​​ល្បែង​​​​ចិត្ត​សាស្រ្ត​៖ តើ​អ្នក​​​ធ្វើ​​អ្វីមុន​គេ ក្នុង​​​​ស្ថានភាព​បែប​​​នេះ? ចម្លើយ​ដែល​អ្នក​រើស នឹង​ប្រាប់​ច្រើន​ពី​ចរិត​របស់​អ្នក

  • 2018-10-11 08:45:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​មាន​​​​​​​ទង្វើ​ជា​​​​​ច្រើន​​​​​​​​​​​​នៅ​ក្នុង​ជីវិត​​​ ដែល​​អាច​​បក​​ស្រាយ​​អំពី​អ្នក​ ដូចជា​​ទម្លាប់​​​​ប្រចាំ​​ថ្ងៃ ​និង​​​កាយវិការ​​ជា​​ដើម។ នៅ​ក្នុង​​រូប​ភាព​មួយ​នេះ មាន​​​បញ្ហា​​​៤​យ៉ាង​​​កំពុង​តែ​​កើត​​ឡើង​​​​​​​​ដំណាល​​គ្នា អ្វី​​ដែល​​​អ្នក​​សម្រេច​ចិត្ត​​ធ្វើ​មុន​គេ អាច​​​​បង្ហាញ​​​​យ៉ាង​​ច្បាស់​​ពី​​អត្តចរិត​​របស់​​អ្នក។

១. បិទ​​​​​​​ភ្លើង​​កំសៀវ​ទឹក

ប្រសិន​បើ​អ្នក​​​​​ បិទ​​​ភ្លើង​​កំសៀវ​ទឹក​​មុន​គេ មាន​ន័យ​​ថា​​​​​​​អ្នក​​ជា​​មនុស្ស​​​​​ដាក់​ចិត្ត​​ដាក់​កាយ​ពេល​​ធ្វើ​អ្វីមួយ និង​មាន​ភាព​​​រហ័សរហួន​​​​​។​ ​​អ្នក​​​​​​​​ចេះ​​​​​សម្រេច​​ចិត្ត​លឿន ​​ដោយ​មិន​​​​ស្មុគស្មាញ​​​ច្រើន​។​ អ្នក​​បារម្ភ​​ពី​សុវត្ថិភាព​​​​ និង​​អាច​​​គ្រប់គ្រង​​​​​អារម្មណ៍​​បាន​ល្អ​​ ពេល​​មាន​​អាសន្ន។ គ្មាន​អ្វី​​​​​អាច​​​​​បញ្ឈប់​​​អ្នក​​ ពី​​គោលដៅ​​​​ដែល​​​​​អ្នក​​​​​​​ប្រាថ្នា​​ឡើយ ហើយ​​អ្នក​​ក៏​មិន​ងាយ​​​ដើរ​​​បក​ក្រោយ​​ដែរ។

២. ​ទៅ​ទទួល​​​ទូរសព្ទ

​​​​បើ​​​អ្នក​​​ឆ្លៀត​ទៅ​ទទួល​​​ទូរសព្ទ​​​​សិន​ មាន​​ន័យ​​​ថា​​​​​​​​អ្នក​​ជា​​មនុស្ស​​​​​ចូល​ចិត្ត​​ផ្តោត​​អារម្មណ៍​​ ​​​​និង​​​​ពូកែ​​​​រក្សា​ទំនាក់ទំនង។ ​​​​អ្នក​​មាន​កាតព្វកិច្ច​​ច្រើន​​​ដែល​ត្រូវ​ធ្វើ ឬ​មួយ​អាច​ជា​​​​​​រកស៊ី​​ដែល​មមាញឹក​​ខ្លាំង​។ អ្វី​​ដែល​​​អ្នក​ពិបាក​​​​ទទួល​​យក​បំផុត​​​​ គឺ​​ពេល​​​អ្នក​​ដទៃ​​​​​​​ធ្វើ​​​​ខុស​​​។​​​​​ ​​អ្នក​​​​​​​​​​​តែង​​តែ​​​​​មាន​ការ​​​​សន្ទនា​ ​​ជជែក​​ពិភាក្សា​​ នូវ​​​អ្វី​​ដែល​មាន​​ប្រយោជន៍​​សម្រាប់​ខ្លួន​ឯង។

៣. លួង​​ទារក​ឲ្យ​បាត់​​យំ

បើ​អ្នក​​ព្យាយាម​ទៅ​លួង​​​​​ទារក​​​​​​​ឲ្យ​បាត់​​យំ​​មុន​គេ អ្នក​​ជា​​មនុស្ស​ចិត្ត​​ត្រជាក់​ ​ប៉ិន​​​ប្រសប់ និង​​​ចូលចិត្ត​​​ជួយ អ្នក​ផង​​​នៅ​ជុំវិញ​​​​ខ្លួន​​​​​​​ ហើយ​​ក៏​​ហ៊ាន​​​លះ​បង់​​​ដើម្បី​អ្នក​​ដទៃ​​ផង​​ដែរ។ អ្នក​​​ស្រលាញ់​​គ្រួសារ​​ខ្លាំង​​​ណាស់ និង​​មាន​​ទំនាក់ទំនង​​ល្អ​ជាមួយ​​មនុស្ស​​រាល់​​គ្នា។ អ្នក​​​​ខ្លាច​ភាព​ឯកា​ ដូច្នេះ​ហើយ​​​​​​មាន​មនុស្ស​​ម្នាក់​​នៅ​ក្បែរ​​​ពិត​ជា​សំខាន់​​ណាស់​​​។​ រវាង​ការ​ជួប​ជុំ​ញ៉ាំ​​អាហារ​ជាមួយ​​​​​​គ្រួសារ និង​ជប់​​លៀង​នៅ​​ក្នុង​​បារ​ ​អ្នក​​ច្បាស់​ជា​​​​​ជ្រើស​​យក​​គ្រួសារ​មិន​​ខាន។

៤.​ ដេញ​​ឆ្កែ​ចេញពីសាឡុង

​​​​បើ​​​អ្នក​​​​គិត​ថា​​ចង់​​ដេញ​ឆ្កែ​​ចេញ​ពី​​សាឡុង​មុន​គេ បង្ហាញ​ថា​​​អ្នក​​មិន​​អាច​​ទ្រាំទ្រ​ជាមួយ​ភាព​​រញ៉េរញ៉ៃ​​​ដាច់​​​ខាត​​ ទាំង​​ក្នុង​​ផ្ទះ​​និង​ក្នុង​ជីវិត​ផ្ទាល់​​ខ្លួន។ ​វា​​ជា​​រឿង​​​​ចាំបាច់​​​​​​​​​​​ ដែល​ត្រូវ​​កំណត់​អ្វីៗ​​ ​​ឲ្យ​នៅ​ក្រោម​​ការគ្រប់គ្រង​​​របស់​អ្នក។ អ្នក​នឹង​​មិន​​​សុខចិត្ត​ ដរាប​ណា​​​អ្វី​ៗ​សម​​តាម​​បំណង។ អ្នក​​​ផ្តោត​​សំខាន់​​ជាង​គេ​ ​ទៅ​​លើ​​សម្ភារ​​ប្រើប្រាស់​​​​ និង​​មុខតំណែង​​ក្នុង​​សង្គម។ អ្នក​​ដឹង​​ថា​​​ត្រូវ​ដោះ​ស្រាយ​​យ៉ាង​​ណា ក្នុង​​​ស្ថានភាព​​ផ្សេងៗ​គ្នា។​​​​​​​​​​​​​​​​​​​

ចុចអានបន្ត៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម