ចង់​បាន​ការ​ស្រលាញ់​ស្មោះ​ពី​មនុស្ស​ប្រុស កុំ​ប្រើ​សម្រស់​ទៅ​ទាញ​មក តែ​គួរ​ប្រើ

  • 2018-10-12 23:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រស់​តែ​មួយ​មុខ​មិន​អាច​ទទួល​បាន​ការ​ស្រលាញ់​ស្មោះស្ម័គ្រ​ពី​មនុស្ស​ប្រុស​បាន​ឡើយ។ តែ​ស្រី​ៗ​គួរ​មាន​របស់​អស់​ទាំង​នេះ​ទៀត ទើប​អាច​បាន​ចិត្ត​ស្មោះ​ពី​គេ​បាន៖

១.សម្ដី​ពិត​ចេញ​ពី​ចិត្ត៖ រាល់​ទង្វើ និង​ពាក្យ​សម្ដី បើ​យើង​និយាយ​តែ​ពាក្យ​ពិត​ជាមួយ​គេ នោះ​គេ​ប្រាកដជា​ស្មោះត្រង់​ជាមួយ​យើង​ដែរ។ តែ​បើ​និយាយ​កុហក​បោកប្រាស់​គេ នោះ​គេ​ក៏​មិន​ស្មោះ​ជាមួយ​វិញ​ដែរ។

រូបតំណាង

**២.មិន​ក្បត់គ្នា**៖ ស្រលាញ់​គ្នា​ត្រូវ​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ស្នេហា​អាច​គង់វង្ស​យូរអង្វែង​បាន តែ​កាលណា​យើង​មិន​ចេះ​ក្បត់​គេ នោះ​គេ​ក៏​មិន​ក្បត់​យើង​វិញ​ដែរ។

៣.អត្តចរិត​សុភាព​រាបសា៖ មនុស្ស​ស្រី​ដែល​មាន​ចរិត​បែប​នេះ ធ្វើឲ្យ​មនុស្ស​ប្រុស​ស្រលាញ់​ខ្លាំង​ជាង​សម្រស់​ទៅ​ទៀត ហើយ​ថែម​ទាំង​មាន​ចិត្ត​អាណិត​លើស​ស្រលាញ់​ទៅ​ទៀត។

៤.មាន​ទំនួល​ខុសត្រូវ៖ កាលណា​យើង​ជា​មនុស្ស​ដែល​ចេះ​ដឹង​ខុស​ត្រូវ និង​មាន​ភាព​ច្បាស់លាស់ គឺជា​មន្ត​ស្នេហ៍​សំខាន់​ជាង​បុរស​ទៅ​ទៀត។ មនុស្ស​ស្រី​ប្រភេទ​នេះ​ហើយ ដែល​បុរស​ស្រលាញ់​ខ្លាំង។

៥.ម៉ឺងម៉ាត់៖ មនុស្ស​ស្រី​ដែល​មាន​លក្ខណៈ​បែប​នេះ​ហើយ ដែល​បុរស​ៗ​ប៉ងប្រាថ្នា​អស់​មួយ​ជីវិត ព្រោះ​ភាព​ម៉ឺងម៉ាត់​បញ្ជាក់​ថា​ជា​ស្ត្រី​ដ៏​ពិសេស​ម្នាក់។

៦.មាន​ភាព​ថ្លៃថ្នូរ៖ ភាព​ថ្លៃថ្នូរ​ទាំង​ក្នុង និង​ក្រៅ​រាងកាយ​របស់​មនុស្ស​ស្រី​ជា​ចំណង​ចង់​ចិត្ត​មនុស្ស​ប្រុស​ឲ្យ​នៅ​តែ​ស្រលាញ់​ស្មោះ​អស់​មួយ​ជីវិត។

រូបតំណាង

៧.មិន​បំបាក់​គ្នា៖ នេះ​ជា​ចំណុច​សំខាន់​ដែល​មនុស្ស​ស្រី​គួរតែ​ចងចាំ​ ព្រោះ​ថា​ការ​ចេះ​ទុក​មុខ​ឲ្យ​ភាគី​ម្ខាង​ទៀត​ធ្វើឲ្យ​គេ​មិន​ដាច់​ចិត្ត​ចោល​យើង៕

ចុចអាន៖ស្រីៗ​គួរ​តែរៀន​យល់​ចិត្ត​មនុស្ស​ប្រុស​តាម​រយៈរឿង​មួយចំនួន​នេះ

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម