ចូលកាមេរ៉ាអន្តរជាតិទើបដឹងថាស្បែកពិតរបស់តារាស្រីលំដាប់ A អាក្រក់ដល់កម្រិតណា
- 2018-10-12 05:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលកាមេរ៉ាអន្តរជាតិទើបដឹងថាស្បែកពិតរបស់តារាស្រីលំដាប់ A អាក្រក់ដល់កម្រិតណា
សម្រស់របស់តារាស្រីជួរមុខអាស៊ីជាច្រើនរូបត្រូវបានគេបកអាក្រាតថាមិនស្អាតដូចចុះផ្សាយនោះឡើយ នៅពេលត្រូវធ្លាក់ចូលកញ្ចក់កាមេរ៉ារបស់អ្នកកាសែតអន្តរជាតិ។
ជាធម្មតា រាល់ពេលចូលរួមក្នុងកម្មវិធីក្រៅស្រុកម្ដងៗ សិល្បការិនីអាស៊ីតែងនាំយកជាងថតរូបទៅដោយខ្លួនឯងព្រោះចង់បានរូបភាពខ្លួនចេញមកស្អាតបំផុត។ យ៉ាងណាក្ដី ទោះបីជាធ្វើបែបនេះក្ដី ក៏ពួកគេជៀសមិនផុតពីការបកអាក្រាតពីសំណាក់អ្នកកាសែតអន្តរជាតិ ត្បិតរូបភាពរបស់ពួកគេ នៅពេលបញ្ចេញលើបណ្ដាញព័ត៌មានគឺមិនបានឆ្លងកាត់ការកាត់តនោះឡើយ ដែលធ្វើឲ្យស្បែកតារាស្រីទាំងនេះមើលទៅគ្រើម ក្រាស់ម្សៅ និងចាស់ជាងវ័យ។
ខណៈតារាស្រីកូរ៉េ នៅតែមានស្បែកស្អាតធម្មតានោះ ស្បែកតារាចិនត្រូវគេវាយតម្លៃថាមិនម៉ដ្ឋស្អាតដូចតារាប្រទេសជិតខាងឡើយ។ ខាងក្រោមនេះគឺជាតារាស្រីជួរមុខមួយចំនួនដែលត្រូវបកអាក្រាតដោយអ្នកព័ត៌មានអន្តរជាតិ៕
១. Jessica Jung
២. Jun Ji Hyun
៣. Son Na Eun
៤. Li Bingbing
៥. Fan Bingbing
៦. Yang Mi
៧. Zhao Wei
៨. Zhou Xun
៩. Zhang Zi Yi
១០. Chompoo Araya
ចុចអាន៖បាត់មុខ Fan Bingbing, Shu Qi ក្លាយជារាជិនីអាស៊ីថ្មីរបស់កម្មវិធី Louis Vuitton