមនុស្សផ្សេងម្នាក់ទៀត ដើម្បីគេ ព្រោះមនុស្សស្រលាញ់គ្នានឹងទទួលយកចំណុចល្អ និងអាក្រក់គ្នាទៅវិញទៅមក។
៦.មើលថាគេនោះចេះស្រលាញ់គេប៉ុណ្ណា៖ អាចនិយាយបានថាពេលអ្នកចូលជាផ្នែកសំខាន់នៃជីវិតគេហើយ តើគេស្រលាញ់ និងថែរក្សាអ្នកដូចពេលតាមញ៉ែដំបូងអត់។
៧.គោលដៅនៃជីវិត៖ ដើម្បីឲ្យស្នេហាបែបយុវវ័យមួយនេះឈានទៅដល់មង្គលការ ទាំងពីរនាក់គួរមានគោលដៅជីវិតច្បាស់លាស់។ ដោយចាប់ផ្ដើមពីការរៀនសូត្រ សន្សំប្រាក់ ការធ្វើការជាដើម។
៩.កុំមើលស្រាលរឿងតូចតាច៖ ព្រោះជួនកាលរឿងទាំងនោះអាចបង្កើនសេចក្ដីសុខ ឬក៏ការធ្វើឲ្យប្រេះស្រាំដោយសារមិនបានអើពើនឹងវា។
១០.ត្រូវចេះនិយាយពាក្យសុំទោស៖ គ្រប់ពេលមានកំហុសត្រូវប្រើពាក្យនេះ ហើយក៏មិនគួរខ្លួនឯងធ្វើខុសឲ្យបុរសមកសុំទោស ឬមកលួងវិញឡើយ៕
ចុចអាន៖ប្រុសៗចង់ញ៉ែបានមនុស្សស្រីឆ្នាស់ គួរដឹងរឿងអ្វីខ្លះពីនាង?