ប្រុសៗចង់ញ៉ែបានមនុស្សស្រីឆ្នាស់ គួរដឹងរឿងអ្វីខ្លះពីនាង?

  • 2017-10-02 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​ធម្មជាតិ​ស្រាប់​ហើយ​ ដែល​បង្កើត​មនុស្ស​មក​ឱ្យ​មាន​អត្តចរិត​ផ្សេង​ៗ​គ្នា​ មនុស្ស​ស្រី​ខ្លះ​សុភាព​រាប​សារ​រម្យ​ទម្យ ​តែ​បុរស​បែរ​ជា​មិន​មើល​ឃើញ​។ ខុស​ពី​មនុស្ស​ស្រី​ខ្លះមាន​ចរិត​ពី​កំណើត​ឆ្នាស់​ឆ្នើម​ ញ៉េវ​ញ៉ាវ ​ហើយ​ក្បាល​រឹង​ទៀត​មិន​យល់​សោះ​ហេតុអ្វី​ក៏​មនុស្ស​ប្រុស​មួយ​ចំនួន​ចាប់​អារម្មណ៍​នាង​ម្ល៉េះ​? មនុស្ស​ស្រី​ជំពូក​នេះ​មាន​លក្ខណៈ​ពិសេស​អ្វី​ទៅ​?

១. នាង​ពោរ​ពេញ​ទៅ​ដោយ​ភាព​ជឿ​ជាក់​៖ មនុស្ស​ស្រី​ជំពូក​នេះ​ភាគ​ច្រើន​មិន​ចូល​ចិត្ត​នៅ​ក្រោម​បង្គាប់​គេ​ទេ ​ព្រោះ​នាង​ចង់​ឈ្នះ​និង​តែង​តែ​ជឿ​ជាក់លើការងាររបស់ខ្លួនឯងជានិច្ច។

២. មាន​ការ​តាំង​ចិត្ត​ខ្ពស់​៖ នាង​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ ​និង​មិន​ងាយ​ត្អូញ​ត្អែរ​ចំពោះ​ភាព​នឿយ​ហត់​ឡើយ​។

រូបតំណាង

**៣. និយាយ​ម៉េច​ធ្វើ​អ៊ីចឹង​៖** រាល់​ពេល​ដែល​នាង​សន្យា​ពី​រឿង​អ្វី​មួយ​គឺ​នាង​ព្យាយាម​ធ្វើ​ឱ្យ​បាន​មិន​ឱ្យ​ក្រឡាស​សម្តី​ទេ​។ នាង​អាច​ប្រើ​សម្តី​អាក្រក់​ក៏​ពិត​មែន​ ប៉ុន្តែ​ការងារ​គឺ​ដឹង​តែ​ទាន់​ពេល​និង​មាន​គុណភាព​ជានិច្ច​។

៤. មិន​ឈឺ​ឆ្អាល​នឹង​សម្តី​អ្នក​ដទៃ​៖ ដោយ​សារ​នាង​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង ​ដូច្នេះ​នាង​មិន​សូវ​ខ្វល់​ខ្វាយ​ច្រើន​ពី​សម្តី​អ្នក​ដទៃ​ឡើយ​។ នាង​គិត​ថា​មាន​តែ​ខ្លួន​ឯង​ទេ​ដែល​ដឹង​ច្បាស់​ពី​ខ្លួន​ឯង​។

រូបតំណាង

៥. មិន​សូវ​គិត​ច្បាប់​ទម្លាប់​ច្រើន​៖ នាង​ចូល​ចិត្ត​បត់​បែន​តាម​កាលៈ​ទេសៈ​ច្រើន​ជាង​ការ​ធ្វើ​ការ​តាម​ច្បាប់​ទម្លាប់​។ មិន​ខ្វល់​ថា​ដើរ​តាម​ផ្លូវ​ណា ​ឬ​ជិះ​អ្វី​ទៅ​ទេ ​សំខាន់​ឱ្យ​តែ​ទៅ​ដល់​គោលដៅ​ទាន់​ពេល​៕

ចុចអាន៖អ្នកមិនសមនៅជាមួយគ្នាទេបើដៃគូមានចំនុចទាំង ៤ នេះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា